ភ្នំពេញ៖ កីឡាករ មិន សិលា មកពី សមាគមកីឡាក្រសួងការពារជាតិត្រូវ ជួបប្រកួតជាមួយកីឡាករឡាវ ឈ្មោះ អូរ៉ូណូ ចំប៉ាសាក់ ក្នុងប្រភេទទម្ងន់៦៥ គីឡូក្រាម។ ចំណែកកីឡាករ ជា សំនៀង មកពីក្លិបកងពលតូចឆត្រយោងលេខ ៩១១ប្រកួតជាមួយកីឡាករឡាវឈ្មោះ យ៉តឃុនភុនអេត បាងសៃ ក្នុងវគ្គប្រកួត វិលជុំសន្សំពិន្ទុឆ្ពោះទៅដណ្ដើមខ្សែ ក្រវាត់ភេសជ្ជៈគោជល់នាល្ងាចថ្ងៃសៅរ៍ទី៥ ខែធ្នូ ឆ្នាំ២០១៥ នៅលើសង្វៀន ប្រដាល់ទូរទស្សន៍ស៊ីអិនស៊ីឫស្សីកែវ ។
កីឡាករកម្ពុជា មិន សិលា និង ជា សំនៀង ត្រូវបានទស្សនិកជនដាក់ការ សង្ស័យថា ការប្រកួតវិលជុំសន្សំពិន្ទុ នៅសបា្ដហ៍ទី២នេះពួកគេទំនងមិនអាច ប្រកួតពេញ៥ទឹកបាននោះទេ ដោយសារ តែអ្នកប្រដាល់ទាំង២ធ្លាប់ចាញ់សន្លប់ ក្រោមថ្វីដៃរបស់កីឡាករឡាវទាំង២ នាក់ដូចគ្នានៅក្នុងទឹកទី២ ។
តាមតួលេខប្រកួតដែលបង្ហាញ ដោយគណៈកម្មការរៀបចំការប្រកួត របស់សង្វៀនទូរទស្សន៍ស៊ីអិនស៊ីបានឱ្យ ដឹងថា កីឡាករ មិន សិលា ធ្លាប់ឡើង សង្វៀនបាន៩០ដងក្នុងនោះសិលាវាយឈ្នះ៨០ដង ចាញ់៧ដងស្មើ៣ដង ។ រីឯ កីឡាករឡាវ អូរ៉ូណូ ចំប៉ាសាក់វិញ ធ្លាប់ ឡើងសង្វៀនបានចំនួន៦២ដង វាយឈ្នះ ៥១ដង ចាញ់១១ដង មិនដែលស្មើ ប្រកួតចុងក្រោយ អូរ៉ូណូ ចំប៉ាសាក់ វាយ ឱ្យកីឡាករ ជា សំនៀង សន្លប់ក្នុងទឹកទី២ នៅសង្វៀនស៊ីអិនស៊ី ចំណែកឯកីឡាករ មិន សិលា ត្រូវកីឡាករឡាវ យ៉តគុន ភុនអេត បាងសៃ វាយឱ្យសន្លប់ក្នុងទឹក ទី២ផងដែរ ។
ដោយឡែកជំនួបប្រកួតរវាងកីឡាករ ជា សំនៀង ជាមួយកីឡាករ យ៉តឃុនភុន អេត បាងសៃក្រុម អ្នកគាំទ្រនៅតែមិន សង្ឃឹមថា ជា សំនៀង អាចឆ្លងផុតទឹក ទី៥ដែរ បើទោះបី យ៉តគុនភុនអេត បាងសៃបានទ្រមខ្លួនបន្ដិចក្រោមថ្វីដៃ របស់ មិន សិលាក៏ដោយ ប៉ុន្ដែកីឡាករ រូបនេះនៅតែវាយឱ្យកីឡាករ មិន សិលា សន្លប់ក្នុងទឹកទី២យ៉ាងងាយស្រួលដដែល។
សម្រាប់ប្រវត្ដិប្រកួតរបស់អ្នកប្រដាល់ ទាំង២នាក់នេះ គឺ យ៉តគុនភុនអេត បាងសៃ មានកម្ពស់ ១,៧៣ម៉ែត្រ ធ្លាប់ ឡើងសង្វៀនបាន៨០ដង ឈ្នះ៦៥ដង ចាញ់១៣ដងស្មើ២ដង ។ រីឯកីឡាករ ជា សំនៀង មានកម្ពស់១្ប៧១ម៉ែត្រធ្លាប់ ប្រកួតបានចំនួន ៩០ដង ឈ្នះ៨១ដង ចាញ៨ដងស្មើម្ដង ។ ក្រៅពីការប្រកួត របស់គូវាយសន្សំពិន្ទុក៏នៅមានជំនួប ប្រកួតជាលក្ខណៈមិត្ដភាព រវាងកីឡាករ ប៊ិត ប៊ុនធឿន មកពីក្លិបតាព្រហ្ម មានជ័យជាមួយកីឡាករថុល មករា មកពីក្លិបឃ្លាំងមឿងកីឡាក្នុងប្រភេទ ទម្ងន់៦៥គីឡូក្រាមផងដែរ ៕
ដោយ៖ សារីម