មនុស្ស​៣​នាក់​ស្លាប់​ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយ​ដោយសារ​គ្លីនិក​ឯកជន​ចំនួន​៣​នៅ​ក្នុងស្រុក​ស្ទោង

ចែករំលែក៖

​ខេត្ដកំពង់ធំ​៖​ ព្រះរាជអាជ្ញា​ខេត្ដ​ កំពង់ធំ​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួត​ ពិនិត្យ​គ្លីនិក​ឯកជន​ដែល​ចាក់​ថ្នាំ​អ្នកជំងឺ​បណ្ដាល​ឱ្យ​ស្លាប់​នៅ​វេលា​ម៉ោង​៨​និង​ ៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០១៥​ គ្រូពេទ្យ​ដែល​បាន​ចាក់​ថ្នាំ​ឱ្យ​អ្នកជំងឺ​ ប្រកាច់​នៅ​កន្លែង​ព្យាបាល​ក្នុងផ្ទះ​របស់​ ខ្លួន​ ហើយ​ក៏​ប្រញាប់ប្រញាល់​ដឹក​អ្នក​ ជំងឺ​ចេញពីផ្ទះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ ដើម្បី​យក​លេស​ថា​អ្នកជំងឺ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ ។​ បើ​តាម​សម្ដី​ប្រពន្ធ​ ជន​រង​គ្រោះ​បាន​និយាយ​ថា​ ប្ដី​គាត់​បាន​ ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​ម៉ោង​៤​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅផ្ទះ​គ្រូពេទ្យ​ ។​

NKW_1 copy

​ប្រភព​ពី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​បន្ដ​ ថា​ ប្ដី​របស់​គាត់​ដំបូង​ហើមពោះ​ក៏​ឱ្យ​ ប្រពន្ធ​ដឹក​ម៉ូតូ​មក​គ្លិ​និក​ឯកជន​ ឈ្មោះ​ ហ៊ុ​ល​ ឈឿ​ន​ លុះ​មក​ដល់​ផ្ទះ​គ្រូពេទ្យៗ​ បាន​ឆ្លុះ​អេកូ​មើលឃើញ​ថា​ហើមពោះ​ វៀន​ធំ​គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​និង​ព្យួ​សេរ៉ូម​១​ផ្លោ​ក​ បន្ទាប់​មក​ប្ដី​របស់​គាត់​បាន​វិល​ មុខ​ ហើយ​លោក​ហ៊ុ​ល​ ឈឿ​ន​ ដែល​ជា​គ្រូ​ ពេទ្យ​បាន​យក​សេរ៉ូម​១​បោ្លក​តូច​មក​ចាក់​បញ្ចូល​បន្ថែម​ទៀត​ ស្រាប់តែ​ប្ដី​គាត់​ ប្រកាច់​បែកពពុះមាត់​ស្លាប់​ភ្លាមៗ​តែ​ ម្ដង​ ។​ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ ស្រុក​ស្ទោង​បាន​និយាយ​តៗ​គ្នា​ថា​ គ្រូ​ ពេទ្យ​ហ៊ុ​ល​ ឈឿ​ន​ ឱ្យ​តែ​មាន​ក្មេងៗ​ ឬ​ មនុស្ស​ធំ​ ឈឺ​បន្ដិចបន្ដួច​គាត់​តែងតែ​ឱ្យ​ អ្នកជំងឺ​ព្យួរសេរ៉ូម​ដើម្បី​ទុក​ពន្យារពេល​ឱ្យ​បាន​យូរ​ងាយស្រួល​គិតលុយ​ឱ្យ​បាន​ ច្រើន​ ។​ ពេល​ខ្លះ​អ្នកជំងឺ​សម្រាក​ព្យាបាល​ ចាប់ពី​៣​ទៅ​៤​ថ្ងៃ​ខ្លះ​១​សបា្ដហ៍​ខ្លះ​ទៀត​ រហូត​ដល់​១០​ថ្ងៃ​ក៏​មាន​ដែរ​នេះ​ជា​ល្បិច​ រក​លុយ​របស់​គ្រូពេទ្យ​គ្មាន​វិជ្ជាជីវៈ​ ។​

