ភ្នំពេញ៖ សម្ភារប្រើប្រាស់រួមនឹង គ្រឿងឧបភោគបរិភោគថែមទាំងថវិកា មួយចំនួនទៀតត្រូវបានយកទៅចែកជូន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយ អគ្គិភ័យកាលពីពេលកន្លងមកស្ថិតក្នុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
ពិធីផ្ដល់អំណោយដល់ជនរងគ្រោះ ដោយអគ្គិភ័យខាងលើនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ ដោយមានការចូលរួមពីលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក អស់លោក លោកស្រីមន្ដ្រីក្រោមឱវាទ រួមជាមួយនឹងព្រះតេជព្រះគុណ ខឹម សម្បត្ដិ ប្រធានសហគមន៍មូលនិធិនគរ កាយវត្ដព្រះពុទ្ធសាសនាកម្ពុជា និងជា ព្រះចៅអធិការវត្ដញាណរង្សី ។
ប្រជាពលរដ្ឋដែលបានទទួលបាន អំណោយនាព្រឹកនោះមានចំនួន២៨ គ្រួសារដោយក្នុងនោះ២៣គ្រួសារគឺជា ប្រជាពលរដ្ឋដែលជួលផ្ទះស្នាក់នៅ និង ៥គ្រួសារទៀតជាជនរងគ្រោះ(ម្ចាស់ផ្ទះ)។
លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សា ខណ្ឌទួលគោកបានលើកឡើងថា នេះគឺ ជាលើកទី២ហើយដែលអនុសាខាកាក បាទក្រហមខណ្ឌទួលគោកបាននាំយកនូវ សម្ភារ គ្រឿងឧបភោគបរិភោគមកផ្ដល់ ជូនដល់ជនរងគ្រោះដែលត្រូវភ្លើងឆាប ឆេះផ្ទះនាពេលកន្លងមក ។
លោកបានបន្ដថា អនុសាខាកាកបាទ ក្រហមក៏ដូចជាប្រមុខរាជរដ្ឋាភិបាល តែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ គ្រប់ពេលវេលា ហើយជាមួយគ្នានោះ លោកបានបញ្ជាក់ថា បើទោះបីជា អំណោយទាំងអស់នេះវាមិនច្រើនតាម តម្រូវការចាំបាច់របស់បងប្អូនក៏ពិត មែន តែអាចជួយសម្រួលដល់ជីវភាព បានមួយរយៈផងដែរ ។
លោកបានបន្ដទៀតថា ក្នុងនាមអាជ្ញា ធរខណ្ឌទួលគោកក៏ដូចជាអនុសាខាកាក បាទក្រហមខណ្ឌទួលគោកនឹងខិតខំកៀរ គររកសប្បុរសជនដើម្បីនាំយកសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាមក ជួយបន្ដទៀត ៕
ដោយ៖ អារុណរះ