ភ្នំពេញ៖ ជនសង្ស័យ២ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួនបន្ទាប់ពីពួកគេ២នាក់ធ្វើសកម្មភាពឆក់ទួលស័ព្ទដៃមា៉កLG ពីបុរសម្នាក់ជាជនជាតិកូរ៉េបានសម្រេច ខណៈដែលនារីរងគ្រោះកំពុងតែដើរឆ្លងផ្លូវ ។
ហេតុកាណ៍នេះកើតនៅវេលាម៉ោង៤និង៤០នាទី ថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវព្រះមុន្នីវង្សស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១មានឈ្មោះ សី រា៉មូ៉ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលម្ដុំទួលគោកក្នុងសង្កាត់ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ មានឈ្មោះ ភា សីហា ភេទប្រុស អាយុ២០ឆ្នាំ ។ ចំណែករងគ្រោះមានឈ្មោះ ជាជនជាតិកូរេ៉ ភេទប្រុស អាយុប្រមាណ៤០ឆ្នាំជាង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះបានដើរម្នាក់ឯងតាមផ្លូវលេខ៩៣ខណះពេលដែលកំពុងតែស្រាប់តែភ្លាមៗនោះក៏មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងហុងដាម៉ាកc125ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FJ.4868 ។ បន្ទាប់មកជនសង្ស័យក៏បានធ្វើសកម្មភាពឆក់ទួលស័ព្ទដៃមិនបានសម្រេចហើយក៏បានជិះម៉ូតូបើករត់គេចខ្លួន តែដោយកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាកំពុងជិះល្បាតនៅជិតនោះក៏បានឮ ជនរងគ្រោះស្រែកឡោឡោយដោយឃើញដូច្នះកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាក៏ឃើញជនសង្ស័យបានធ្វើសកម្មភាពឆក់យ៉ាងជាក់ស្នែងក៏នាំគ្នាជិះម៉ូតូដេញតាមជនសង្ស័យទាំង២នាក់នោះរហូតដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករាចាប់បានជនសង្ស័យទាំង២នាក់ភា្លមៗតែមង្ដ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច ឃុំខ្លួនបណ្ដោះអាសន្ននៅអធិដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស រស្មី