Update ៖ ដំណឹង​ដ៏​ភ្ញាក់ផ្អើល​ ! ថៅកែ​ហាង​កែសម្ផស្ស​ ឌែម៉ូ​ គ្លីនិក​ ត្រូវ​តុលាការ​ដោះលែង​

ចែករំលែក៖

ភ្នំពេញ​៖ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ បញ្ជាក់​ថា​ លោក​ ម៉ុង​ មុនី​សោភា​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ដោះលែង​ថៅកែ​ហាង​កែសម្ផស្ស​ ឌែម៉ូ​ គ្លីនិក​ និង​ គ្រូពេទ្យ​ម្នាក់​ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ កាលពី​ព្រលប់​ថ្ងៃ​ទី​២៤​ ខែ​មករា​ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ ឬ​ ប៉េហ្ស៊ី​ ជិត​២០ថ្ងៃ​ប៉ុណ្ណោះ​ ។

សូម​បញ្ជាក់​ថា​ អតិថិជន​ ប្តឹង​អ្នក​ទាំងពីរ​ ថា​ បាន​គំរាម​ជំរិត​ទារ​ជិត​១ម៉ឺន​ដុល្លារ​ ជា​ថ្នូរ​នឹង​ការ​មិន​បង្ហោះ​រូប​​ដេរ​ឬ​កែ​ប្រដាប់​ភេទ​របស់​អតិថិជន​ ។

ឈ្មោះ​ ហូវ​ ដាណេ​ ថៅកែ​ហាង​ និង​ គ្រូពេទ្យ​ឈ្មោះ​ ពៅ​ ស៊ីណាត​ ត្រូវ​តុលាការ​ចោទប្រកាន់​ចំនួន​៣បទល្មើស​ គឺ បទគំរាម​ហែកកេរ្តិ៍ បទកំហែងយកនិងបទប៉ះពាល់សិទ្ធិខាង​រូបភាពនៃបុគ្គល​ ។

ទោះបី​យ៉ាងណា​ ពេល​នេះ ពុំ​ទាន់​អាច​ទំនាក់ទំនង​លោក​ អ៊ី​ រិន្ទ​ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​នៅ​ឡើយ​ទេ​ ដោយ​លោក​បញ្ជាក់​ថា​ សាកសួរ​ព័ត៌មាន​នេះ​សិន​ ៕​

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print