វិវាទនៅដែនសមុទ្រចិនភាគខាងត្បូង រវាងចិននឹងប្រទេសនៅក្នុងតំបន់អាស៊ាន ត្រូវតែរក្សាការអត់ធ្មត់ឱ្យបានល្អបំផុត បើ មិនដូច្នោះទេនឹងផ្ទុះសង្គ្រាមជាមិនខាន ។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងប្រាប់ប្រធានបក្សកុម្មុយនីស្ដ វៀតណាមថាប្រទេសទាំង២ត្រូវតែគ្រប់គ្រងជម្លោះដែនសមុទ្រចិនភាគខាងត្បូងឱ្យបានល្អប្រសើរដើម្បីរក្សាសន្ដិភាព និង ស្ថិភាព។
ប្រទេសទាំង២មានទំហំពាណិជ្ជកម្មជា រៀងរាល់ឆ្នាំក្នុងទឹកប្រាក់រហូតដល់៥០ពាន់ លានដុល្លារអាមេរិក ប៉ុន្ដែប្រទេសវៀត ណាមទោះយ៉ាងណានៅតែមានអារម្មណ៍មិនស្ងប់ចំពោះប្រទេសជិត ខាងមួយនេះ ជាពិសេសសកម្មភាពរបស់ទីក្រុងប៉េកាំង ដែលបានប្រកាសកាន់កាប់ស្ទើរតែទាំង ស្រុងទៅលើដែនសមុទ្រចិនភាគខាង ត្បូង ។
បាតុកម្មប្រឆាំងចិនបានកើតឡើង ហើយក្លាយទៅជាអំពើហិង្សានៅក្នុង ប្រទេសវៀតណាមកាលពីឆ្នាំមុនបន្ទាប់ពី ស្ថានីយខួងប្រេងតម្លៃ១ពាន់លានដុល្លារ របស់ក្រុមហ៊ុនរដ្ឋចិន CNOOC បានចូល ទៅក្នុងដែនសមុទ្រយ៉ាងជ្រៅចម្ងាយ ប្រមាណ២៤០គីឡូម៉ែត្រពីឈូងសមុទ្រ វៀតណាមស្ថិតនៅសមុទ្រចិនភាគខាង ត្បូង ។
ទោះបីយ៉ាងណាចាប់តាំងពីពេលនោះ មក ចិនចាប់បង្កើតឱ្យមានដំណោះស្រាយ បញ្ឈប់ការប្រឈមមុខដាក់គ្នាដោយក្នុងនោះទីក្រុងប៉េកាំងបានបញ្ជូនមន្ដ្រីជាន់ ខ្ពស់ទៅកាន់ទីក្រុងហាណូយ ។ ក្នុងជំនួប នៅមហាកំផែងប្រជាជនចិនក្នុងទីក្រុង ប៉េកាំង លោក ស៊ី ជីនពីង បានប្រាប់ លោក ង្វៀងផូត្រុង អគ្គលេខាបក្សកុម្មុយ នីស្ដវៀតណាមថា កិច្ចសហប្រតិបត្ដិ ការប្រទេសទាំង២មានលក្ខណៈល្អប្រសើរ ។
លោក ស៊ី ជីនពីង បានថ្លែងថា យើង ត្រូវតែគោរពឱ្យបានខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងទាំងឡាយដែលថ្នាក់ដឹកនាំបក្ស ទាំង២បានព្រមព្រៀងដើម្បីគ្រប់គ្រងផលប្រយោជន៍រួម និងគ្រប់គ្រងជម្លោះដែន សមុទ្ររក្សាឱ្យបាននូវទំនាក់ទំនងបើក ទូលាយសន្ដិភាពនិងស្ថិភាពនៅតំបន់ សមុទ្រចិនខាងត្បូង ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែត លោក ត្រុងបានបញ្ជាក់ថាវៀតណាមបានចាត់ ទុកទំនាក់ទំនងមិត្ដភាពជាមួយទីក្រុងប៉េកាំងគឺជារឿងសំខាន់ ដោយសារថា ចិន ជាប្រទេសដៃគូយុទ្ធសាស្ដ្ររយៈពេលយូរអង្វែងរបស់ទីក្រុងហាណូយ ។
