កណ្តាល៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ បានបញ្ជូន ឃាតករស្រីដៃឆៅយកអង្រឹងរឹតកប្លន់ស្ត្រីអ្នក រាប់លុយយកទ្រព្យសម្បត្តិរួចសម្លាប់ចោល នៅស្រុកកណ្តាលស្ទឹងមកសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្នឃាតករកំពុងស្ថិតក្រោមការសាកសួររបស់លោក សេង រិទ្ធី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល។
ឃាតករមានឈ្មោះ សុខ ចាន់ថា ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ស្ត្រីរងគ្រោះឈ្មោះ ឈុន ទូ អាយុ៥៦ឆ្នាំ មុខរបរ មេផ្ទះ មានស្រុកកំណើតស្ថិតនៅឃុំស្រៃអំបិល ស្រុកបុទុមសាគរ ខេត្តកោះកុង។ បច្ចុប្បន្នស្នាក់នៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
តាមសម្ដីរបស់ក្រុមគ្រួសារបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិបឹង ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្ដីរបស់គាត់បានត្រលប់មកពីធ្វើការវិញ ស្រាប់តែអត់ឃើញប្រពន្ធរបស់គាត់ ភ្លាមៗនោះគាត់បានហៅពីរទៅបីដងតែអត់តបវិញសោះ ហើយទ្វារផ្ទះបេីកចំហរទៀត។
ចំណែកឯបុរសជាប្ដីក៏មិនចាំអារម្មណ៍ដែរ ហើយគាត់បានចូលទៅក្នុងផ្ទះដើម្បីទុកសម្ភារៈមួយចំនួនរួចក៏ដេីរចេញមកវិញដើម្បីទៅកាត់សក់តែពេលទៅដល់ផ្ទះជាង ជាងថារវល់ហើយបងមិនបានកាត់ឲ្យទេ ភ្លាមៗនោះគាត់បានធ្វើដេីរត្រឡប់មកផ្ទះវិញគាត់បានស្រែកហៅប្រពន្ធរបស់គាត់ម្ដងទៀតតែនៅតែមិនឃើញក៏បានដេីររកជុំវិញផ្ទះនៅតែអត់ឃើញទេ ហើយទ្វារផ្ទះនៅតែចំហរដ៏ដែរ។
មួយសន្ទុះក្រោយមកគាត់បានដេីរចូលទៅក្នុងផ្ទះហើយបេីកទ្វារបន្ទប់ដេីរចូលស្រាប់តែឃើញប្រពន្ធរបស់គាត់បានដេកស្លាប់នៅពីមុខទូលុយយ៉ាងអាណោចអាធ័ម ភ្លាមៗនោះគាត់បានស្រែកឆោឡោឲ្យអ្នកជិតខាងជួយប្រពន្ធគាត់ផងព្រោះប្រពន្ធរបស់គាត់បានស្លាប់បាត់បង់បាត់ទៅហើយ ចំណែកឯទូដាក់លុយនិងគ្រឿងអលង្ការមួយចំនួនត្រូវបានបាត់បង់គ្មានសល់ឡើយ។ បន្ទាប់ពីផ្អើលឆោរឡោរសមត្ថកិច្ចមូលដ្ខានបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវលុះដល់យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ មានដឹកនាំពីលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី និង ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត បញ្ជាឲ្យ ឧ.ត្រី រឿនណារា ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ័ដឹកនាំកំលាំងជំនាញឡើងទៅខេត្តកំពង់ធំ ដោយផ្អែកតាមលិទ្ធផលស្រាវជ្រាវរយៈពេល៣ថ្ងៃ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កំលាំងយើងបានចាប់ឃាត់ខ្លួនជនសង្សយ័ឃាតករដៃដល់រួមទាំងវត្ថុតាងនៅចំណុច ភូមិកំពង់សំរោង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ៕
បន្ទាប់ពីធ្វើការឃាត់ខ្លួនសួរនាំ ជនដៃដល់រូបនេះបានសារភាពថា ក្រោយពីខ្លួនមានបានជាប់ជំពាក់បំណុល លុុយកាក់ អ្នកក្នុងភូមិជាមួយគ្នា និងលុយធនាគារ ខ្លួនពិបាកចិត្ត គេតាមមកទារលុយជាបន្តបន្ទាប់ ហើយបានគិតគម្រោងថាធ្វើយ៉ាងណារកប្រាក់យកមកដោះស្រាយបំណុលនេះបានរៀបចំ ខ្សែអង្រឹង ប្រវែងកន្លះម៉ែត្រ ត្រៀមទុកក្នុងហោប៉ៅខោ ហើយរកឧ៌កាស សម្លាប់ជនរងគ្រោះ បន្ទាប់មកបានធ្វើដំណើរជិះម៉ូតូ មកផ្ទះជនរងគ្រោះនៅថ្ងៃកើតហេតុ ពេលថ្ងៃជិតត្រង់ ហើយគោះទ្វារ ហៅជនរងគ្រោះ ចូលទៅអង្គុយមើលទូរទស្សន៍ នៅក្នុងផ្ទះជាមួយជនរងគ្រោះ
ព្រោះជាមនុស្ស រាប់អានគ្នា និយាយគ្នាពីនេះ ពីនោះខ្លះរួចមក ជនរងគ្រោះនាំជនសង្ស័យចូលមើល
កម្រាលពូកថ្មី នៅក្នុងបន្ទប់ បានឧ៌កាសមកដល់ ក៏យកខ្សែអង្រឹង រឹតក វាយប្រតាយប្រតប់គ្នា ជាមួយជនរងគ្រោះនៅកន្លែងខាងក្នុងបន្ទប់ដេក ហើយជនរងគ្រោះដណ្ដើមបានខ្សែអង្រឹងវិញ រឹតកជនសង្ស័យវិញ រើសបំរាស់ទម្រាំតែរួច រឹតកវិញ និងច្របាច់ក បន្ថែមរហូតដល់ជនរងគ្រោះលែងកម្រើក រួចខ្លួនអង្គុយសំងំ នៅខាងក្នុងបន្ទប់ ទាល់តែបាត់ហត់ ទើបបន្តសកម្មភាព យកខ្សែដៃ០១ ខ្សែ យកខ្សែក ០១ខ្សែ របស់ជនរងគ្រោះ ហើយដើរមកទាញថតទូជ័រ បើកឃើញកូនកាបូបដាក់លុយនៅក្រោមខោអាវ ដកយកតែលុយ ដុល្លារ ក្រដាស១០០ និងក្រដាស ៥០ ក្រដាស ២០ ខ្លះ ជាមួយ លុយខ្មែរ ដោយមិនបានរើ កកាយបើកទូរឈើ និងបើកការបូបខ្មៅ យួរដៃ របស់ជនរងគ្រោះទេ បន្ទាប់មកដើរគេចចេញតាមរបងខាងត្បូង ចេញមកផ្លូវ ហើយគេចខ្លួនតែម្តង៕
ដោុយ៖ ឆ ដា