វៀងច័ន្ទ៖ ជំនួបសម្ដែងការគួរសម រវាងលោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងការពារ ជាតិ ជាមួយលោក ថង ស៊ីនថាមវង្ស នាយករដ្ឋមន្ដ្រីឡាវបានថ្លែងថា ជោគជ័យ រយៈមេពល៤០ឆ្នាំដែលសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវសម្រេចបានមិនអាចកាត់ផ្ដាច់ពីការសាមគ្គី សហការឧបត្ថម្ភគ្នាទៅវិញទៅមកពី សំណាក់កងទ័ពនិងប្រជាជនទាំងពីរបាន ឡើយ ។
លោកនាយករដ្ឋមន្ដ្រីឡាវបានថ្លែង អំណរគុណចំពោះសម្ដេចតេជោ ដែល បានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើក ទី៤០ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ២ធ្នូ ឆ្នាំ១៩៧៥ ២ធ្នូ ឆ្នាំ២០១៥ ។ លោក ថង ស៊ីនថាម វង្ស ក៏បានលើកឡើងពីប្រពៃណីតស៊ូ សាមគ្គី សហការគ្នារវាងកងទ័ពនិងប្រជា ជនប្រទេសទាំងពីរឡាវ-កម្ពុជា នាំមក នូវសុខសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រទេសនីមួយៗ មានការរីកចម្រើនរហូត ដល់សព្វថ្ងៃនេះ ។ រយៈពេល៤០ឆ្នាំកន្លង មកឡាវបានខិតខំប្រឹងប្រែង កសាង ប្រទេសរបស់ខ្លួនទទួលបានជោគជ័យយ៉ាង ត្រចះត្រចង់ ។ លទ្ធផលនេះបានឆ្លុះបញ្ចាំង ឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់ បក្សប្រជាជនបដិវត្ដន៍ឡាវ ធ្វើឱ្យជីវភាព រស់នៅរបស់ប្រជាជនឡាវពីមួយថ្ងៃទៅ ១ថ្ងៃកាន់តែប្រសើរឡើង ។ ទន្ទឹមនឹងនោះ ក៏បានពង្រឹងពង្រីកវិស័យការពារជាតិ សន្ដិសុខ សណ្ដាប់ធ្នាប់ រស់នៅជូនប្រជា ជលរដ្ឋបានយ៉ាងល្អប្រសើរ ។
ក្នុងនោះដែរ លោកថង ស៊ីនថាមវង្ស ក៏បានសំណូមពរឱ្យប្រទេសទាំងពីរបន្ដ ការផ្លាស់ប្ដូរប្រតិភូទស្សនកិច្ចទៅវិញទៅ មករកគ្នា ការជជែកគ្នានាំមកនូវកិច្ច សហប្រតិបត្ដិការល្អប្រសើរសម្រាប់ ប្រទេសទាំងពីរ ។
ជាការឆ្លើយតប លោកនាយឧត្ដម សេនីយ៍ ទៀ បាញ់ បានកោតសរសើរនិង វាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ បក្សរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវសម្រេចបាន ជោគជ័យក្នុងការដឹកនាំប្រទេសនារយៈ ពេល៤០ឆ្នាំកន្លងមក ។ ក្នុងនោះលោក នាយឧត្ដមសេនីយ៍ទៀ បាញ់ក៏បានសម្ដែង អបអរសាទរដល់ប្រទេសជាមិត្ដនឹងត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានឆ្នាំ២០១៦ខាងមុខក្នុងនោះក៏បានសាទរចំពោះប្រទេសឡាវដែលបានបញ្ជូនផ្កាយរណបទៅតារាវិថីដែលជាជោគជ័យមួយរបស់ប្រទេសជាមិត្ដក្នុងតំបន់ផងដែរ ៕
ដោយ៖ សុខ ដុម