(វិភាគព័ត៌មានអន្តរជាតិ)៖ វិវាទ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​បើ​មិន​អាច​គ្រប់គ្រង​ឱ្យ​បាន​ល្អ​ទេ​នោះ​នឹង​មាន​ហឹ​ង្សា​កើតឡើង​

ចែករំលែក៖

​វិវាទ​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ រវាង​ចិន​នឹង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ ត្រូវ​តែ​រក្សា​ការ​អត់ធ្មត់​ឱ្យ​បាន​ល្អ​បំផុត​ បើ​ មិន​ដូច្នោះ​ទេ​នឹង​ផ្ទុះ​សង្គ្រាម​ជា​មិន​ខាន​ ។​

Group: ViewsAsia Credit: PARESH Source: The Khaleej Times - Dubai, UAE Keywords: COLOR SOUTH CHINA SEA ASEAN DRAGON CONDUCT 052715 Provider: CartoonArts International / The New York Times Syndicate

​ប្រធានាធិបតី​ចិន​លោក​ ស៊ី​ ជី​ន​ពីង​ បាន​ថ្លែងប្រាប់​ប្រធាន​បក្ស​កុម្មុយនីស្ដ​ វៀតណាម​ថា​ប្រទេស​ទាំង​២​ត្រូវ​តែ​គ្រប់គ្រង​ជម្លោះដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ឱ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​រក្សា​សន្ដិភាព​ និង​ ស្ថិ​ភាព​។​

​ប្រទេស​ទាំង​២​មាន​ទំហំ​ពាណិជ្ជកម្ម​ជា​ រៀង​រាល់​ឆ្នាំ​ក្នុង​ទឹកប្រាក់​រហូត​ដល់​៥០​ពាន់​ លាន​ដុល្លារ​អា​មេ​រិ​ក​ ប៉ុន្ដែ​ប្រទេស​វៀត​ ណា​ម​ទោះ​យ៉ាងណា​នៅ​តែ​មាន​អារម្មណ៍​មិន​ស្ងប់​ចំពោះ​ប្រទេស​ជិត​ ខាង​មួយ​នេះ​ ជា​ពិសេស​សកម្មភាព​របស់​ទីក្រុង​ប៉េ​កាំ​ង​ ដែល​បាន​ប្រកាស​កាន់កាប់​ស្ទើរតែ​ទាំង​ ស្រុង​ទៅ​លើ​ដែនសមុទ្រ​ចិន​ភាគ​ខាង​ ត្បូង​ ។​

​បាតុកម្ម​ប្រឆាំង​ចិន​បាន​កើតឡើង​ ហើយ​ក្លាយទៅជា​អំពើ​ហិង្សា​នៅ​ក្នុង​ ប្រទេស​វៀតណាម​កាលពី​ឆ្នាំ​មុន​បន្ទាប់​ពី​ ស្ថានីយ​ខួង​ប្រេង​តម្លៃ​១​ពាន់​លាន​ដុល្លារ​ របស់​ក្រុមហ៊ុន​រដ្ឋ​ចិន​ CNOOC​ បាន​ចូល​ ទៅ​ក្នុង​ដែនសមុទ្រ​យ៉ាង​ជ្រៅ​ចម្ងាយ​ ប្រមាណ​២៤០​គីឡូម៉ែត្រ​ពី​ឈូង​សមុទ្រ​ វៀតណាម​ស្ថិត​នៅ​សមុទ្រ​ចិន​ភាគ​ខាង​ ត្បូង​ ។​

​ទោះបី​យ៉ាងណា​ចាប់តាំងពី​ពេល​នោះ​ មក​ ចិន​ចាប់​បង្កើត​ឱ្យ​មាន​ដំណោះស្រាយ​ បញ្ឈប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ក្នុង​នោះ​ទីក្រុង​ប៉េ​កាំ​ង​បាន​បញ្ជូន​មន្ដ្រី​ជាន់​ ខ្ពស់​ទៅ​កាន់​ទីក្រុង​ហាណូយ​ ។​ ក្នុង​ជំនួប​ នៅ​មហា​កំផែង​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ ប៉េ​កាំ​ង​ លោក​ ស៊ី​ ជី​ន​ពីង​ បាន​ប្រាប់​ លោក​ ង្វៀ​ង​ផូ​ត្រុ​ង​ អគ្គលេខាបក្ស​កុ​ម្មុ​យ​ នី​ស្ដ​វៀតណាម​ថា​ កិច្ច​សហ​ប្រតិបត្ដិ​ ការ​ប្រទេស​ទាំង​២​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ។​

