ភ្នំពេញ៖ បុរសម្នាក់បានយកកាំបិតអាដៃខ្លួនឯងបណ្តាលអោយហូរឈមស្រោចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែឆោឡោទាំងយប់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ នៅបន្ទប់ជួលជាន់ទី១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលយកកាំបិតអារដៃខ្លួនឯងនៅត្រូវបានគេស្គាល់ឈ្មោះរីម រី ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរកម្មរោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតស្រុកខ្យាច់កណ្តាលខេត្តកណ្តាល ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅ មុនពេលកើតហេតុគេបានឃើញបុរសខាងលើបានដើរ ចូលក្នុងបន្ទប់ទឹកដោយមានកាន់កាំបិតបុ័ងតោនៅក្នុងដៃ ។ បន្ទាប់មកស្រាប់តែអារកនឹងអារដៃខ្លួនឯងបណ្តាលអោយហូរឈាមស្រោចខ្លួននិងស្រែកយ៉ាងខ្លាំងដូចមានខ្មោចចូល អញ្ចឹងធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរមានការភ័យគ្រប់ៗគ្នាហើយបានរាយការណ៍ទៅសម្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ ។
សាក្សីដដែលបានបន្តថា នៅបន្ទប់ជួលរបស់ជនរងគ្រោះខាងលើតែងតែមនខ្មោចលងអ្នកដែលមកចួលស្នាក់នៅទីនោះជាចឹកញាប់ទើបធ្វើអោយមនុស្សជាច្រើនបានចាកចេញលែងហ៊ាននៅ។ ក្រោយមកទើបមានបុរស២នាក់បងប្អូនមកជួលបន្ត ។ តាមការអោយដឹងពីប្អូនប្រុសជនរងគ្រោះបានអោយដឹងថាបងប្រុសរបស់គាត់តាំងពីមកស្នាក់នៅបន្ទប់ជួលខាងលើមកតែងតែមានអាការះមិនសូវស្រួលដូចមានខ្មោចចូលអញ្ចឹង ។
ក្រោយមកបានមួយសន្ទុះជនរងគ្រោះបានដឹងនិយាយធម្មតាដោយមិនដឹងថាខ្លួនធ្វើអ្វីសោះ ហើយសមត្ថកិច្ចក៏បានសួរនាំរួចក៏ត្រឡប់ទៅគោលដៅវិញ ៕
ដោយ៖ សុខា សែនជ័យ