រៀបអភិសេកស្ងាត់ៗ ត្រូវបានគេចាត់ទុកថា ​ជាដើមហេតុ នៃការ ដាក់រាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ ម៉ាឡេស៊ី​

ចែករំលែក៖

ការសម្រេចដាក់រាជ្យសម្បត្តិដោយមិនដឹងពីហេតុផល របស់ព្រះមហាក្សត្រ ទី១៥ របស់ម៉ាឡេស៊ី Sultan Muhammad V ត្រូវបានក្រុមអ្នកឯកទេសលើកឡើងថា ដោយសារតែមានវិវាទ ជាមួយនាយករដ្ឋមន្ត្រី​ ។ ប៉ុន្តែមតិជាច្រើន បានលើកឡើងថា ដោយសារតែព្រះអង្គបានទៅរៀបអភិសេដស្ងាត់ៗនៅក្នុងប្រទេសរុស្ស៊ី​ ហើយរូបភាព ត្រូវបានបង្ហោះចែកចាយ ពេញបណ្តាញសង្គម​។

មានពាក្យចចាមអារាមជាច្រើនជុំវិញការដាក់រាជ្យសម្បត្តិ របស់ព្រះមហាក្សត្រ ម៉ាឡេស៊ីដាក់រាជ្យដោយសារតែមានវិវាទជាមួយ​នឹង នាយករដ្ឋមន្ត្រី​ Mahathir Mohamad ​ ក្រោយពេលព្រះមហាក្សត្រ បានសម្រាកព្រះកាយពីរខែ ដោយបញ្ហាសុខភាព។

ព្រះមហាក្សត្រ Muhammad V ត្រូវបានតែងតាំងជាព្រះមហាក្សត្រលើកទី​១៥របស់ម៉ាឡេស៊ី កាលពីខែធ្នូឆ្នាំ​២០១៦ ក្នុងអាណាត្តិ ៥ឆ្នាំ ។ប្រភពព័ត៌មានពីរាជ្យវាំង ម៉ាឡេស៊ី​បានឲ្យដឹងថា ព្រះមហាក្សត្រ Sultan Muhammad V ​ប្រកាសដាក់រាជ្យសម្បត្តិនៅថ្ងៃទី ៦ខែមករាកន្លងមក ក្រោយរយៈពេល​២ឆ្នាំឡើងគ្រងរាជ្យសម្បត្តិ ។ ការប្រកាសដាក់រាជ្យ មានប្រសិទ្ធិភាពភ្លាមៗតែម្តង។ មូលហេតុ ដែលព្រះអង្គ ​បានដាក់រាជ្យ មិនត្រូវបានប្រកាសជាសាធារណនោះឡើយ ប៉ុន្តែ ប្រភពព័ត៌មានបានលើកឡើងថា​ដោយសារតែ មានការតានតឹងជាមួយរដ្ឋាភិបាល​របស់នាយករដ្ឋមន្ត្រី ​ Mahathir ។

កាលពីសប្តាហ៍កន្លងមក ព្រះមហាក្សត្រ ម៉ាឡេស៊ី ព្រះជន ៤៩ វស្សា បានបន្តគ្រប់គ្រង រាជ្យកិច្ចរបស់ព្រះអង្គ​ ក្រោយរយពេល២ខែសម្រាកព្រះកាយដោយបញ្ហាសុខភាព ។នៅពេលដែលសម្រាក ​២ខែនោះ រូបភាព ព្រះ មហាក្សត្រម៉ាឡេស៊ី​ដែលបានអភីសេក ជាមួយស្ត្រី ម្នាក់ នៅក្នុងប្រទេសរុស្ស៊ី បានបង្ហោះលើបណ្តាញសង្គម រួចមានការចែកចាយពេញប្រទេស ។ រាជ្យវាំង ម៉ាឡេស៊ីបដិសេធឆ្លើយតបទៅនឹង រូបភាព រៀបអភិសេកខាងលើ ។

ម៉ាឡេស៊ី​ជាប្រទេស រាជានិយម អាស្រ័យធម្មនុញ្ញ ព្រះមហាក្សត្រ មានតួនាទីតំណាង​ នៅក្នុងពិធីប្រពៃណីផ្សេងៗ​។ អំណាចដឹកនាំប្រទេស​គឺស្ថិតនៅលើនាយករដ្ឋមន្ត្រី ដែលបោះឆ្នោតគាំទ្រពីប្រជាជន ។ ប៉ុន្តែ រាល់ការតែងតាំង មន្ត្រី ធំៗ ដូច រដ្ឋមន្ត្រី គឺចាំបាច់ត្រូវតែមានការឯកភាពពីព្រះមហាក្សត្រ ។

ម៉ាឡេស៊ី​ មាន ស្តេចដល់ទៅ ៩ អង្គ ជាស្តេចក្រែង គ្រប់គ្រង តំបន់និមួយៗ បានសម្រេចផ្លាសប្តូរវេងគ្នាគ្រប់គ្រងម៉ាឡេស៊ី ។ ការសម្រេចជ្រើសរើស ព្រះមហាក្សត្រ ឡើងគ្រងរាជ្យ គឺ មានការសម្រេចបោះឆ្នោតឯកភាពពី ព្រះមហាក្សត្រទាំង​៩អង្គ។ មួយអាណាត្តិគ្រងរាជ្យ មានរយៈពេល ៥ឆ្នាំ នឹងវិលជុំ ជារៀងរហូត។

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ការសម្រេចដាក់រាជ្យ របស់ព្រះមហាក្សត្រម៉ាឡេស៊ី គឺដោយសារតែ មិនចុះសម្រុងនឹងគ្នា ជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅក្នុងការដឹកនាំប្រទេស​៕ ម៉ែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print