គ្រួសារ​កសិករ​មក​ពី​ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​សម្រាល​បានកូន​ភ្លោះ​ប្រុស​៣​នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រួសារ​កសិករ​មក​ពី​ស្រុក​ស្ទឹង​ត្រង់​ខេត្តកំពង់ចាម​បាន​ប្រសូត​កូនភ្លោះ​៣​នាក់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​កាលពី​វេលា​ម៉ោង​២០​និង​៣៥​នាទី​យប់​ ថ្ងៃ​ច​ន្ទ័​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ធ្វើ​ឲ្យ​ទាំង​ម្តាយ​ និង​កូនភ្លោះ​ទាំង​៣​នាក់​មាន​សុខភាព​ល្អ​ដូច​គ្នា​ ។​

IMG-20151205-WA0015

​ម្តាយកូន​ភ្លោះ​ប្រុស​៣​នាក់​នោះ​ឈ្មោះ​ឆ​ន​ សុខ​គា​ អាយុ​៣០​ឆ្នាំ​ ឱ​ពុក​ឈ្មោះ​ឃា​ តារា​ អាយុ​៣៣​ មុខរបរ​ធ្វើស្រែ​ស្នាក់​នៅ​ភូមិ​អូ​២​ ឃុំ​ដងក្តារ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ ។​

​ស្ត្រី​ជា​ម្តាយ​បាន​ឲ្យ​ដឹង​ថា​ កូនភ្លោះ​គាត់​៣​នាក់​នេះ​ជា​កូន​លើក​៣​ទៅ​ហើយ​ ដែល​កូនស្រី​ទី​១​ឈ្មោះ​ តា​រ៉ា​ នី​កា​ អាយុ​ឆ្នាំ​ កូនប្រុស​ទី​២​ឈ្មោះ​ តា​រ៉ា​ ម៉ា​រី​ន​ អាយុ​៤​ឆ្នាំ​ និង​កូន​លើក​ទី​៣​នេះ​ ស្រាប់តែ​បានកូន​ភ្លោះ​ប្រុស​បាន​រហូត​ដល់​៣​នាក់​ តែ​គាត់​មិន​ទាន់​រក​ឈ្មោះ​ដាក់​បាន​នៅឡើយ​ ។​

​ស្ត្រី​ជា​ម្តាយ​បាន​បន្ត​ទៀត​ថា​ មុន​ពេល​ប្រសូត​បានកូន​ភ្លោះ​៣​នាក់​នេះ​គឺ​ពួក​គាត់​ និង​ប្តី​បាន​ចេញពី​ស្រុក​ ភូមិ​ទៅ​ធ្វើ​ចំការ​នៅ​ភូមិ​អូ​លើ​ ឃុំ​មេស​ជ្រៃ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ ស្រាប់តែ​មាន​ផ្ទៃពោះ​បាន​៥​ខែ​ គាត់​បាន​ទៅ​ឆ្លុះ​អេកូ​មើល​ស្រាប់តែ​កូន​ក្នុង​ផ្ទៃ​មាន​រហូត​ដល់​៣​នាក់​ គឺ​ប្រុស​ទាំងអស់​ លុះ​ពេល​ឈឺពោះ​រៀប​កើត​ គាត់​បាន​ទៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ តែ​ក្រុម​ពេទ្យ​នោះ​បាន​ឲ្យ​គាត់​បន្ត​មក​សម្រាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ លុះដល់​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​២០​និង​៣៥​នាទី​យប់​ ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពង់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ជួយ​សម្រាល​បង្កើត​កូនភ្លោះ​គាត់​ទាំង​៣​នាក់​ វះកាត់​ដោ​សុវត្ថិភាព​ ពួក​គាត់​ទាំង​កូន​និង​ម្តាយ​មាន​សុខភាព​ល្អ​ដូច​គ្នា​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ ស្ត្រី​កូនភ្លោះ​៣​នាក់​នោះ​ស្នាក់​នៅ​បន្ទប់​លេខ​៨១១៥​ ជាន់​ទី​នៃ​អាគារ​សម្ភព​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ហើយនឹង​ត្រូវ​ចេញពី​មន្ទីរពេទ្យ​វិល​ទៅ​ផ្ទះ​វិញ​នៅ​ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ខណៈ​ដែល​មានកូន​ភ្លោះ​បី​នាក់​នេះ​ស្ត្រី​ជា​ម្តាយ​ និង​ឪពុក​បាន​សំណូមពរ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​សម្តេច​ប្រកាស​ថា​ រាល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ប្រ​សូត្រ​បានកូន​ភ្លោះ​បី​នាក់​ គឺជា​ចៅ​របស់​គាត់​ដែរ​ ។​ ដូច្នេះ​ហើយ​ពួក​គាត់​ជា​ឪពុក​ ម្តាយ​ទាំង​២​នាក់​ បាន​សំណូមពរ​ឲ្យ​សម្តេច​មេត្តា​ជួយ​គាត់​ផង​ ពីព្រោះ​គាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​លទ្ធភាព​ចិញ្ចឹម​បីបាច់​កូនភ្លោះ​ទាំង​បី​នាក់​នេះ​ទេ​ ហើយ​ម្យ៉ាងវិញទៀត​ គាត់​នឹង​ត្រូវ​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​០៦​ ខែធ្នូ​ទៀត​ផង​ ៕​

IMG-20151205-WA0017

IMG-20151205-WA0013

...

ដោយ៖ ចាន់​ធឿ​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print