​ករណី​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ លោកគ្រូ​ពេទ្យ​ត្រូវ​បាន​លោក​ព្រះរាជ​ អាជ្ញា​បញ្ជា​ឱ្យ​លោក​ យ៉ង​ សំ​ អធិការ​ នគរបាល​ស្រុក​ស្ទោង​អ​ញ្ចើ​ញ​លោក​ ហ៊ុ​ល​ ឈឿ​ន​ ដែល​ជា​គ្រូពេទ្យ​ទៅ​សាក​ សួរ​បម្រុង​នឹង​ឃុំខ្លួន​ទុក​នៅ​ឯ​អធិការ​ ដ្ឋា​ន​នគរបាល​ស្រុក​ស្ទោង​ ក៏​ប៉ុន្ដែ​ដោយ​ សារ​មានការ​អន្ដរាគមន៍​ពី​មន្ដ្រី​ធំៗ​ទើប​ដោះ​លេង​មក​វិញ​ ។​ លោក​យ៉ង​ សំ​ បាន​ បន្ដ​ថា​ការ​ដោះ​លែង​លោក​ហ៊ុ​ល​ ឈឿ​ន​ មាន​មូលហេតុ​ពីរ​ ១-​យោង​ដោយ​លោក​ គ្រូពេទ្យ​រូប​នេះ​មាន​លិខិតអនុញ្ញាត​ ,​ ២-​មាន​សញ្ញាបត្រ​ត្រឹមត្រូវ​រួម​ទាំង​មាន​ ការ​អន្ដរាគមន៍​ជា​ច្រើន​កន្លែង​ទើប​មានការ​ដោះ​លែង​ ។​ ចំណែកឯ​សាកសព​ត្រូវ​ បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ តាម​ប្រពៃណី​ ។​

​សូម​បញ្ជាក់​ថា​ មាន​គ្រូពេទ្យ​៣​នាក់​ ដែល​បើក​គ្លីនិក​ឯកជន​នៅ​ស្រុក​ស្ទោង​ ក្នុង​រយៈពេល​២​ខែ​ចុង​ក្រោយ​នេះ​ក្រុម​ គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​ធ្វើ​ឱ្យ​អ្នកជំងឺ​ស្លាប់​ អស់​ចំនួន​៣​នាក់​រួច​មក​ហើយ​បញ្ហា​នេះ​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ស្ទោង​ខេត្ដកំពង់ធំ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ហើយ​សំណូមពរ​ដល់​លោករ​ដ្ន​មន្ដ្រី​ក្រសួង​ សុខាភិបាល​មេត្ដា​ចុះ​ពិន​ត្យ​ និង​វាយ​ តម្លៃ​លើ​គ្រូពេទ្យ​ដែល​បើក​គ្លីនិក​ឯកជន​ រក​ប្រាក់​ទាំងនោះ​ឱ្យ​មានគុណ​ភាព​ខ្ពស់​ ផង​ ដើម្បី​ប្រជា​ពលរ​ដ្ន​ជៀស​ផុត​ពី​សេចក្ដី​ ស្លាប់​ជា​បន្ដ​ទៅ​ទៀត​ ។​ ម្យ៉ាងវិញទៀត​ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​សុំ​ឱ្យ​ក្រសួងសុខាភិបាល​មានការ​រឹត​បន្ដឹង​ទៅ​លើ​ពេទ្យ​ បង្អែក​ស្រុក​ស្ទោង​ កុំ​ចេះ​តែ​ទុក​អ្នកជំងឺ​ ចោល​ដោយ​មិន​មើល​ដូច្នេះ​ ៕

...

ដោយ​៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print