​លោក​ ស៊ី​ ជី​ន​ពីង​ បាន​ថ្លែង​ថា​ យើង​ ត្រូវ​តែ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​ថ្នាក់ដឹកនាំ​បក្ស​ ទាំង​២​បាន​ព្រមព្រៀង​ដើម្បី​គ្រប់គ្រង​ផលប្រយោជន៍​រួម​ និង​គ្រប់គ្រង​ជម្លោះ​ដែន​ សមុទ្រ​រក្សា​ឱ្យ​បាន​នូវ​ទំនាក់ទំនង​បើក​ ទូលាយ​សន្ដិភាព​និង​ស្ថិ​ភាព​នៅ​តំបន់​ សមុទ្រ​ចិន​ខាងត្បូង​ ។​

​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ លោក​ ត្រុ​ង​បាន​បញ្ជាក់​ថា​វៀតណាម​បាន​ចាត់​ ទុក​ទំនាក់ទំនង​មិត្ដភាព​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង​គឺជា​រឿង​សំខាន់​ ដោយសារ​ថា​ ចិន​ ជា​ប្រទេស​ដៃគូ​យុទ្ធសាស្ដ្រ​រយៈពេល​យូរអង្វែង​របស់​ទីក្រុង​ហាណូយ​ ។​

​ទីភ្នាក់ងារ​ស៊ី​ន​ហួ​បាន​ធ្វើ​អត្ថាធិប្បាយ​ នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​មេ​បក្ស​ កុម្មុយនីស្ដ​វៀតណាម​ថា​ប្រទេស​ទាំង​២​មាន​គម្រោង​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ និង​ រំខាន​ក្នុង​បញ្ហា​ដែនសមុទ្រ​ចិន​ភាគ​ខាង​ ត្បូង​ ។​ ប៉ុន្ដែ​ទីភ្នាក់ងារ​នេះ​បាន​ព្រមាន​ទុក​ ជា​មុន​អំពី​ឧបសគ្គ​ដែល​ត្រូវ​កើតឡើង​ ។​

​ប្រភព​បាន​បញ្ជាក់​ថា​ អ្នក​នៅ​ខាង​ ក្រៅ​ខ្លះ​ដោយសារ​តែ​បុព្វហេតុ​អាត្មា​និយម​ បាន​ព្យាយាម​គ្រប់​វិធី​ក្នុង​ការ​បំបែកបំបាក់​ បញ្ឆេះ​ជម្លោះ​ដើម្បី​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ ដំណើរការ​ល្អ​ប្រសើរ​របស់​អ្នកនយោបាយ​ ប្រទេស​ទាំង​ពីរ​ដែល​មិន​ចង់ឱ្យ​មាន​អំពើ​ហិង្សា​កើតឡើង​នោះ​ ។​

​វៀតណាម​បាន​ពង្រឹង​ចំណង​ទំនាក់ទំនង​ មិត្ដភាព​លើ​វិស័យ​យោធា​ជាមួយ​សត្រូវ​ចាស់​គឺ​អា​មេ​រិ​ក​បន្ទាប់​ពី​ជម្លោះ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​កាន់តែ​មាន​កម្ដៅ​ខ្លាំង​ឡើង​ក្រោយ​ប្រធានាធិបតី​ ស៊ី​ ជី​ន​ពីង​ ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ​២០១៣​ ។​ វៀត​ ណា​ម​ក៏​មាន​ទំនាក់​ជា​ប្រចាំ​ផង​ដែរ​ ជា​ មួយ​ហ្វី​លី​ពី​ន​ដើម្បី​ប្រឈម​មុខ​ក្នុង​ជម្លោះ​ ជាមួយ​ចិន​ ។​

