លោកត្រាំ​បន្ធូបន្ថយ ដោះដូរពីការសាងសង់ជញ្ជាំងបេតុង ទៅជារបង ព្រំដែនវិញ

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបានប្រកាសថា លោកមិនបោះបង់គម្រោង​សាងសង់ជញ្ជាំងព្រំដែន​ជាប់ប្រទេសមិចស៊ីកូ​នោះឡើយប៉ុន្តែលោកយល់ព្រមផ្លាស់ប្ដូរពីជញ្ជាំងបេតុងមកជញ្ជាំងបន្លាលួសវិញ​ដើម្បីកាត់បន្ថយការចំណាយ ។
សកម្មភាពខាងលើគឺជាការយោគយល់ របស់លោកត្រាំចំពោះគណបក្សប្រជាធិបតេយ្យក្រោយគណបក្សនេះមិនព្រមគាំទ្រដល់ការចំណាយយ៉ាងច្រើនទៅលើជញ្ជាំងព្រំដែន។ លោកត្រាំបានប្រកាសថា«យើងបានសម្រេចបង្កើតជញ្ជាំងបន្លារលួស​ ជំនួសបេតុងដោយគណបក្សប្រជាធិបតេយ្យ​មិនចូលចិត្តបេតុង »។
សកម្មភាពបន្ទន់ឥរិយាបទរបស់លោកត្រាំ ក្នុងគោលដៅបើកដំណើរការរដ្ឋាភិបាលឡើងវិញក្រោយបិទទ្វារអស់ជាច្រើនថ្ងៃ។ ការបិទទ្វារធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង សន្តិសុខសណ្តាប់ធ្នាប់ដោយក្រុមអាកាសយានិក ជាង៦ម៉ឺននាក់​ផ្ញើលិខិតទៅកាន់លោកត្រាំ អំពាវនាវឲ្យដំណើរការរដ្ឋាភិបាលឡើងវិញ។
ក្រុមអាកាសយានិកជាង​៦ម៉ឺននាក់បាន​សរសេរលិខិតផ្ញើទៅកាន់​ប្រធានាធិបតីដូណាល់ត្រាំ ​ស្នើឲ្យលោកបញ្ឈប់ការបិទទ្វាររដ្ឋាភិបាល ប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ ដែនអាកាស ។
ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានបិទទ្វាររដ្ឋាភិបាល មួយផ្នែកតាំងពី​ខែធ្នូឆ្នាំ២០១៨មកទល់ពេលនេះនៅមិនទាន់ដំណើរការឡើងវិញនៅឡើយ​ដោយសារតែមិនចុះសម្រុងនឹងគ្នាជុំវិញប្រាក់ចំណាយសម្រាប់សាងសង់ជញ្ជាំងព្រំដែនជាប់មិចស៊ីកូ ។
សមាគមអាកាសយានឹក​ Air line Pilots Association international (ALPA)​តំណាងឲ្យក្រុមអាកាសយានិកជាង​៦មុឺននាក់មកពីក្រុមហ៊ុនអាកាសចរណ៍នានាក្នុងទឹកដីអាមេរិក​ដែលមានក្រុមហ៊ុន United, Jet Blue, Delta, Fedex, Virgin America … បានសរសេរលិខិតទៅកាន់លោកត្រាំ ។
នៅក្នុងសារលិខិត​ប្រធាន​ ALPA ​បានស្នើរឲ្យរដ្ឋាភិបាល​បញ្ចប់ការបិទទ្វាជាបន្ទាន់ ។ ក្រុម​ ALPA បានបញ្ជាក់ថា​ ការបិទទ្វារដ្ឋាភិបាលបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សន្តិសុខ សុវត្ថភាព​​ អាកាសចរណ៍​​ ។ សមាគមន៍ ALPA សង្ឃឹមថា លោកត្រាំនិងដោះស្រាយឲ្យបានឆាប់បំផុត​។
ការបិទទ្វារដ្ឋាភីបាល បានធ្វើឲ្យ​ ការត្រួតពិនិត្យសន្តិសុខ សុវត្ថភាពចរាចរណ៍​ជើងហោះហើរ កាត់បន្ថយ ។ លើលពីនេះទៅទៀតបុគ្គលិកធ្វើការអត់មានប្រាក់ខែ ដោយសារតែរដ្ឋាភិបាល បានបិទទ្វា​។
សារព័ត៌មាន​ CNN ​បានផ្សាយថា នៅអាកាសយានដ្ឋានអន្តរជាតិ​ John F. Kennerdy ក្នុងទីក្រុងញ៉ូវយ៉ក មានបុគ្គលិក​១៧០នាក់ សុំច្បាប់​សម្រាកដោយសារមានជម្ងឺ ធ្វើឲ្យបុគ្គលិកផ្សេងទៀតត្រូវធ្វើការ ថែមម៉ោង ៕  ម្លិះ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print