ទីភ្នាក់ងារស៊ីនហួបានធ្វើអត្ថាធិប្បាយ នៅមុនដំណើរទស្សនកិច្ចរបស់មេបក្ស កុម្មុយនីស្ដវៀតណាមថាប្រទេសទាំង២មានគម្រោងបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ និង រំខានក្នុងបញ្ហាដែនសមុទ្រចិនភាគខាង ត្បូង ។ ប៉ុន្ដែទីភ្នាក់ងារនេះបានព្រមានទុក ជាមុនអំពីឧបសគ្គដែលត្រូវកើតឡើង ។
ប្រភពបានបញ្ជាក់ថា អ្នកនៅខាង ក្រៅខ្លះដោយសារតែបុព្វហេតុអាត្មានិយម បានព្យាយាមគ្រប់វិធីក្នុងការបំបែកបំបាក់ បញ្ឆេះជម្លោះដើម្បីធ្វើឱ្យរាំងស្ទះដល់ ដំណើរការល្អប្រសើររបស់អ្នកនយោបាយ ប្រទេសទាំងពីរដែលមិនចង់ឱ្យមានអំពើហិង្សាកើតឡើងនោះ ។
វៀតណាមបានពង្រឹងចំណងទំនាក់ទំនង មិត្ដភាពលើវិស័យយោធាជាមួយសត្រូវចាស់គឺអាមេរិកបន្ទាប់ពីជម្លោះសមុទ្រចិនភាគខាងត្បូងកាន់តែមានកម្ដៅខ្លាំងឡើងក្រោយប្រធានាធិបតី ស៊ី ជីនពីង ឡើងកាន់អំណាចក្នុងឆ្នាំ២០១៣ ។ វៀត ណាមក៏មានទំនាក់ជាប្រចាំផងដែរ ជា មួយហ្វីលីពីនដើម្បីប្រឈមមុខក្នុងជម្លោះ ជាមួយចិន ។
ចិនបានទាមទារស្ទើរតែ៩០ភាគរយនៃសមុទ្រចិនភាគខាងត្បូងដោយចេញ ផែនទីផ្លូវការថ្មីទៅលើអ្វីដែលគេហៅថា ខ្សែបន្ទាត់ដាច់៩លាតសន្ធឹងយ៉ាងជ្រៅ ចូលក្នុងដែនសមុទ្រអាស៊ីភាគអាគ្នេយ៍ ។ ហ្វីលីពីន ម៉ាឡេស៊ី ប្រ៉ុយណេ និងតៃវ៉ាន់ បានទាមទារចំណែករបស់ខ្លួនផងដែរ ទៅ លើផ្នែកដែលសម្បូរទៅដោយធនធាន ថាមពល និងជាផ្លូវចរាចរណ៍តាមដែន សមុទ្រឆ្ពោះទៅកាន់ពិភពលោកដ៏សំខាន់ មួយនេះ ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែររដ្ឋាភិបាលនៃ ប្រទេសជប៉ុនបានសន្យាថា នឹងផ្ដល់នាវា ចម្បាំងបន្ថែមទៀតឱ្យប្រទេសវៀតណាម សម្រាប់ពង្រឹង និងការពារដែនសមុទ្រ របស់ខ្លួនក្នុងសមុទ្រចិនខាងត្បូង ។ ការ ប្រកាសរបស់រដ្ឋាភិបាលជប៉ុននេះត្រូវ បានធ្វើឡើងដោយលោកនាយករដ្ឋមន្ដ្រីជប៉ុនស៊ីនហ្សូ អាបេ នៅក្រោយជំនួប ជាមួយលោកអគ្គលេខាធិការគណបក្ស កុម្មុយនីស្ដវៀតណាម ង្វៀងផូត្រុង ក្នុង ទីក្រុងតូក្យូ ។
