ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អេីលមួយបន្ ទាប់ពីជីដូនម្នាក់បានប្រទះឃេី ញចៅស្រីសម្លាប់ខ្លួនដោយចង.កក្នុ ងបន្ទប់ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង០៥និង៤០នាទីព្រលប់ ថ្ងៃ សុក្រ១៤រោច ខែមិកសិរឆ្នាំចសំរឹទ្ធស័ក ពស ២៥៦២ ត្រូវនិងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះ25E ក្នុងបុរីប៊ុន ហួរ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
នារីរងគ្រោះមានឈ្មោះ ដេត ពេជ្រចន្ទលីហ្សា អាយុ១៧ឆ្នាំ មុខរបរ រៀនថ្នាក់ទី១២ សាលាសុវណ្ណភូមិ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមការបំភ្លឺ ពីជីដូនរបស់សព ឈ្មោះ ប៊ុន សូរិយា អាយុ៦០ឆ្នាំ រស់នៅផ្ទះកើតហេតុ បានឲ្យដឹងថា ចៅស្រីរបស់គាត់ បានប៉ុនប៉ងសម្លាប់ខ្លួនចំនួ ន៣ លើកមកហើយ តែមិនបានសម្រេច លុះមកដល់លើកទី៤នេះ ស្របពេលដែលឪពុកម្តាយមិននៅផ្ទះ រវល់តែទៅប្រទេសសាំងហ្គាពួរ ជិតមួយសប្តាហ៍ទៅហើយ នៅតែ២នាក់ជីដូន ហើយមុនកើតហេតុ ឃើញជិតលើកចុងក្រោយនោះ នៅវេលាម៉ោង៣រសៀលថ្ងៃនេះ ជីដូនបានឡើងទៅបន្ទប់នៅជាន់ទី១ ឃើញចៅស្រីកំពុងដេកលេងធម្មតា លុះរហូតដល់កេីតហេតុបាត់ចៅមិនឃើ ញចុះមករកបាយទឹក ទើបឡើងទៅតាមហៅ រុញតែទ្វារបន្ទប់ ស្រាប់តែឃេីញ ចៅស្រីចងកសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោ ផ្អើលអ្នកជិតខាង ប្រាប់ទាំងសមត្ថកិច្ចចុះមកពិនិ ត្យជាក់ស្តែង ។
បន្ទាប់ពីភ្ញាក់ផ្អើល នារីវ័យក្មេងចងកធ្វើអត្តឃាត មានមិត្តភ័ក្ររួមថ្នាក់ ប្រុសស្រី នាំគ្នាផ្អើលមកចូលរួមសោកស្តាយ ហើយក៏លេចមុខយុវជនម្នាក់ ត្រូវបាន មិត្តភ័ក្រនៃសពប្រាប់ថាត្រូវជា សង្សារ មកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំ សោកស្តាយជីវិត អតីតសង្សារ មិនគួរណាគិតខ្លី បោកខ្លួនរហូតដួលសន្លប់ខ្លួនឯង ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដឹកបញ្ជូនទៅមន្ទីពេទ្យភ្លា មៗផងដែរ។
ក្រោយពីបានសមត្ថកិច្ចចុះទៅពិនិ ត្យសាកសព និងធ្វើកោសល្យវិច័យរួចមក ឃើញថាពិតជាស្លាប់ដោយចងកសម្លាប់ ខ្លួនឯងពិតមែន ទើបប្រគល់ជូនក្រុមគ្រួសារចាត់ចែ ង រៀបចំធ្វើបុណ្យតាមប្រពៃណី ៕សុខាសែនជ័យ