​ចិន​បាន​ទាមទារ​ស្ទើរតែ​៩០​ភាគរយ​នៃ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​ដោយ​ចេញ​ ផែនទី​ផ្លូវការ​ថ្មី​ទៅ​លើ​អ្វី​ដែល​គេ​ហៅ​ថា​ ខ្សែបន្ទាត់​ដាច់​៩​លាតសន្ធឹង​យ៉ាង​ជ្រៅ​ ចូល​ក្នុង​ដែនសមុទ្រ​អាស៊ី​ភាគ​អាគ្នេយ៍​ ។​ ហ្វី​លី​ពី​ន​ ម៉ា​ឡេ​ស៊ី​ ប្រ៉ុ​យ​ណេ​ និង​តៃវ៉ាន់​ បាន​ទាមទារ​ចំណែក​របស់​ខ្លួន​ផង​ដែរ​ ទៅ​ លើ​ផ្នែក​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ ថាមពល​ និង​ជា​ផ្លូវ​ចរាចរណ៍​តាម​ដែន​ សមុទ្រ​ឆ្ពោះទៅ​កាន់​ពិភពលោក​ដ៏​សំខាន់​ មួយ​នេះ​ ។​

​នៅ​ក្នុង​ព្រឹត្ដិការណ៍​មួយ​ផ្សេង​ទៀត​ ដែល​ពាក់ព័ន្ធ​នោះ​ដែរ​រដ្ឋាភិបាល​នៃ​ ប្រទេស​ជប៉ុន​បាន​សន្យា​ថា​ នឹង​ផ្ដល់​នាវា​ ចម្បាំង​បន្ថែម​ទៀត​ឱ្យ​ប្រទេស​វៀតណាម​ សម្រាប់​ពង្រឹង​ និង​ការពារ​ដែនសមុទ្រ​ របស់​ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ។​ ការ​ ប្រកាស​របស់​រដ្ឋាភិបាល​ជប៉ុន​នេះ​ត្រូវ​ បាន​ធ្វើ​ឡើង​ដោយ​លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន​ស៊ី​ន​ហ្សូ​ អា​បេ​ នៅ​ក្រោយ​ជំនួប​ ជាមួយ​លោក​អគ្គលេខាធិការ​គណបក្ស​ កុម្មុយនីស្ដ​វៀតណាម​ ង្វៀ​ង​ផូ​ត្រុ​ង​ ក្នុង​ ទីក្រុង​តូ​ក្យូ​ ។​

​នេះ​ជា​លើក​ទី​១​ដែល​លោក​អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ដ​វៀតណាម​ ង្វៀ​ង​ផូ​ត្រុ​ង​ បាន​ទៅ​បំពេញ​ទស្សនកិច្ច​ ក្នុង​ប្រទេស​ជប៉ុន​ ។​ ទស្សនកិច្ច​របស់​ ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​វៀតណាម​ក្នុង​ទឹកដី​ជប៉ុន​ ពេល​នេះ​បាន​ធ្វើ​ឡើង​ ចំ​ពេល​ដែល​ជប៉ុន​ និង​វៀតណាម​កំពុង​ មាន​ជម្លោះទឹកដី​ជាមួយ​ចិន​ដូច​គ្នា​គឺ​វៀត​ ណា​ម​ឈ្លោះ​នឹង​ចិន​ក្នុង​រឿង​ដណ្ដើម​ទីប្រជុំ​ កោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ចំណែក​ ជប៉ុន​ឈ្លោះ​នឹង​ចិន​ក្នុង​រឿង​ដណ្ដើម​ទីប្រជុំ​កោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងកើត​ ។​ នៅ​ ក្នុង​សេចក្ដីជូនដំណឹង​រួម​មួយ​ចេញផ្សាយ​ក្រោយ​ជំនួប​រវាង​លោក​ ង្វៀ​ង​ផូ​ត្រុ​ង​ និង​ លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន​ ស៊ី​ន​ហ្សូ​ អា​បេ​ ភាគី​ទាំង​២​បាន​សម្ដែង​ក្ដី​បារម្ភ​ជា​ពន់​ ពេក​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ មាន​ និង​កំពុង​បន្ដ​កើត​មាននៅ​ក្នុង​ សមុទ្រ​ចិន​ខាងត្បូង​សព្វថ្ងៃ​ ។​

