ភ្នំពេញ ៖ នៅព្រឹកសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ មានការប្រជុំមួយនៅក្រសួងក្រោមការដឹកនាំផ្ទាល់ពីលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយក្រុមការងារបច្ចេកទេសតាមបែបព័ត៌មានវិទ្យា ដែលមានចំណាត់តាំង និងដំណើរការតាំងពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ រួមមាន ៖
១- ផ្នែកប្រមូលផ្តុំតែមួយ
២- ផ្នែកឧតុនិយម និងរ៉ាដា
៣- ផ្នែកផ្កាយរណប រូបភាពលើអាកាស និងផែនទីគ្រប់ប្រភេទ
៤- ផ្នែកគ្របគ្រងទិន្ននយ័
៥- ផ្នែកជលសាស្ត្រ
៦- ផ្នែកប្រមូលផ្តុំពត៍មាននិងផ្សព្វផ្សាយ ។
ការឡើងនៃផ្នែក (Units) ទាំង ០៦ ខាងលើនេះ គឺ ៖
– ដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តមរដ្ឋមន្ត្រី
– ដើរឲ្យទាន់នូវបដិវត្តន៍នៃឧស្សាហកម្មជំនាន់ថ្មី
– ត្រៀមលក្ខណៈសម្បត្តិជាមុន ដែលនៅពេលដ៏ខ្លីខាងមុខនេះ ក្រសួងនឹងបង្កើតឡើងនូវមជ្ឈមណ្ឌលទិន្នន័យដែលបានពីកម្ចីសម្បទានរបស់ ADB ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៥ លានដុល្លារអាមេរិក
– ស្ថានីយរ៉ាដាតេជោសែនទី២ ដែលមានទីតាំងនៅខេត្តកំពង់ធំ ។
ទន្ទឹមនោះការងារដូចបានរៀបរាប់ខាងលើ ជាក់ស្តែងបាននឹងកំពុងនឹងដំណើរការយ៉ាងសកម្មរួចជាស្រេចដូចជា ៖
– ការបង្កើតឡើងនូវសារពើភណ្ឌ័នៃប្រពន្ធ័ធារាសាស្ត្រក្នុងក្របខ័ណ្ឌទូទាំងប្រទេស
– ការផលិតចេញនូវផែនទីលិចទឹកដោយជំនន់
– ការតម្លើងឧបករណ៍ស្វយ័ប្រវត្តិប្រមាណជាង ១០០ ទីតាំង រួចជាស្រេចក្នុងក្របខណ្ឌ័ទូទាំងប្រទេស ដែលមានលទ្ធភាពតាមដាននៃការប្រែប្រួលអាកាសធាតុនៅរាល់នាទី
– ការប្រមូលផ្តុំចងក្រងរក្សាទុកនូវរាល់ទិន្នន័យដែលជាមូលដ្ឋានបម្រើដល់ការអភិវឌ្ឍ…។ល។..៕
ដោយ៖ សុខ ខេមរា