នៅក្នុងឆ្នាំ​២០១៨ ចិនបាញ់បង្ហោះផ្កាយរណបយានស្រាវជ្រាវដល់ទៅ​៣៩លើក

ចែករំលែក៖

ចិនជាប្រទេសលេចថ្លោជាងគេបំផុត នៅលើពិភពលោក ក្នុងរយៈពេលចុងក្រោយនេះ ដោយចិន បានក្លាយទៅជាប្រទេសនាំមុខទាំងអាមេរិក​និងរុស្ស៊ី ក្លាយទៅជាប្រទេស បាញ់មីស៊ីល​ អាវកាស ច្រើនជាងគេបំផុត នៅក្នុងឆ្នាំ​២០១៨។

ក្នុងរយៈពេលជាច្រើនទសវត្សរ៍ នៃសង្គ្រាមត្រជាក់  រាល់ពេល​ដែលកាំជ្រួចមីស៊ីល នាំផ្កាយរណប​ឡើងទៅកាន់តារាវិថីផែនដី គឺមានតែ​អាមេរិក និងស៊ូវៀតប៉ុណ្ណោះ​ដែលមានសម្ថភាព ធ្វើបាន  ។

ប៉ុន្តែនៅពេលនេះ រាល់ការចាប់អារម្ភ​ទាំងប៉ុន្មាន​ បានងាក់មកកាន់ប្រទេសចិន​ ច្រើនជាង ប្រទេសនានាទាំងអស់លើពិភពលោក ។ នៅក្នុងឆ្នាំ​២០១៨ ចិន​បានបាញ់បង្ហោះផ្កាយរណប ឬយានស្រាវជ្រាវ ឡើងទៅកាន់ដែនអាវកាស មានរហូតដល់ទៅ​​៣៩លើក​ អាមេរិកវិញ មាន​៣១លើក ចំណែករុស្ស៊ីវិញមានតែ​២០លើកប៉ុណ្ណោះ​បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប​មានតែ ៨លើក ។

មិនត្រឹមតែប៉ុណ្ណោះ​ចិន​ កំពុងតែនាំមុខ នៅលើប្រទេសមហាអំណាច អាវកាសនានា ។ នៅដើមឆ្នាំ​២០១៩  កាលពីថ្ងៃទី​៣ខែមករា​ យាមស្រាវជ្រាវ​របស់ចិន បានចុះចត់ដោយជោគជ័យ​​ នៅលើតំបន់ងងិតនៃភពព្រះច័ន្ទ ជាលើកតំបូងបង្អស់ ។ ក្រៅពីនេះចិន ក៏បានត្រៀមលក្ខណ​សាងសង់ស្ថានីយអាវកាស ដាច់ដោយឡែករបស់ខ្លួន ដូចនិងស្ថានីយ​អាវកាសអន្តរជាតិ ISS ​​នៅពេលខាងមុខ ។ មិនតែប៉ូណ្ណោះ ចិនមានគម្រោងបញ្ជូនមនុស្សឡើងទៅកាន់ភពព្រះច័ន្ទផងដែរ​។

បច្ចុប្បន្នរដ្ឋាភិបាលចិន បានចំណាយប្រាក់សម្រាប់កម្មវិធីអាវកាស ស៊ីវិល និងយោធា ធំជាង ទាំង រុស្ស៊ីនិងជប៉ុន ទៅទៀត  បើទោះបី មិនទាន់ដឹងពីតួលេខ នៃការចំណាយច្បាស់លាសក្តី។

នៅក្នុងវិស័យអាវកាស មួយទសវត្សរ៍ចុងក្រោយនេះ ចិន បានបង្កើនសកម្មភាពក្នុងវិស័យ អាវកាស ឈានមុខគេ ក្នុងពេលដែលអាមេរិក កាត់បន្ថយការចំណាយទៅលើ ការស្រាវជ្រាវអាវកាសរបស់អង្គការណាសា ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print