ខេត្ដកំពង់ឆ្នាំង៖ សាលាជំនាញឯក ទេសគីមីសាស្ដ្រជាសាលាមួយរបស់ កងយោធពលខេមរភូមិន្ទ(ខ.ភ.ម)ឋិត ក្រោមការបញ្ជាផ្ទាល់របស់ទីចាត់ការ ការពារគីមីសាស្ដ្រអគ្គបញ្ជាការ ក្នុង ភូមិសាស្ដ្រឃុំចម្ការស្វាយ ស្រុកសាមគ្គី មានជ័យ ខេត្ដកំពង់ឆ្នាំង ។
ចាប់តាំងពីបង្កើតឡើងសាលារួម ចំណែកយ៉ាងសកម្មបណ្ដុះបណ្ដាលធន ធានមនុស្សក្នុងខ.ភ.មបានជាច្រើនលើ ជំនាញឯកទេសការពារគីមីសាស្ដ្រ ។ នៅ ពេលថ្មីៗនេះសាលាបានបញ្ចប់វគ្គហ្វឹក ហ្វឺនបណ្ដុះបណ្ដាលជំនាញឯកទេសការ ពារគីមីសាស្ដ្រជំនាន់ទី៤ ដែលពិធីនេះ បានប្រារឰក្រោមវត្ដមានលោកនាយ ឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជា ការរងខ.ភ.ម និងជានាយកទីចាត់ការ ហ្វឹកហ្វឺនអគ្គបញ្ជាការ ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំ តាមបណ្ដា ស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ និងភ្ញៀវកិត្ដិយស អាជ្ញាធរ ដែនដី គ្រប់លំដាប់ថ្នាក់បានចូលរួម ។
លោកឧត្ដមសេនីយ៍ឯក ឈឹម សាវុធ នាយកទីចាត់ការការពារគីមីសាស្ដ្រឱ្យ ដឹងថា ឆ្លើយតបទៅនឹងការយកចិត្ដទុក ដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទីចាត់ការការពារគីមីសាស្ដ្រ និងសាលា ហ្វឹកហ្វឺនការពារគីមីសាស្ដ្រ បានជម្រុញ ការហ្វឹកហ្វឺនជំនាញគីមីសាស្ដ្រ ដែលជា ជំនាញមួយសម្រាប់ការពារកងទ័ពលើ សមរភូមិប្រយុទ្ធ និងប្រជាពលរដ្ឋពេល មានខ្មាំងប្រើប្រាស់អាវុធគីមី ឬបង្កឡើង ដោយពួកភេរវករ កងទ័ពគីមីសាស្ដ្រមាន ភារកិច្ចរកឱ្យឃើញតំបន់ប្រឡូសប្រឡាក់ ជាប់ជាតិពុល ជួយសង្គ្រោះបន្សាបលាង សម្អាតជាតិពុល ឬយកជនរងគ្រោះចេញ ពីតំបន់ដែលមានជាតិពុលទាំងនោះ ។
ដើម្បីឆ្លើយតបទៅនឹងភារកិច្ចដ៏ឧតុង្គ ឧត្ដមនេះ សាលាគីមីសាស្ដ្របានហ្វឹកហ្វឺន ដល់នាយ និងពលទាហានរួមចំណែក ពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ ថែមទៀត ។
លោកវរសេនីយ៍ឯក ចាន់ ធី នាយក សាលាការពារគីមីសាស្ដ្របានឱ្យដឹងថា វគ្គហ្វឹកហ្វឺនពេលនេះមានរយៈពេល៩ខែ កម្មសិក្សាការីចូលរួម១០០នាក់មកពី បណ្ដាលកងឯកភាពនានាចំណុះ ខ.ភ.ម ។ លទ្ធផលហ្វឹកហ្វឺនពេលប្រឡងបញ្ចប់វគ្គ ទទួលបាននិទ្ទេសល្អ២៦នាក់,ល្អបង្គួរ៨៤នាក់ និងមធ្យម១៣នាក់ ។
លោកនាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ ខ.ភ.មបានថ្លែងការកោត សរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងយកអស់កម្លាំងកាយចិត្ដ ស្មារតី ទទួលខុសត្រូវរបស់ទីចាត់ការការ ពារគីមីសាស្ដ្រនិងសាលាហ្វឹកហ្វឺនការ ពារគីមីសាស្ដ្រ ក្នុងការបណ្ដុះបណ្ដាល ជំនាញឯកទេសការពារគីមីសាស្ដ្រជូន ដល់នាយ និងពលទាហានឱ្យទទួលបាន លទ្ធផលដ៏ត្រចះត្រចង់គួរជាទីមោទន ទោះបីទីចាត់ការ និងសាលាប្រឈមនឹង បញ្ហាខ្លះៗក៏ដោយ ក៏ធ្វើឱ្យវគ្គហ្វឹកហ្វឺន នេះប្រព្រឹត្ដទៅប្រកបដោយលទ្ធផលល្អ ប្រសើរ ។
ក្នុងនោះ លោកអគ្គមេបញ្ជាការរង ក៏បានជម្រុញឱ្យទីចាត់ការ និងសាលា បន្ដជម្រុញ ខិតខំពង្រឹងស្នាដៃថ្មីៗថែម ទៀត ពិសេសការងារហ្វឹកហ្វឺន បណ្ដុះ បណ្ដាលជំនាញឯកទេសជូនដល់នាយ និងពលទាហាន ដើម្បីជាកម្លាំងការពារ គីមីសាស្ដ្រឱ្យកាន់តែរឹងមាំថែមទៀត ។
ចំពោះកម្មសិក្សាការី ពេលត្រឡប់ ទៅកាន់កងឯកភាពត្រូវខិតខំថែរក្សា ឱ្យបានល្អរាល់គ្រឿងបំពាក់ ចៀសវាង ការធ្វេសប្រហែសធ្វើឱ្យបាត់បង់ខូចខាត ដោយប្រការណាមួយ ។ ក្នុងឱកាសនោះ ដែរ គណៈអធិបតីក៏បានប្រគល់វិញ្ញា បនបត្របញ្ចប់វគ្គសិក្សា និងបំពាក់ ឋានន្ដរស័ក្ដិជូននាយទាហាន នាយទាហាន រងក្នុងវគ្គសិក្សា ព្រមទាំងឧបត្ថម្ភដល់ កម្មវិធីថវិកាចំនួន៤លានរៀល ៕
ដោយ៖ សុខដុម