រុ​ស្ស៊ី​និង​ទួ​រ​គី​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បាន​ជួញដូរ​ប្រេង​ជាមួយ​ ក្រុម​ IS​

ចែករំលែក៖

​ប្រធានាធិបតី​ទួ​រ​គី​លោក​ Recep​ Tayyip​ Erdogan​ ឱ្យ​ដឹង​ថា​ លោក​មាន​ ភស្ដុ​តាង​បញ្ជាក់​ថា​រុ​ស្ស៊ី​បាន​ចូលរួម​ ទិញ​លក់​ប្រេង​ជាមួយ​ក្រុម​IS​។​ សារព័ត៌​ មាន​ Daily​ Sabah​ របស់​ទួ​រ​គី​បាន​ដក​ ស្រង់​សម្ដី​លោក​ Erdogan​ បញ្ជាក់​ថា​ “​យើង​មាន​ភស្ដុ​តាង​ថា​រុ​ស្ស៊ី​បាន​ទិញ​ដូរ​ ប្រេង​ជាមួយ​ក្រុម​ IS​ ហើយ​ទួ​រ​គី​នឹង​ បង្ហាញ​ភស្ដុ​តាង​ឱ្យ​ពិភពលោក​បានដឹង​”​។​

1018725239 copy

​សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ដកស្រង់​ សម្ដី​លោក​ Erdogan​ បញ្ជាក់​ថា​ អា​មេ​ រិ​ក​មាន​ភស្ដុ​តាង​ ថា​ក្រុម​ IS​ និង​ក្រុម​ ហ៊ុន​ប្រេង​របស់​រុ​ស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ី​រី​មាន​ទំនាក់ទំនង​រកស៊ី​នឹង​គ្នា​ ។​ ប្រ​ធានា​ ធិ​បតី​ទួ​រ​គី​ក៏​បាន​ថ្កោលទោស​ដល់​ការ​ ចោទប្រកាន់​ពី​រុ​ស្ស៊ី​ថា​ទួ​រ​គី​បាន​ទិញ​ប្រេង​ ពី​ក្រុម​ IS​ ផង​ដែរ​។​

​ទំនាក់ទំនង​រវាង​រុ​ស្ស៊ី​នឹង​ទួ​រ​គី​កាន់តែ​អាក្រក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ពិសេស​ ក្រោយ​ពេល​ដែល​ទួ​រ​គី​បាញ់​ទម្លាក់​យន្ដ​ ហោះ​ចម្បាំង​របស់​ប្រទេស​រុ​ស្ស៊ី​កាលពី​ ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កន្លង​ មក​។​ ក្រសួងការពារជាតិ​រុ​ស្ស៊ី​ក៏​បាន​ ចោទប្រកាន់​ពី​ការ​បាញ់ប្រហារ​របស់​ទួ​រ​គី​ទៅ​លើ​រុ​ស្ស៊ី​ដោយសារ​តែ​ទួ​រ​គី​ទទួល​ បាន​ផលប្រយោជន៍​ជា​ច្រើន​ពី​ក្រុម​អ៊ិ​ួ​ស្លា​ម​ IS​ ក្នុង​ការ​ទិញ​ប្រេង​ក្នុង​តម្លៃ​ថោក​នៅ​ តាម​ព្រំដែន​ជាប់​ប្រទេស​ស៊ី​រី​ ។​

​ប៉ុន្ដែ​ប្រធានាធិបតី​ទួ​រ​គី​បាន​ច្រាន​ ចោលការ​ចោទប្រកាន់​ខាងលើ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ប្រធានាធិបតី​ទួ​រ​គី​បាន​បញ្ជាក់​ ថា​ ប្រសិនបើ​រុ​ស្ស៊ី​អាច​រក​ឃើញ​ភស្ដុ​ តាង​នោះ​លោក​នឹង​លា​ចេញពី​តំណែង​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នោះ​ដែរ​អា​មេ​រិ​ក​ បាន​ចេញ​មុខ​ការពារ​សម្ពន្ធមិត្ដ​ទួ​រ​គី​ពី​ ការ​ចោទប្រកាន់​ខាងលើ​របស់​រុ​ស្ស៊ី​ ។​ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​ Mark​ Toner​ បញ្ជាក់​ថា​ “​គ្មាន​ករណីរ​ដ្ឋា​ ភិ​បាល​ទួ​រ​គី​រួម​ដៃ​ជាមួយ​ក្រុម​ IS​ នោះ​ ឡើយ​យើង​មិន​ជឿ​ថា​នោះ​ជា​ការ​ពិត​ទោះបី​នៅ​ក្រោម​រូបភាព​ណា​ក៏​ដោយ​។​ ផ្ទុយ​ ទៅ​វិញ​អា​មេ​រិ​ក​និង​ទួ​គី​បាន​ចោទប្រកាន់​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី​ថា​បាន​រកស៊ី​ប្រេង​ ជាមួយ​ក្រុ​ម្សី​ នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ។​

​ប៉ុន្ដែ​ក្រុម​អ្នកឯកទេស​វិភាគ​សន្និដ្ឋាន​ ថា​ ទាំង​រុ​ស្ស៊ី​និង​ទួ​រ​គី​បាន​រកស៊ី​ប្រេង​ជា​ មួយ​ក្រុម​ IS​ ដូច​គ្នា​ហើយ​ការ​បែង​ ចេក​ផលប្រយោជន៍​មិន​ស្មើគ្នា​ទើប​ធ្វើ​ឱ្យ​រុ​ស្ស៊ី​សម្រេច​វាយប្រហារ​ដើម្បី​រារាំង​ការ​ នាំ​ប្រេង​ចូល​ទៅ​កាន់​ទួ​រ​គី​ពី​ក្រុម​ IS​ ។​ កន្លង​មក​រុ​ស្ស៊ី​បាន​វាយប្រហារ​កម្ទេច​ រថយន្ដ​ដឹក​ប្រេង​ដែល​គេ​សន្និដ្ឋាន​ថា​ ស​ម្ដៅ​ទៅ​ព្រំដែន​ប្រទេស​ទួ​រ​គី​ធ្វើ​ឱ្យ​ទួ​រ​គី​ខាតបង់​ផលប្រយោជន៍​ជា​ច្រើន​ទើប​វាយ​ ប្រហារ​ទៅ​លើ​យន្ដហោះ​ចម្បាំង​រុ​ស្ស៊ី​ជា​ការ​សងសឹក​ ៕

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print