យុវជនម្នាក់យកដាវកាប់ទៅលើយុវជនម្នាក់ទៀតបណ្ដាលឲ្យរបួសក្បាលយ៉ាងដំណំត្រូវនគរបាលស្រុកស្អាងធ្វើការចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ យុវជនម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលស្រុកស្អាងធ្វើការចាប់ខ្លួន បន្ទាប់ពីពួកគេពួនស្ទាក់វាយទៅលើយុវជនម្នាក់របួសចំក្បាល បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៨និង១៥នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ស្ថិក្នុងភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា យុវជនសង្ស័យមានគ្នា២នាក់ ទី១-ឈ្មោះ គួរ មករា ហៅអិ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ចាប់ខ្លួនបាន) ទី២-ឈ្មោះ អឿន សំឯក ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ (គេចខ្លួន) ។  ចំណែកយុវជនរងគ្រោះឈ្មោះ  ចូន វាសនា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ (មានស្នាមមុតក្បាលចំនួន១កន្លែង) ។ យុវជនរងគ្រោះនិងយុវជនសង្ស័យមានទីលំភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមានដាវចំនួនដើម,ម៉ូតូចំនួន១គ្រឿង ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រមាណ១៨ យុវជនសង្ស័យឈ្មោះ អឿន សំឯក បានមកនិយាយប្រាប់យុវជនសង្ស័យម្នាក់ទៀតឈ្មោះ គួរ មករាថា យុវជនរងគ្រោះឈ្មោះ ចូន វាសនា បបួលឯងវាយគ្នាមួយស្មើរ ខណៈនោះយុវជនសង្ស័យឈ្មោះ គួរ មករា មានចិត្ដខឹងយ៉ាងខ្លាំងទៅលើយុវជនរងគ្រោះ ចូន វាសនា ភ្លាមនោះ ក៏ជិះម៉ូតូរបស់ខ្លួនឌុបយុវជនសង្ស័យឈ្មោះ អឿន សំឯក ដោយយកដាវទៅជាមួយផងដែរ រួចមក ឈប់នៅម្ដុំផ្លូវចូលវត្ដពោធិអណ្ដែត ដើម្បីស្ទាក់វាយយុវជនរងគ្រោះ អស់រយៈពេល១៥នាទីក្រោយមក យុវជនសង្ស័យទាំង២នាក់ឃើញយុវជនរងគ្រោះចេញមក ក៏បានស្ទុះទៅវាយប្រតាយប្រតប់គ្នាជាមួយយុវជនរងគ្រោះដោយដៃទទេ ខណៈយុវជនសង្ស័យឈ្មោះ អឿន សំឯក បានយកដាវកាប់ទៅលើឈ្មោះ ចូន វាសនា ចំក្បាលចំនួនមួយដាវ បណ្តាលឲ្យមុតហូរឈាមយ៉ាងខ្លាំង  បន្ទាប់មក ជនសង្ស័យក៏នាំគ្នាជិះម៉ូតូគេចខ្លួន រីឯយុវជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅពេទ្យព្យាបាលរបួស ។

ក្រោយពីនគរបាលប៉ុស្ដិ៍រដ្ឋបាលត្រើយស្លាទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះកម្លាំងនគរបាលប៉ុស្ដិ៍បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្វាយប្រទាល បានធ្វើការឃាត់ខ្លួនបានយុវជនសង្ស័យម្នាក់ឈ្មោះ គួរ មករា យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ រីឯឈ្មោះ អឿន សំឯក បានរត់គេចខ្លួនបាត់ស្រមោល  ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print