​ចំនួន​ពលរដ្ឋ​បាត់បង់​ការងារ​ធ្វើ​នៅ​បារាំង​កើនឡើង​ខ្ពស់​ក្នុង​រយៈពេល​១៨​ឆ្នាំ​កន្លង​មក​

ចែករំលែក៖

​អង្គការ​ត្រួតពិនិត្យ​ការងារ​ធ្វើ​នៅ​បារាំង​ INSEE​ បាន​បញ្ជាក់​ថា​ ចំនួន​ពលរដ្ឋ​បាត់បង់​ការងារ​ធ្វើ​កើនឡើង​ដល់​ទៅ​១០,២​ភាគរយ​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​រយៈ​១៨​ឆ្នាំ​កន្លង​មក​ ។​

​ចំនួន​ពលរដ្ឋ​បាត់បង់​ការងារ​ធ្វើ​ក្នុង​ត្រីមាស​ទី​៣​ ឆ្នាំ​២០១៥​ កើន​៧៥​ពាន់​នាក់​ គឺ​ឡើង​ដល់​២,៩​លាន​នាក់​ ។​ ចំនួន​អ្នក​បាត់បង់​ការងារ​ធ្វើ​កើនឡើង​ បើ​ទោះបី​សេដ្ឋកិច្ច​ប្រទេស​នេះ​កើនឡើង​ខ្ពស់​ជាង​ពេល​មុន​ក៏​ដោយ​។​

​តួលេខ​ខាងលើ​គឺជា​សកម្មភាព​អវិជ្ជមាន​ដល់​គណបក្សកាន់អំណាច​របស់​បារាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ដោយ​ម្ចាស់​ឆ្នោត​អស់​ការ​ទុកចិត្ត​ទៅ​លើ​រដ្ឋាភិបាល​ ដោយ​ទុក​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​គ្មាន​ការងារ​ធ្វើ​ ។​

​ប្រធានាធិបតី​បារាំង​ លោក​ ហ្វ្រាំង​ស័​រ​ ហូ​ឡង់​ បាន​សន្យា​ថា​ នឹង​មិន​ឈរឈ្មោះ​បោះ​ឆ្នោត​ទៀត​ឡើយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៧​ ប្រើ​សិន​រដ្ឋាភិបាល​របស់​លោក​មិន​អាច​កាត់​បន្ថយ​ចំនួន​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​នៅ​ទូ​ទាំង​ប្រទេស​ ៕​

...

0512_that_nghiep

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print