នេះជាលើកទី១ដែលលោកអគ្គលេខាធិការគណបក្សកុម្មុយនីស្ដវៀតណាម ង្វៀងផូត្រុង បានទៅបំពេញទស្សនកិច្ច ក្នុងប្រទេសជប៉ុន ។ ទស្សនកិច្ចរបស់ ឥស្សរជននយោបាយជាន់ខ្ពស់វៀតណាមក្នុងទឹកដីជប៉ុន ពេលនេះបានធ្វើឡើង ចំពេលដែលជប៉ុន និងវៀតណាមកំពុង មានជម្លោះទឹកដីជាមួយចិនដូចគ្នាគឺវៀត ណាមឈ្លោះនឹងចិនក្នុងរឿងដណ្ដើមទីប្រជុំ កោះនៅក្នុងសមុទ្រចិនខាងត្បូង ចំណែក ជប៉ុនឈ្លោះនឹងចិនក្នុងរឿងដណ្ដើមទីប្រជុំកោះនៅក្នុងសមុទ្រចិនខាងកើត ។ នៅ ក្នុងសេចក្ដីជូនដំណឹងរួមមួយចេញផ្សាយក្រោយជំនួបរវាងលោក ង្វៀងផូត្រុង និង លោកនាយករដ្ឋមន្ដ្រីជប៉ុន ស៊ីនហ្សូ អាបេ ភាគីទាំង២បានសម្ដែងក្ដីបារម្ភជាពន់ ពេកចំពោះហេតុការណ៍ដែលបានកើត មាន និងកំពុងបន្ដកើតមាននៅក្នុង សមុទ្រចិនខាងត្បូងសព្វថ្ងៃ ។
ជប៉ុននិងវៀតណាមបានយល់ឃើញថាទង្វើដែលចិនបាននិងកំពុងបន្ដសាង់សង់កោះសិប្បនិមិត្ដនៅក្នុងសមុទ្រចិន ខាងត្បូងគឺជាទង្វើរំលោភលើសេចក្ដីទុកចិត្ដនិងជាការគំរាមកំហែងដល់សន្ដិ ភាព និងស្ថិរភាពនៅក្នុងតំបន់និងពិភព លោក ។ គឺនៅក្នុងន័យនេះហើយបានជា លោក ស៊ីនហ្សូ អាបេ បានប្រកាសនៅ ក្នុងសន្និសីទកាសែតជាមួយលោក ង្វៀង ផូត្រុងថា ជប៉ុននឹងផ្ដល់នាវាចម្បាំង ចាស់ៗបន្ថែមទៀតឱ្យវៀតណាមតាមការ ស្នើសុំរបស់ទីក្រុងហាណូយ ។ ក្រៅពីនោះ លោក ស៊ីនហ្សូ អាបេ ក៏បានយល់ព្រម ឱ្យវៀតណាមខ្ចីប្រាក់ចំនួន១០០.០០០ លានយេនឬស្មើនឹងជាង៨០០លានដុល្លារ សម្រាប់យកទៅកសាងហេដ្ឋារចនា សម្ព័ន្ធក្នុងស្រុក ។
សូមជម្រាបជូនថា ជម្លោះទឹកដីរវាង ចិននឹងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនក៏បានក្លាយជារឿងក្ដៅនាកិច្ចប្រជុំថ្នាក់ រដ្ឋមន្ដ្រីការបរទេសអាស៊ាននិងដៃគូក្នុងទីក្រុងគូឡាឡាំពួរកាលពីដើមខែសីហា កន្លងទៅដែរ ។ កាលណោះលោកប្រមុខ ការទូតអាមេរិកចន ឃើរី បានបរិហារពី មហិច្ឆតាយោធារបស់ចិននៅក្នុងតំបន់។ របាយការណ៍ថ្មីៗរបស់ក្រសួងការពារ ជាតិអាមេរិកឱ្យដឹងថា ជិត២ឆ្នាំកន្លង ទៅចិនបានសាងសង់ទីប្រជុំកោះសិប្ប និមិត្ដនៅលើផ្ទៃទឹកសមុទ្រជិត១.២០០ ហិកតា។កាលពីខែកក្កដាកន្លងទៅជប៉ុន ដែលកំពុងព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ដើម្បីទប់ទល់នឹងឥទ្ធិពល ចិនបានសន្យាជួយប្រទេសស្ថិតតាមដងទន្លេមេគង្គមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមក្នុងទឹកប្រាក់សរុបជាង ៦.១០០លានដុល្លារអាមេរិក ៕
ប្រែសម្រួល៖ ម៉ែវ សាធី