​ជប៉ុន​និង​វៀតណាម​បាន​យល់​ឃើញ​ថា​ទ​ង្វើ​ដែល​ចិន​បាន​និង​កំពុង​បន្ដ​សាង់សង់​កោះ​សិប្បនិមិត្ដ​នៅ​ក្នុង​សមុទ្រ​ចិន​ ខាងត្បូង​គឺជា​ទ​ង្វើ​រំលោភ​លើ​សេចក្ដី​ទុកចិត្ដ​និង​ជា​ការ​គំរាមកំហែង​ដល់​សន្ដិ​ ភាព​ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​និង​ពិភព​ លោក​ ។​ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បានជា​ លោក​ ស៊ី​ន​ហ្សូ​ អា​បេ​ បាន​ប្រកាស​នៅ​ ក្នុង​សន្និសីទកាសែត​ជាមួយ​លោក​ ង្វៀ​ង​ ផូ​ត្រុ​ង​ថា​ ជប៉ុន​នឹង​ផ្ដល់​នាវាចម្បាំង​ ចាស់ៗ​បន្ថែម​ទៀត​ឱ្យ​វៀតណាម​តាម​ការ​ ស្នើ​សុំ​របស់​ទីក្រុង​ហាណូយ​ ។​ ក្រៅពី​នោះ​ លោក​ ស៊ី​ន​ហ្សូ​ អា​បេ​ ក៏​បាន​យល់ព្រម​ ឱ្យ​វៀតណាម​ខ្ចីប្រាក់​ចំនួន​១០០.០០០​ លាន​យេ​ន​ឬ​ស្មើនឹង​ជាង​៨០០​លាន​ដុល្លារ​ សម្រាប់​យក​ទៅ​កសាង​ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​ក្នុងស្រុក​ ។​

​សូម​ជម្រាប​ជូន​ថា​ ជម្លោះទឹកដី​រវាង​ ចិន​នឹង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ក៏​បាន​ក្លាយជា​រឿង​ក្ដៅ​នា​កិច្ចប្រជុំ​ថ្នាក់​ រដ្ឋមន្ដ្រី​ការ​បរទេស​អាស៊ាន​និង​ដៃគូ​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​កាលពីដើម​ខែសីហា​ កន្លង​ទៅ​ដែរ​ ។​ កាល​ណោះ​លោក​ប្រមុខ​ ការទូត​អា​មេ​រិ​ក​ច​ន​ ឃើ​រី​ បាន​បរិហារ​ពី​ មហិច្ឆតា​យោធា​របស់​ចិន​នៅ​ក្នុង​តំបន់​។​ របាយការណ៍​ថ្មីៗ​របស់​ក្រសួង​ការពារ​ ជាតិ​អា​មេ​រិ​ក​ឱ្យ​ដឹង​ថា​ ជិត​២​ឆ្នាំ​កន្លង​ ទៅ​ចិន​បាន​សាងសង់​ទីប្រជុំ​កោះ​សិប្ប​ និមិត្ដ​នៅ​លើ​ផ្ទៃ​ទឹកសមុទ្រ​ជិត​១.២០០​ ហិ​កតា​។​កាលពី​ខែកក្កដា​កន្លង​ទៅ​ជប៉ុន​ ដែល​កំពុង​ព្យាយាម​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ ចិន​បាន​សន្យា​ជួយ​ប្រទេស​ស្ថិត​តាម​ដង​ទន្លេមេគង្គ​មាន​កម្ពុជា​ ឡាវ​ មី​យ៉ា​ន់​ម៉ា​ ថៃ​ និង​វៀតណាម​ក្នុង​ទឹកប្រាក់​សរុប​ជាង​ ៦.១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print