អង្គការត្រួតពិនិត្យការងារធ្វើនៅបារាំង INSEE បានបញ្ជាក់ថា ចំនួនពលរដ្ឋបាត់បង់ការងារធ្វើកើនឡើងដល់ទៅ១០,២ភាគរយជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានរយៈ១៨ឆ្នាំកន្លងមក ។
ចំនួនពលរដ្ឋបាត់បង់ការងារធ្វើក្នុងត្រីមាសទី៣ ឆ្នាំ២០១៥ កើន៧៥ពាន់នាក់ គឺឡើងដល់២,៩លាននាក់ ។ ចំនួនអ្នកបាត់បង់ការងារធ្វើកើនឡើង បើទោះបីសេដ្ឋកិច្ចប្រទេសនេះកើនឡើងខ្ពស់ជាងពេលមុនក៏ដោយ។
តួលេខខាងលើគឺជាសកម្មភាពអវិជ្ជមានដល់គណបក្សកាន់អំណាចរបស់បារាំងនៅក្នុងការបោះឆ្នោតនាពេលខាងមុខ ដោយម្ចាស់ឆ្នោតអស់ការទុកចិត្តទៅលើរដ្ឋាភិបាល ដោយទុកឲ្យពលរដ្ឋជាច្រើនគ្មានការងារធ្វើ ។
ប្រធានាធិបតីបារាំង លោក ហ្វ្រាំងស័រ ហូឡង់ បានសន្យាថា នឹងមិនឈរឈ្មោះបោះឆ្នោតទៀតឡើយនៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៧ ប្រើសិនរដ្ឋាភិបាលរបស់លោកមិនអាចកាត់បន្ថយចំនួនពលរដ្ឋគ្មានការងារធ្វើនៅទូទាំងប្រទេស ៕