ជោគជ័យ​រយៈពេល​៤០​ឆ្នាំ​របស់​ឡាវ​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​ការ​ឧបត្ថម្ភ​កងទ័ព​និង​ប្រជាជន​កម្ពុជា

ចែករំលែក៖

​វៀង​ច័ន្ទ​៖​ ជំនួប​សម្ដែង​ការ​គួរសម​ រវាង​លោកនាយ​ឧត្ដមសេនីយ៍​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ដ្រី​រដ្ឋមន្ដ្រីក្រសួង​ការពារ​ ជាតិ​ ជាមួយ​លោក​ ថង​ ស៊ី​ន​ថា​ម​វង្ស​ នាយក​រដ្ឋមន្ដ្រី​ឡាវ​បាន​ថ្លែង​ថា​ ជោគជ័យ​ រយៈ​មេ​ពល​៤០​ឆ្នាំ​ដែល​សាធារណរដ្ឋ​ ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​សម្រេច​បាន​មិន​អាច​កាត់​ផ្ដាច់​ពី​ការ​សាមគ្គី​ សហការ​ឧបត្ថម្ភគ្នា​ទៅ​វិញ​ទៅ​មក​ពី​ សំណាក់​កងទ័ព​និង​ប្រជាជន​ទាំង​ពីរ​បាន​ ឡើយ​ ។​

1 copy

​លោកនាយក​រដ្ឋមន្ដ្រី​ឡាវ​បាន​ថ្លែង​ អំណរ​គុណ​ចំពោះ​សម្ដេច​តេ​ជោ​ ដែល​ បាន​បញ្ជូន​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ ចូលរួម​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ ទី​៤០​ ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជា​ធិ​ប​ តេ​យ្យ​ប្រជាមានិត​ឡាវ​ ២​ធ្នូ​ ឆ្នាំ​១៩៧៥​ ២​ធ្នូ​ ឆ្នាំ​២០១៥​ ។​ លោក​ ថង​ ស៊ី​ន​ថា​ម​ វង្ស​ ក៏​បាន​លើក​ឡើង​ពី​ប្រពៃណី​តស៊ូ​ សាមគ្គី​ សហការ​គ្នា​រវាង​កងទ័ព​និង​ប្រជា​ ជន​ប្រទេស​ទាំង​ពីរ​ឡាវ​-​កម្ពុជា​ នាំ​មក​ នូវ​សុខ​សន្ដិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ ប្រទេស​នីមួយៗ​ មានការ​រីក​ចម្រើន​រហូត​ ដល់​សព្វ​ថ្ងៃនេះ​ ។​ រយៈពេល​៤០​ឆ្នាំ​កន្លង​ មក​ឡាវ​បាន​ខិតខំ​ប្រឹងប្រែង​ កសាង​ ប្រទេស​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​យ៉ាង​ ត្រចះត្រចង់​ ។​ លទ្ធផល​នេះ​បាន​ឆ្លុះ​បញ្ចាំង​ ឱ្យ​ឃើញ​ពី​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ បក្ស​ប្រជាជន​បដិវត្ដន៍​ឡាវ​ ធ្វើ​ឱ្យ​ជីវភាព​ រស់នៅ​របស់​ប្រជាជន​ឡាវ​ពី​មួយ​ថ្ងៃ​ទៅ​ ១​ថ្ងៃ​កាន់តែ​ប្រសើរ​ឡើង​ ។​ ទន្ទឹម​នឹង​នោះ​ ក៏​បាន​ពង្រឹងពង្រីក​វិស័យ​ការពារ​ជាតិ​ សន្ដិសុខ​ សណ្ដាប់ធ្នាប់​ រស់នៅ​ជូន​ប្រជា​ ជល​រដ្ឋ​បាន​យ៉ាង​ល្អ​ប្រសើរ​ ។​

​ក្នុង​នោះ​ដែរ​ លោក​ថង​ ស៊ី​ន​ថា​ម​វង្ស​ ក៏​បាន​សំណូមពរ​ឱ្យ​ប្រទេស​ទាំង​ពីរ​បន្ដ​ ការ​ផ្លាស់​ប្ដូរ​ប្រតិភូ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​ មក​រកគ្នា​ ការ​ជជែក​គ្នា​នាំ​មក​នូវ​កិច្ច​ សហប្រតិបត្ដិការ​ល្អ​ប្រសើរ​សម្រាប់​ ប្រទេស​ទាំង​ពីរ​ ។​

​ជា​ការ​ឆ្លើយ​តប​ លោកនាយ​ឧត្ដម​ សេនីយ៍​ ទៀ​ បាញ់​ បាន​កោតសរសើរ​និង​ វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ដឹកនាំ​របស់​ បក្ស​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជា​ធិ​ប​ តេ​យ្យ​ប្រជាមានិត​ឡាវ​សម្រេច​បាន​ ជោគជ័យ​ក្នុង​ការ​ដឹកនាំ​ប្រទេស​នា​រយៈ​ ពេល​៤០​ឆ្នាំ​កន្លង​មក​ ។​ ក្នុង​នោះ​លោក​ នាយ​ឧត្ដមសេនីយ៍​ទៀ​ បាញ់​ក៏​បាន​សម្ដែង​ អបអរសាទរ​ដល់​ប្រទេស​ជា​មិត្ដ​នឹង​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​២០១៦​ខាង​មុខ​ក្នុង​នោះ​ក៏​បាន​សាទរ​ចំពោះ​ប្រទេស​ឡាវ​ដែល​បាន​បញ្ជូន​ផ្កាយ​រណប​ទៅ​តារាវិថី​ដែល​ជា​ជោគជ័យ​មួយ​របស់​ប្រទេស​ជា​មិត្ដ​ក្នុង​តំបន់​ផង​ដែរ​ ៕​

...

ដោយ៖ សុខ​ ដុម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print