រីករាយ​ជាមួយ​ពិធីបុណ្យ​អុំ​ទូកង​ នៅ​ខេត្ត​សុក​ត្រាំ​ង​ វៀតណាម​

ចែករំលែក៖

​ក្រោយ​រយៈពេល​ជាង​មួ​យស​ប្តា​ហ៍​កន្លង​មក​ នៅ​រសៀល​ថ្ងៃ​ទី​២៥​ ខែ​វិ​ច្ចិ​កា​ ឆ្នាំ​២០១៥​ ការ​ប្រកួតប្រណាំង​ទូកង​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំ​ង​ (​ខេត្ត​ឃ្លាំង​)​ លើក​ទី​ពីរ​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ និង​ការ​បញ្ចប់​ពិធីបុណ្យ​ប្រពៃណី​ដែល​មាន​សកម្មភាព​កម្សាន្ត​សប្បាយ​រីករាយ​ជា​ច្រើន​ ទាក់ទាញ​ពលរដ្ឋ​ជា​ច្រើន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​មក​ចូលរួម​។​

Microsoft Word - Sôi n?i gi?i dua ghe Ngo ti?n l? h?i dua ghe N

​នៅ​ក្នុង​ពិធី​ប្រកួតប្រណាំង​ទូកង​ឆ្នាំ​នេះ​ មានការ​ប្រកួត​វិល​ជុំ​ចំនួន​៨៩​លើក​ របស់​ទូកង​មក​ពី​ខេត្ត​ក្រុង​ផ្សេងៗ​ ក្នុង​នោះ​មាន​ទូកង​បុរស​៤៥​ទូក​ និង​ទូកង​ស្ត្រី​៨​ទូក​។​ ទូកង​មក​ពី​ទីរួមស្រុក​កាង​ឡុ​ង​ ខេត្ត​ត្រា​វី​ញ​ ដែល​មានឈ្មោះ​ថា​ ទូក​កាង​ឡុ​ង​ ជា​ថ្មី​ម្តងទៀត​ទទួល​បាន​ពានរង្វាន់​លេខ​មួយ​ ដោយ​យកឈ្នះ​លើ​ទូកង​ខ្លាំងៗ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​សុក​ត្រាំ​ង​។​ ទូកង​វត្ត​ពងទឹក​ចាស់​ ឈរ​លំដាប់​លេខ​ពីរ​ប៉ុណ្ណោះ​ ដោយ​កាលពី​ឆ្នាំទៅ​ឈរ​លំដាប់​លេខ​មួយ​។​ ទូកង​លេខ​៣​បាន​ទៅ​លើ​ទូកង​វត្ត​បឹង​ទន្សា​ ។​

​ចំពោះ​ការ​ប្រណាំងទូក​ស្ត្រី​វិញ​ មាន​៨​ទូក​មក​ពី​ខេត្ត​ពល​លាវ​ ហូ​វ​យ៉ាង​ និង​សុក​ត្រាំ​ង​ បាន​ចូលរួម​នៅ​ក្នុងឆ្នាំនេះ​។​ នៅ​ក្នុង​ការ​ប្រកួត​១៨​លើក​យ៉ាង​ស្វិតស្វាញ​មិន​ចាញ់​ក្រុម​ទូកង​បុរស​នោះ​ឡើយ​ លទ្ធផល​ ទូក​ស្ត្រី​មក​ពី​ស្រុក​ឡុ​ង​មី​ ខេត្ត​ហូ​វ​យ៉ាង​ទទួល​បាន​លេខ​១​។​ ទី​ពីរ​ទូកង​មក​ពី​ខេត្ត​ពល​លាវ​ មក​ពី​ស្រុក​ងាង​យឿ​ ទទួល​បាន​លេខ​២​ និង​ទី​បី​ទូក​មក​ពី​វត្ត​ពោធិ​ ខេត្ត​សុក​ត្រាំ​ង​ទទួល​បាន​លេខ​៣​ ។​

​ពានរង្វាន់​សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ ដោយ​ជ័យ​លា​ភី​លេខ​១​ទទួល​បាន​៥០​លាន​ដុ​ង​ លេខ​២​ទទួល​បាន​៤០​លាន​ដុ​ង​ និង​លេខ​៣​ទទួល​បាន​៣០​លាន​ដុ​ង​ និង​លេខ​៤​ ទទួល​បាន​១០​លាន​ដុ​ង​។​ ក្រៅពី​នេះ​នៅ​មាន​រង្វាន់​ផ្សេងៗ​ជា​ច្រើន​ទៀត​គិត​ជា​ទឹកប្រាក់​រាប់​សិប​លាន​ដុ​ង​ ។​

​ពិធីបុណ្យ​ឆ្នាំ​នេះ​ មាន​សកម្មភាព​កម្សាន្ត​ជា​ច្រើន​ដូច​ជា​ ពិធី​តាំង​ពិ​ពណ៌​ ពិធី​ប្រកួត​ធ្វើ​ម្ហូប​ របស់​ជនជាតិ​ទាំង​៣​ ខ្មែរ​ វៀតណាម​ ចិន​ និង​លេងល្បែង​ប្រជាប្រិយ​ ច្រៀ​ន​រាំ​ជាដើម​។​ អ្វី​ដែល​មិន​អាច​ខ្វះ​បាន​នោះ​គឺ​សកម្មភាព​បណ្តែតប្រទីប​ និង​សែន​ព្រះ​ខែ​…​។​ ការ​បណ្តែតប្រទីប​ក៏​ជា​ការ​ប្រកួតប្រជែង​មួយ​ដែរ​ បើ​ប្រទីប​ណា​ ស្រស់​ស្អាត​ជាងគេ​ ទទួល​បាន​រង្វាន់​យ៉ាង​អា​ធិ​ក​អាធម្ម​ទៀត​ផង​ ៕​

Microsoft Word - Sôi n?i gi?i dua ghe Ngo ti?n l? h?i dua ghe N

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print