ប្រយ័ត្ន​បន្តិច​ ! ពន្ធដារ​ ព្រមាន​ប្តឹង​ក្រុមហ៊ុន​ចំនួន​៤​ ទៅ​តុលាការ​ បេី​មិន​បង់​ពន្ធ​

ចែករំលែក៖

ភ្នំពេញ​៖​អគ្គនាយកដ្ឋាន​ពន្ធដារ​ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ដោយ​ប្តឹង​ទៅ​តុលាការ​ ប្រសិន​បេី​ក្រុមហ៊ុន​ចំនួន​៤​ មិន​បង់​ពន្ធ​តាម​ការ​កំណត់​ ។ នេះ​បេី​យោង​តាម​លិខិត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដែល​ ទេីប​រសៀល​បាន​នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែ​មករា​ នេះ​ ។

ក្រុមហ៊ុនទាំង៤នោះ រួមមាន ទី១៖ ចៀន ហុង ខនស្រ្ដាក់សិន (ខេមបូឌា) ឯ.ក (JIAN HONG CONSTRUCTION (CAMBODIA) CO.,LTD) ទី២៖ អេស.ភី.វី.អិន អ៊ីមផត អិចផត (S.P.V.N IMPORT EXPORT Co.,Ltd) ទី៣៖ អ៊ូ ប៊ុនឡុង ហ៊ើប៊ល រេមើឌី (OU BUN LONG HERBAL REMEDIES.,Ltd) ទី៤៖ អង្គរ ភី.ស៊ី សីលូសិន ខូ អិលធីឌី (ANGKOR P.C SOLUTION Co.,Ltd)

អគ្គនាយកដ្ឋាន​ពន្ធដារ​ បញ្ជាក់​ថា​ ប្រសិនបើ​ម្ចាស់​ក្រុមហ៊ុន​មិនបាន​បង់​ពន្ធ​តាម​ការ​កំណត់​ទេ​ គឺ​ ចាត់​ទុក​ថា​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​លេី​បញ្ញត្ត​ស្តីពី​ពន្ធដារ​ តាម​មាត្រា​១២៧និង​១២៩នៃ​ច្បាប់​ស្ដីពី​សារ​ពេីពន្ធ​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print