ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​វេជ្ជសាស្ត្រ​សម្ដេច​តេ​ជោ​ចុះ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ដូង​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង

ចែករំលែក៖

​ខេត្តស្វាយរៀង​៖ ​លោក​វេជ្ជបណ្ឌិត​ នាង​ ប៊ុ​ន​សុ​ផ​ល្លី​ ប្រធាន​ប្រតិបត្តិ​គ្រូពេទ្យ​វេជ្ជ​សា​ស្តស​ម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​វេជ្ជសាស្ត្រ​សម្ដេច​តេ​ជោ​រួម​សហការ​ជា​មូ​យ​លេខាធិការដ្ឋាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​បាន​ចុះ​ជួយ​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​ដូង​ស្រុក​រមាស​ហែក​ខេត្តស្វាយរៀង​។​

srvr (6)

​ពិធី​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ដោត​ឥត​ថ្លៃ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ដែល​ជា​ក្រុមការងារ​ថ្នាក់​ជាតិ​ថ្ឋា​ក់​ខេត្ត​ស្រុក​រួម​ទាំង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ពិសេស​សមាជិក​ សមាជិកា​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ជួយ​សំរួល​ដល់​ចាស់ជរា​ប្រ​ដោយ​ភាព​ស្និត​ស្នាល​បំផុត​។​

​លោក​វេ​ជ្ជះ​បណ្ឌិត​ នាង​ ប៊ុ​ន​សុ​ផ​ល្លី​ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែល​ចុះ​មក​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​នា​ថ្ងៃនេះ​មាន​វេ​ជ្ជះ​បណ្ឌិត​គ្រប់​ជំនាញ​សរុប​ចំនួន​៣២​នាក់​ក្នុង​មាន​វេ​ជ្ជះ​បណ្ឌិត​២២​នាក់​និង​ជំនួយកា​រវេ​ជ្ជះ​បណ្ឌិត​១០​នាក់​ ហើយ​ការ​ព្យាបាល​គឺ​រួម​មាន​ផ្នែក​ជម្ងឺ​ទូរ​ទៅ​ ជម្ងឺ​កុមារ​.​រោគ​ស្ត្រី​និង​ពិនិត្យ​ផ្ទៃពោះ​.​វះកាត់​តូច​.​ជម្ងឺ​មាត់​ធ្មេញ​ជម្ងឺ​រលាក​បំពង់ករ​ជម្ងឺ​ភ្នែក​ព្រមទាំង​មាន​ពិនិត្យ​ជម្ងឺ​ផ្សេងៗ​ទៀត​ផង​ដែរ​។​

​លោក​បាន​បន្ត​ថា​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ លោក​ជំទាវ​ ហ៊ុន​ ម៉ា​ណា​ ប្រធាន​គ្រូពេទ្យ​វេជ្ជសាស្ត្រ​សម្ដេច​តេ​ជោ​ទើប​លោក​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ជួយ​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​នា​ពេល​នេះ​ ហើយ​បើ​តាម​គំរោង​យើង​ព្យាបាល​ជូន​ពលរដ្ឋ​ចំនួន​ចាប់ពី​៨០០​នាក់​ទៅ​១២០០​នាក់​ក្នុង​រយះ​ពេល​មួយ​ថ្ងៃ​។​

​គួរ​រំលឹក​ថា​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​តាម​រយះ​សហភាព​សហព័ន្ធ​យុវជន​ក​ម្ព​ជា​ខេត្តស្វាយរៀង​ចុះ​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​នេះ​ជា​លើក​ទី​៣១​ហើយ​ក្នុង​ខេត្តស្វាយរៀង​។​

​លោក​ ពេញ​ ជា​ អភិបាលស្រុក​រមាស​ហែក​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដូង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ពិសេស​លោក​ជំទាវ​ ហ៊ុន​ ម៉ា​ណា​ ដែល​ជា​ប្រធាន​បាន​យកចិត្តទុកដាក់​ពី​សុខ​ម៉ា​ល​ភាព​របស់​ប្រជាពលរដ្ឋ​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​បែប​នេះ​ នេះ​ជា​គុណ​បំណាច់​មិន​អាច​កាត់ថ្លៃ​បាន​។​ក្ន​ង​នាម​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ឃុំ​ដូង​ ជា​ថ្មី​ម្ដង​សូម​ថ្លែងអំណរគុណ​និង​ជូនពរ​ជ័យ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ថ្នាក់​និង​សហការី​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ព្រមទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​វេជ្ជសាស្ត្រ​សម្ដេច​តេ​ជោ​សូម​ទទួល​បាន​ជ័យ​ជំនះ​គ្រប់​ភារកិច្ច​និង​ជួប​នូវ​ពរ​ជ័យ​បួន​ប្រការ​គឺ​ អាយុ​.​វ​ណ្ណះ​ សុ​ខះ​.​ព​លះ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕​

srvr (3)

srvr (4)

srvr (5)

srvr (2)

srvr (1)

srvr

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print