ចូលរួមរំលែកទុក្ខដល់ តារាចម្រៀង ខេមរៈ ស្រីពៅ ដែលទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ ៖ ដំណឹងដ៏ក្រៀមក្រំ និងរន្ធត់គឺតារាចម្រៀងប្រចាំផលិតកម្មសាន់ដេកញ្ញាខេមរៈ ស្រីពៅ បានបាត់មុខក្នុងចង្កោមសិល្បៈ ជាច្រើនឆ្នាំមកហើយនោះ បានទទួលមរណភាពហើយ។ នេះបើតាមការបញ្ជាក់របស់ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួសសង្គម លោក ហេងឡុងបានបញ្ជាក់។ អតីតតារាចម្រៀង ខេមរ:ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតរបស់តារាចម្រៀងខេមរៈ សេរីមន្ត បានលាចាកលោកនេះហើយ នៅសៀល ម៉ោង១រសៀលថ្ងៃទី២៥ខែមករានេះនៅប្រទេសឥណ្ឌា បន្ទាប់ពីកញ្ញាបានឈឺអស់រយៈពេល៤ឆ្នាំមកហើយ។

ជាមួយនឹងដំណឹងរសើបមួយ គឺការប្រតិកម្មនឹងថ្នាំរក្សាសម្ផស្សអស់ជាច្រើនខែមកហើយ ។ បើទោះបីជាបងប្រុសនាង គឺលោកខេមរៈ សិរិមន្ត ចេញមុខបកស្រាយថា ប្អូនស្រីលោកមានជំងឺបំពង់ក និងក្រពះក្តី ក៏រហួតមកដល់ពេលនេះ គេនៅមិនទាន់បានឃើញវត្តមានប្អូនស្រីលោកបង្ហាញវត្តមានជាសាធារណៈនៅឡើយ ។

គួររំលឹកថា ចាប់តាំងពីដើមឆ្នាំ២០១៦ មកមានការលេចលឺថា តារាចម្រៀងខេមរៈ ស្រីពៅ បាត់មុខដោយសារជំងឺសើស្បែកកម្រិតធ្ងន់ ខណៈដែលលោកសិរីមន្តប្រាប់ថា នាងគ្រាន់តែឈឺក្រពះ និងបំពង់កប៉ុណ្ណោះ ហើយថានាងបន្តស្នាក់នៅប្រទេសថៃ ។ ប៉ុន្តែថ្មីៗនេះ មានព័ត៌មានធ្លាយចេញថាស្រីពៅ បានមកស្រុកខ្មែរយូរហើយពេលនេះនាងរស់នៅផ្ទះរបស់លោកសិរីមន្តនៅសង្កាត់ភ្នំពេញថ្មី ។

អ្នកគាំទ្រនាងនៅតែរង់ចាំការវិលវិញរបស់នាង និងចង់ឲ្យនាងបង្ហាញសមត្ថិភាពច្រៀង និងរាំនៅលើឆាកដូចគ្រាមុនដដែល ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print