ដើមឆ្នាំ​២០១៩ មន្ត្រីក្រសួងការពារជាតិអាមេរិក​៣រូបលាលែងពីតំណែង​

ចែករំលែក៖

នៅថ្ងៃទី​១ ខែមករា ឆ្នាំ២០១៩ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក​ James Mattisត្រូវបានលោកត្រាំដកតំណែង ក្រោយពេលលោកដាក់លិខិត សុំលាលែង​ពីតំណែង នៅចុងខែកុម្ភៈឆ្នាំ​២០១៩ ប៉ុន្តែលោកត្រាំ សម្រេច ដកចេញតែម្តងនៅថ្ងៃទី ១ខែមករា​។  ក្រោយមក២ថ្ងៃ អ្នកនាំពាក្យក្រសួងការពារជាតិ  ក៏បានលាលែងពីតំណែង ហើយពេលនេះ ប្រធានការិយាល័យក្រសួងការពារជាតិវិញម្តង ហើយអាចនឹងនៅមានមន្ត្រីជាច្រើនទៀតបន្តដំណើរពីមន្ត្រីទាំងរូបខាងលើ ។

ប្រធានការិយាល័យមន្ទីបញ្ចកោណ​ អាមេរិក លោក​Kevin Sweeney ​បានលាលែងចេញពីតំណែង​ ក្រោយពេលលោកត្រាំប្រកាសដកទាហានអាមេរិកចេញពីស៊ីរី ។​ ការលាលែងពីតំណែងរបស់​លោក គឺជាមន្ត្រីទី​៣ហើយ នៅក្រសួងការពារជាតិ​អាមេរិក បន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិ James Mattis​កាលពីថ្ងៃទី​១ខែមករាឆ្នាំ​២០១៩ និងអ្នកនាំពាក្យ ក្រសួងការពារជាតិ ។

ការលាលែងចេញពីតំណែង​របស់មន្ត្រីនៅក្នុងមន្ទីបញ្ចកោណ អាមេរិក មិនបញ្ឈប់ត្រឹមនេះឡើយ  គឺនៅមានមន្ត្រីជាច្រើនទៀត លាលេងពីតំណែង​។ ការលាលែង របស់លោកឧត្ដមសេនីយ៍ត្រី Kevin M. Sweeney ពីតំណែងប្រធានការិយាល័យក្រសួងការពារជាតិ អាមេរិក​​​ បានបង្ហាញយ៉ាងច្បាស់ថា មន្ត្រីក្រសួងការពារជាតិ មិនពេញចិត្តនិងការដកទាហានចេញពីស៊ីរីនោះឡើយ​។

លោក​ឧត្ដមសេនីយ៍ត្រី Kevin M. Sweeney បានលើកឡើងថា «ក្រោយរយៈពេល២ឆ្នាំកាន់តំណែង នៅមន្ទីបញ្ចកោណ​ ខ្ញុំបានសម្រេចវិលត្រឡប់ មករស់នៅក្នុងជីវិតផ្ទល់ខ្លួនវិញ។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស ដែលបានធ្វើការ​ជាមួយមន្ត្រីទាំងឡាយនៅក្រសួងការពារជាតិ» ។

លោកឧត្ដមសេនីយ៍ត្រី Kevin M. Sweeney បានកាន់តំណែង ជាប្រធានការិយាល័យក្រសួងការពារជាតិ​អាមេរិក ចាប់ពីខែមករាឆ្នាំ​២០១៧មកទលពេលនេះ ។ កាលពីពីរថ្ងៃមុន អ្នកនាំពាក្យមន្ទីបញ្ចកោណលោកស្រី​ Dana White ​ក៏បានប្រកាសលាលែងពីតំណែងផងដែរ​ ។

ការលាលែងចេញពីតំណែង របស់​ឧត្ដមសេនីយ៍ត្រី Kevin M. Sweeney ចំពេលមន្ត្រីជាន់ខ្ពស់អាមេរិក ជាច្រើនរូប មានបំណងចាកចេញពីជួររដ្ឋាភីបាល ឬត្រូវ ប្រធានាធិបតីដូណាលត្រាំ​ដកហូតតំណែង ។ នៅសេតវិមាន លោកត្រាំ​បានដកតំណែង​លោក​ John Kelly ​ជំនួសវិញដោយលោក​ Mick Mulvaney ជាប្រធានការិយា ល័យសេតវិមាន ។

កាលពីឆ្នាំ​២០១៨កន្លងម មន្ត្រី ជាន់ខ្ពស់អាមេរិក ​២០រូបត្រូវ ដកហូតតំណែង ឬត្រូវលាលែងពីតំណែង  ហើយនៅក្នុងឆ្នាំ​២០១៩នេះ នឹងមានមន្ត្រីជាច្រើនទៀត នៅគ្រប់ក្រសួង​នឹងលាលែងពីតំណែងជាបន្តទៀត ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print