លើសហើយ!! ខឹងឪពុកស្តីប្រដៅ កូនចិត្តឃោរឃៅយកកាំបិតដេញកាប់រត់ពេញភូមិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ពិតជាឈឺចិត្តណាស់ ចិញ្ចឹមកូនចម្រើនវ័យ លះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត បែរជាកូនតបស្នង សងគុណឪពុកមកវិញ ដោយយកកាំបិតដេញកាប់ធ្វើឲ្យឪពុករត់គេចពីសេចក្តីស្លាប់ពេញភូមិ ។ នេះជាការលើក ឡើងរបស់ឪពុក ។
កូនចិត្តឃោរឃៅរូនេះ ត្រូវបានឱពុកប្តឹងអោយសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់បន្ទាប់ពីកូនរូបនេះយកកាំបិតដេញកាប់គាត់អោយរត់ពេញភូមិព្រោះតែខឹងនឹងគាត់ស្តីប្រដៅ។ក្រោយទទួលបណ្តឹងសមត្ថកិចបានចុះទៅឃាត់ខ្លួនកូនអកត្តញ្ញូរូបនេះចាត់ការតាមនីតិវិធី។
ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១៧និង២៥នាទីកម្លាំងផ្នែកព្រហ្មទណ្ឌស្រុក នាថ្ងៃអង្គារ៍ ៣កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ជនបង្កឈ្មោះងួន គង្គា ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិអូរក្រោមឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីប្រើហិង្សាក្នុងគ្រួសារ ដោយបានធ្វើសកម្មភាពយកកាំបិតប៉ាង់តោនិងដំបងឫស្សី វាយនិងកាប់បំផ្លិ្លចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះកាលពីវេលាម៉ោង១៤:២០នាទីនាថ្ងៃខែខាងលើបណ្ដាលអោយខូចខាតអស់ជាច្រើន។មិនតែប៉ុណ្ណោះកូនអកត្តញូរូបនេះបាននិងគំរាមសម្លាប់ទៅលើឳពុកម្ដាយរបស់ខ្លួន ដោយយកកាំបិតដេញកាប់គាត់អោយរត់បាតជើងសព្រាតទៀងផង។
ក្រោយបង្កជនសង្ស័យត្រូវបានឈ្មោះប្រាក់ ឃឿន អាយុ៦៦ឆ្នាំត្រូវជាឳពុកបានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចចាត់ការតាមនីតិវិធី។
ករណីខាងលើ នៅព្រឹកថ្ងៃទី៩មករា២០១៩សមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print