សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​ក្រោយ​ចេញពី​ដក​ប្រាក់​នៅ​ធនាគារ​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ ស្ត្រី​ម្នាក់​ទើប​ចេញពី​ធនាគារ​មក​ពី​ដក​ប្រាក់​៤​ពាន់​ដុល្លារ​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​សន្លប់​ក្បែរ​ម៉ូតូ​នៅ​ខាងជើង​សាលា​វិទ្យាល័យ​សម្តេចឪ​ស្ថិត​ក្នុងភូមិ​តារាង​បាល់​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ហើយ​ស្ត្រី​រង​ការ​ដួល​សន្លប់​ត្រូវ​នោះ​បន្ទាប់​មក​ត្រូវ​បាន​គេ​ដឹក​ប​ញ្ចូ​ន​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ ។​

12311169_715350901933246_1694951141156001025_n

​ហេតុការណ៍​នោះ​ត្រូវ​គេ​នាំ​គ្នា​និយាយ​ថា​សង្ស័យ​ស្ត្រី​ដែល​គេ​ស្គាល់ឈ្មោះ​ អ៊​ន​ មុំ​ ហៅ​ស្រី​មុំ​ អាយុ​៣៣​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ព្រៃ​ឫស្សី​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ត្រូវ​ថ្នាំ​សណ្តំ​គេ​ដាក់​យក​ប្រាក់​អស់​។​នៅ​ចំណុច​កើតហេតុ​គេ​ឃើញ​ មាន​ឯកសារ​តារាង​ ក​៣​និង​ព្រឹត្តិបត្រ​ខ្ចីប្រាក់​ពី​ធនាគារ​អេ​ស៊ី​លី​ដា​ចំនួន​៤​ពាន់​ដុល្លារ​ដែល​ទើបតែ​ដក​នៅ​ថ្ងៃ​នោះ​តែ​ម្ដង​។​

​ដោយ​ក្នុង​កាបូប​របស់​នាង​ពុំ​ឃើញ​លុយ​នោះ​ទេ​ឃើញ​តែ​ឯកសារ​អត្តសញ្ញាណប័ណ្ណ​អ្នក​ធានា​នាង​អត្តសញ្ញាណប័ណ្ណ​របស់​ក្មេង​ម្នាក់​ទៀត​និង​ទ្រនាប់ជើង​នៅ​រាយ​ប៉ាយ​។​ស្ត្រី​ ខាងលើ​នៅ​ថ្ងៃ​ដដែល​នោះ​ក្រោយ​ពី​គ្រូពេទ្យ​ព្យួ​សេរ៉ូម​កម្លាំង​ ហើយ​បានដឹង​ខ្លួន​ ដោយ​មាន​អាកា​រៈ​ធូ​ស្បើយ​ ក៏​ចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​ហើយ​។​ស្ត្រី​នោះ​និយាយ​ថា​ពេល​នាង​ដក​លុយ​ចេញពី​ធនាគារ​មក​ដល់​ខាង​មុខ​ធនាគារ​ក៏​ត្រូវ​គេ​ទះ​ស្មា​មួយ​ដៃ​រួច​ក៏​លែង​ដឹងខ្លួន​តែ​ម្តង​។​

​ជុំវិញ​នៃ​ហេតុការណ៍​នេះ​នគរបាល​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា​ជា​ករណី​ត្រូវ​ថ្នាំ​សណ្តំ​ រឺ​យ៉ាងណា​នោះ​ទេ​។​នៅ​ពេល​សមត្ថកិច្ច​សួរនាំ​ស្ត្រី​ឈ្មោះ​អ៊​ន​ មុំ​ ហៅ​ស្រី​មុំ​ ស្រាប់តែ​ គេ​និយាយ​ប្រាប់​សមត្ថកិច្ច​ហាក់បីដូចជា​មានការ​លាក់លៀម​ដោយ​ប្រាប់​ថា​នាង​មានការ​ភ្លេចភ្លាំង​រក​នឹក​មិនឃើញ​។​ នៅ​ស​រសៀល​ថ្ងៃ​ទី​៥​ ខែធ្នូ​ សមត្ថកិច្ច​និង​បន្ត​ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត​។​ពាក់ព័ន្ធ​និង​ហេតុការណ៍​នោះ​ខាង​គ្រូពេទ្យ​ក៏​មិន​ន​ហ៊ាន​អះអាង​នោះ​ដែរ​។​

​សូម​បញ្ជាក់​ថា​ នៅ​ខេត្តបន្ទាយមានជ័យ​កន្លង​មក​ធ្លាប់​កើត​មានរឿង​រ៉ាវ​ដាក់​ថ្នាំ​សណ្តំ​បែប​នេះ​ ២​ទៅ​៣​លើក​មក​ហើយ​។​ នៅ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ស្រាវជ្រាវ​រក​ឃើញ​ថា​ អ្នកខ្លះ​យក​ប្រាក់​មក​ទិញ​ម៉ូតូ​ ហើយ​ទៅ​លេងល្បែង​ចាញ់​អស់​ក៏​បង្កើត​ជា​រឿង​មាន​គេ​ដាក់​ថ្នាំ​សណ្តំ​ យក​ប្រាក់​អស់​ ហើយ​អ្នកខ្លះ​ទៀត​ចាញ់បោក​រឿង​គេ​ទម្លាក់​មាស​ នៅ​ពេល​ដោះ​គ្រឿងអលង្ការ​ឱ្យ​គេ​អស់​ជា​ថ្នូរ​យក​មាស​ក្លែងក្លាយ​ បែរជា​ប្រឌិត​រឿង​ថា​ ត្រូវ​ថ្នាំ​សណ្តំ​នោះ​ផង​ទៀត​៕​

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print