តុលាការសម្រេចឃុំខ្លួនបុរសគំរាមបង្ហោះរូបអាសអាភាស ដែលនារីពីនាក់ឆាតតាមface book ទាក់ទងគ្នាជាមួយខ្លួនជាថ្នូរនិងទឹកប្រាក់

ចែករំលែក៖

ខេត្តកណ្តាល៖នៅល្ងាចថ្ងៃទី០៤ មករា ២០១៩ លោក ទី សំណាង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនបុរសម្នាក់ដែល គំរាមហែកកេរ្តិ៌តាមឆាតface  book ដោយបុរសជាជនសង្សយ័ និងនារីពីនាក់ជាជនរងគ្រោះទាក់ទងគ្នាតាមឆាតface book ផ្ញើររូបអាសអាភាសទៅវិញទៅមក រួចគំរាមយករូបជនរងគ្រោះបង្ហោះជាសាធារណះបើមិនផ្ញើរលុយអោយខ្លួន
ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”គំរាមគំហែងដោយមានបញ្ជារឲបំពេញលក្ខខណ្ឌអ្វីមួយ” ដែលប្រព្រឹត្តនៅភូមិ ព្រែកយាយហាយ ឃុំ ព្រែកថ្មី ស្រុកោះធំ ខេត្តកណ្ដាល កាលពីខែតុលា ឆ្នាំ២០១៨ តាមមាត្រា២៣២ នៃក្រមព្រហ្មទណ្ឌ

ជនត្រូវចោទមាន ឈ្មោះ ចេង មិត្ត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ  ទីលំនៅបច្ចុប្បន្ន ភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរ កម្មករសំណង់

ជនរងគ្រោះ ឈ្មោះ គ.គ ភេទស្រីអាយុ ២៣ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ព្រែកយាយហាយ ឃុំ ព្រែកថ្មី ស្រុកោះធំ ខេត្តកណ្ដាល មុខរបរកម្មការនីរោងចក្រ ទី០២ឈ្មោះ ជ.ធ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទាវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មការនីរោងចក្រ។

លោកវរសេនីយ៌ឯក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់អោយដឹងថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ កន្លងទៅ ជនរងគ្រោះទាំង០២នាក់ខាងលើ មានទំនាក់ទំនងជាមួយជនសង្ស័យ តាមរយៈទូរស័ព្ទ និងFacebook។ បន្ទាប់ពីបាននិយាយ និងឆាតជាមួយគ្នាជាហូរហែរមក បានប្រមាណជា១សប្ដាហ៍ ស្រាប់តែជនសង្ស័យ ខាងលើ បានសុំមើលរូបថតអាក្រាតកាយរបស់ជនរងគ្រោះទាំង០២នាក់ (ម្នាក់ម្ដង)មុនក្រោយគ្នា  ហើយជនរងគ្រោះ ក៏បានផ្ញើរូបអាក្រាតកាយ ទៅឲ្យជនសង្ស័យតាម រយៈAccount facebook ឈ្មោះ Ahmoa Tps។ បន្ទាប់ពីមានរូបថតអាក្រាតកាយនៅក្នុងដៃហើយជនសង្ស័យក៏បានទូរស័ព្ទសុំលុយពីជនរងគ្រោះទាំង០២នាក់ តែជនរងគ្រោះពុំព្រមឲ្យ ពេលនោះជនសង្ស័យបាននិយាយគំរាមថា នឹងយករូបថតអាក្រាតកាយរបស់ពួកគេទាំង០២នាក់ បង្ហោះចូលក្នុងបណ្ដាញផ្សព្វផ្សាយFacebook ។  ដោយមានការភ័យខ្លាចជនសង្ស័យយករូបភាពអាក្រាតបង្ហោះចូលក្នុងបណ្ដាញផ្សព្វផ្សាយសង្គម នារីរងគ្រោះទាំង០២នាក់ខាងលើ ក៏បានផ្ញើលុយទៅឲ្យជនសង្ស័យតាមរយៈភ្នាក់ងារវេរលុយ អ៉ីម៉ាន់នី និង wing ជាបន្តបន្ទាប់តាមអ្វីដែលជនសង្ស័យត្រូវការពុំដែលខាន ដែល សរុបជាទឹកប្រាក់ទាំងអស់មានដូចខាងក្រោម៖ ជនរងគ្រោះទី១ អស់ទឹកប្រាក់៖
សរុប ចំនួន1.800.000និង 500 ដុល្លារអាមេរិក។

ជនរងគ្រោះទី២ អស់ទឹកប្រាក់៖សរុប ចំនួន1.700 ដុល្លារអាមេរិក និងប្រាក់រៀលចំនួន64 ម៉ឺនរៀល។

លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះរកលុយផ្ញើឲ្យជនសង្ស័យលែងបាន ទើបមកដាក់ពាក្យបណ្ដឹងនៅ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីឲ្យសមត្ថកិច្ចជំនាញ  ជួយស្រាវជ្រាវ  តាមចាប់មុខសញ្ញា ដើម្បីយកមកបន្តចាត់ការតាមនីតិវិធី។ លុះដល់នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ ដោយមាន កិច្ច សហការជាមួយសមត្ថកិច្ចជំនាញ ខេត្ដតាកែវ  បានធ្វើការ ឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុច ភ្នាក់ងារ wing វេរលុយ ផ្សារអង្គរកា ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ជនសង្ស័យឈ្មោះចេង មិត្ដ បានសារភាពថា ខ្លួនបានស្គាល់គ្នាជាមួយជនរងគ្រោះទាំង ០២ នាក់ខាងលើតាមរយៈឆាត Facebook ជាមួយគ្នា បន្ទាប់មកបានលួងលោមជនរងគ្រោះឲ្យថតរូបអាក្រាតកាយផ្ញើឲ្យគ្នាមើល ក្រោយមកក៏បានទូរស័ព្ទទៅជនរងគ្រោះជាបន្ដបន្ទាប់ ឲ្យផ្ញើលុយមកឲ្យខ្លួនបើមិន ដូច្នោះទេនឹងបង្ហោះរូបអាក្រាតកាយរបស់ ជនរងគ្រោះ ទៅក្នុងបណ្ដាញផ្សព្វផ្សាយសង្គមFacebook ឲ្យ សាធារណៈជនបានឃើញ។ករណីនេះកម្លាំងជំនាញ  កំពុងបន្តចាត់ការតាមនីតិវិធី៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print