ខេត្តកំពង់ចាម ៖ លោក វ័ន ប៊ុនថៃ អតីតឧកញ៉ារកស៊ីឈើដ៏ល្បីនៅតំបន់ភូមិភាគឥឦសាន ដែលរងការចោទ ប្រកាន់ពីនារីបម្រើការងារខារ៉ាអូខេថា បានប្រើហិង្សាបោចសក់ និងខោកពកថ្ងាស់ទាំងកម្រោល និងប្រមាថមាក់ ងាយ ត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពត្រឡប់ទៅគេហដ្ឋានរបស់លោកវិញហើយ ក្រោមដំណោះ ស្រាយតាមរយៈអញ្ជើញម្ចាស់ផ្ទះសំណាក់វីឡាមកបំភ្លឺ និងភាគីសងខាងមកសាកសួរ ខណៈដែលនារីរងគ្រោះ ក៏មិនបានធ្វើការប្តឹងផ្តល់អ្វីឡើយ ។
គួររឭកថា លោក វ័ន ប៊ុនថៃ ត្រូវបាននារីបម្រើខារ៉ាអូខេម្នាក់ចោទប្រកាន់ថា បានប្រើហិង្សាលើរាងកាយរបស់ នាង ដោយបោចសក់និងខោកពកថ្ងាស់ទាំងកម្រោល និងប្រមាថមាកងាយលើគាត់ជាស្ត្រីទន់ខ្សោយ ធ្វើការ ដើម្បីក្រពះ និងដោះស្រាយជីវភាពគ្រួសារ ។
ហេតុការដ៏មិនថ្លៃថ្នូរបង្កឡើងដោយ ឧកញ៉ា វ័ន ប៊ុនថៃ កើតឡើងកាលពីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ នៅ ក្នុងហាងខារ៉ាអូខេយីហោ(វីឡា) ស្ថិតក្នុងសង្កាត់វាលវង់ក្រុង-ខេត្តកំពង់ចាម ។ ទង្វើនេះត្រូវបានមហាជនរិះគន់ ថាធ្វើដល់ឧកញ៉ាមានលុយហើយតែចរិកមិនថ្លៃគ្មានសីលធម៍នៅក្នុងខ្លួន អាងអំណាចទឹកលុយ អាងខ្លួនជា ឧកញ៉ាធ្វើអោយប៉ះពាល់ដល់ភាពថ្លៃថ្នូនៃបុរសទាំងឡាយទៀត៕ វណ្ណៈ