ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបានប្រកាសថា លោកមិនបោះបង់គម្រោងសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសមិចស៊ីកូនោះឡើយប៉ុន្តែលោកយល់ព្រមផ្លាស់ប្ដូរពីជញ្ជាំងបេតុងមកជញ្ជាំងបន្លាលួសវិញដើម្បីកាត់បន្ថយការចំណាយ ។
សកម្មភាពខាងលើគឺជាការយោគយល់ របស់លោកត្រាំចំពោះគណបក្សប្រជាធិបតេយ្យក្រោយគណបក្សនេះមិនព្រមគាំទ្រដល់ការចំណាយយ៉ាងច្រើនទៅលើជញ្ជាំងព្រំដែន។ លោកត្រាំបានប្រកាសថា«យើងបានសម្រេចបង្កើតជញ្ជាំងបន្លារលួស ជំនួសបេតុងដោយគណបក្សប្រជាធិបតេយ្យមិនចូលចិត្តបេតុង »។
សកម្មភាពបន្ទន់ឥរិយាបទរបស់លោកត្រាំ ក្នុងគោលដៅបើកដំណើរការរដ្ឋាភិបាលឡើងវិញក្រោយបិទទ្វារអស់ជាច្រើនថ្ងៃ។ ការបិទទ្វារធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង សន្តិសុខសណ្តាប់ធ្នាប់ដោយក្រុមអាកាសយានិក ជាង៦ម៉ឺននាក់ផ្ញើលិខិតទៅកាន់លោកត្រាំ អំពាវនាវឲ្យដំណើរការរដ្ឋាភិបាលឡើងវិញ។
ក្រុមអាកាសយានិកជាង៦ម៉ឺននាក់បានសរសេរលិខិតផ្ញើទៅកាន់ប្រធានាធិបតីដូណាល់ត្រាំ ស្នើឲ្យលោកបញ្ឈប់ការបិទទ្វាររដ្ឋាភិបាល ប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ ដែនអាកាស ។
ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានបិទទ្វាររដ្ឋាភិបាល មួយផ្នែកតាំងពីខែធ្នូឆ្នាំ២០១៨មកទល់ពេលនេះនៅមិនទាន់ដំណើរការឡើងវិញនៅឡើយដោយសារតែមិនចុះសម្រុងនឹងគ្នាជុំវិញប្រាក់ចំណាយសម្រាប់សាងសង់ជញ្ជាំងព្រំដែនជាប់មិចស៊ីកូ ។
សមាគមអាកាសយានឹក Air line Pilots Association international (ALPA)តំណាងឲ្យក្រុមអាកាសយានិកជាង៦មុឺននាក់មកពីក្រុមហ៊ុនអាកាសចរណ៍នានាក្នុងទឹកដីអាមេរិកដែលមានក្រុមហ៊ុន United, Jet Blue, Delta, Fedex, Virgin America … បានសរសេរលិខិតទៅកាន់លោកត្រាំ ។
នៅក្នុងសារលិខិតប្រធាន ALPA បានស្នើរឲ្យរដ្ឋាភិបាលបញ្ចប់ការបិទទ្វាជាបន្ទាន់ ។ ក្រុម ALPA បានបញ្ជាក់ថា ការបិទទ្វារដ្ឋាភិបាលបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សន្តិសុខ សុវត្ថភាព អាកាសចរណ៍ ។ សមាគមន៍ ALPA សង្ឃឹមថា លោកត្រាំនិងដោះស្រាយឲ្យបានឆាប់បំផុត។
ការបិទទ្វារដ្ឋាភីបាល បានធ្វើឲ្យ ការត្រួតពិនិត្យសន្តិសុខ សុវត្ថភាពចរាចរណ៍ជើងហោះហើរ កាត់បន្ថយ ។ លើលពីនេះទៅទៀតបុគ្គលិកធ្វើការអត់មានប្រាក់ខែ ដោយសារតែរដ្ឋាភិបាល បានបិទទ្វា។
សារព័ត៌មាន CNN បានផ្សាយថា នៅអាកាសយានដ្ឋានអន្តរជាតិ John F. Kennerdy ក្នុងទីក្រុងញ៉ូវយ៉ក មានបុគ្គលិក១៧០នាក់ សុំច្បាប់សម្រាកដោយសារមានជម្ងឺ ធ្វើឲ្យបុគ្គលិកផ្សេងទៀតត្រូវធ្វើការ ថែមម៉ោង ៕ ម្លិះ