នគរបាលប៉ុស្តិ៍ផ្សារដេីមគរឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រេីល្បិចទិញទូរស័ព្ទបន្លំលួច

ចែករំលែក៖

 ភ្នំពេញ៖ ជនសង្ស័យម្នាក់បានប្រេីល្បិចធ្វេីជាមកទិញទូរស័ព្ទដៃ នៅផ្សារឃ្លាំងរំសេវ ពេលម្ចាស់ភ្លេចខ្លួនក៏បន្លំលួចទូរស័ព្ទដៃបានសម្រេចហេីយ ប្រុងនិងគេចខ្លួន ត្រូវម្ចាស់ឃើញទាន់ស្រែកថាចោរៗ ក៏ត្រូវប្រជាពលរដ្ឋនិងអ្នករត់ម៉ូតូឌុប ដេញចាប់បានវាយម្នាក់មួយដៃមួយជេីងឡេីងទ្រាមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្តង ។ ករណីខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង០៣រសៀលថ្ងៃទី០៥ ខែធ្នូរ ឆ្នាំ២០១៥ ស្ថិតនៅចំណុចមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
  តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ផាង គឹមហេឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិស្សិតនៅវិទ្យាស្ថានវែស្ទើន មានស្រុកកំណើតនៅភូមិអូតាប៉ោង ស្រុកប៉ាកាន ខេត្តពោធិសាតនិងស្នាក់នៅបច្ចុប្បន្នផ្ទះជួលម្ដុំ វិទ្យាស្ថានវែស្ទើន ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនសង្ស័យ បានជិះកង់មកផ្សារឃ្លាំងរំសេវ ធ្វើទិញទូរស័ព្ទ ម៉ាកiphone5s ១គ្រេឿងនៅតូបលេខA102 ពេលនោះម្ចាស់តូបបានយកទូរស័ព្ទម៉ាកiphone5s ចំនួន២គ្រេឿងអោយជនសង្ស័យមើល ខណៈម្ចាស់តូបកំពុងលក់អោយអ្នកផ្សេងនោះ ជនសង្ស័យបានបន្លំខ្លួនដើរគេចខ្លួន ចៃដន្យម្ចាស់តូបក្រលេកមើលឃើញបានស្រែកចោរៗ ប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាដេញចាប់ពេញមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ រួចវាយម្នាក់មួយដៃមួយជេីងឡេីងទ្រាមខ្លួន រួចប្រគល់ជូននគរបាលប៉ុស្តិ៍ផ្សារដើមគរតែម្តង ។
     បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសុំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ស ដារ៉ា 
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print