ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់ត្រូវបាកកម្លាំងនគរបាល ចាប់បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នារសៀលថ្ងៃទី៤ ខែធ្នូ ពីបទ(រំលោភសេពសន្ថវៈ) ក្រោយជនម្នាក់នេះបាន បានផឹកស្រាស្រវឹង ហើយបានចាប់រំលោភលើស្ត្រីជាប្រពន្ឋអ្នកជិតខាងរហូតបានសម្រេច។
នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលចាប់រំលោភប្រពន្ឋគេម្នាក់នេះឈ្មោះ ថាន ហ៊ អាយុ៣៣ឆ្នាំ មានទីលំនៅភូមិតាមាឃ ឃុំចុងជៀក ស្រុកដំបែរ ខេត្តត្បូងឃ្មុំ និងបានមកស្នាក់នៅស៊ីឈ្មួលដកដំឡូង នៅក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។ ហើយបានធ្វើសកម្មភាព ចាប់រំលោភលើស្ត្រីអាយុ៥២ឆ្នាំជាប្រពន្ឋរបស់អ្នកជិតខាង ខណៈដែលប្តីស្ត្រីរងគ្រោះមិននៅផ្ទះ។
លោកវរៈសេនីយ៍ត្រី ហួត លឹមហ៊ាងនាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបានឱ្យដឹងថា ជនសង្ស័យម្នាក់នេះគឺត្រូវកម្លាំងនគរបាលស្រុឆ្លូង ចាប់ឃាត់ខ្លួនបានកាលពី ថ្ងៃទី៣ខែធ្នូហើយការចាប់ខ្លួនជននេះគឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ប្តីស្ត្រីរងគ្រោះ។
លោកបានបន្តថា កាលពីយប់ថ្ងៃ ២ ខែធ្នូ ជនម្នាក់នេះ បានកាន់ស្រា សរ មួយលីត្រ ដើរសំដៅទៅរោងចាំចម្ការ នៅចំនុចអូរភ្លេ ក្នុងភូមិរលៀក ឃុំកំពង់ដំរី ស្រុកឆ្លូង ក្នុងបំណងបបួលប្តីស្ត្រីរងគ្រោះផឹកស្រាជាមួយ តែមិនឃើញប្តីស្ត្រីរងគ្រោះនៅរោងចាំចម្ការនោះ ជនម្នាក់នេះបានអង្គុយផឹកស្រាតែម្នាក់ឯងនៅទីនោះតែម្តង។
លោកថា ខណៈដែលជននេះកំពុងអង្គុយផឹកស្រា ស្ត្រីរងគ្រោះក៏បានចុះពីលើរោង មកបទជើងតូច ពេលនោះជនសង្ស័យបានចាប់អោប ស្ត្រីរងគ្រោះពីក្រោយផ្តួលទៅលើដី ហើយជននេះបានធ្វើសកម្មភាពចាប់រំលោភតែម្តងរហូតបានសម្រេច។ ចំណែកស្ត្រីរងគ្រោះវ័យ៥២ឆ្នាំ បាននិយាយថា ខណៈដែលជននេះ កំពុងធ្វើសកម្មភាពចាប់រំលោភរូបគាត់បានស្រែក និងរើបម្រាស់ដែរ តែរើមិនរួច។
នៅនិងមុខសមត្ថកិច្ចជននេះបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភទៅលើនារីរងគ្រោះពិតប្រាកដមែន ៕
ដោយ៖ កោះទ្រុង