លោក ឃួង ស្រេង ចូលរួមសម្ភោធដាក់ឲ្យប្រើប្រាស់គិលានដ្ឋាន ដែលជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិតជូនកងពលតូចអន្តរាគមលេខ១២៨ ស្ទឹងត្រែង 

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ គិលានដ្ឋានកងពលតូចអន្តរាគមលេខ១២៨ ជាអំ ណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិតស្ថិតនៅ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង(អូពងមាន់) ត្រូវបានសម្ភោធជាផ្លូវការ នាព្រឹកថ្ងៃទី២៦មករា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីលោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ និងលោកស្រី ។

តាមការឲ្យដឹងពីលោកឧត្តមសេនីទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមលេខ១២៨លើកឡើងពីកិច្ចសហការល្អប្រសើរជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជាអង្គភាពសម្ពន្ធ័មេត្រីនឹងគ្នាធ្វើអោយអង្គភាពកងពលតូចអន្តរាគមន៏លេខ១២៨ឈរជើងនៅតំបន់អូអាល័យ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងដែលជាអង្គភាពទើបបង្កើតថ្មីមានការប្រែមុខមាត់ថ្មីទាំងការកសាងមូលដ្ឋានទព័ និងហេដ្ឋារចនាសម្ពន្ធ័ ក៏ដូចការលើកកំពស់ជីវភាពកងទព័ និងគ្រួសារកងទព័។

លោកឧត្តមសេនីយ៏ក៏បានលើកឡើងពីស្ថានភាពតាមបណ្តោយព្រំដែន ដែលអង្គភាព១២៨ឈរជើងមានលក្ខណៈល្អប្រសើរជាមួយភាគីឡាវ និងបានរួម ចំណែកធ្វើឲ្យតំបន់ព្រំដែនក្លាយជាព្រំដែនសន្តិភាព ព្រំដែនអភិវឌ្ឍន៏និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងសងខាងអាចធ្វើទំនាក់ទំនងរកគ្នាយ៉ាងល្អ ប្រសើរក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោកបន្តថា ៖ គិលានដ្ឋានដែលត្រូវសម្ពោធជាផ្លូវការនាពេលនេះគឺជា សមិទ្ធិផល និងជាសក្ខីភាពនៃការគិតគូររបស់សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិតជូនដល់អង្គ ភាពអន្តរាគមន៏លេខ១២៨ តាមរយះរដ្ឋបាលរាជធានីំរាប់ប្រើប្រាស់ពិនិត្យព្យាបាលជំងឺជូនកងទព័ និងប្រជាពលរដ្ឋនៅតំបន់នេះនិងកាត់បន្ថយការចំណាយក្នុងការព្យាបាលជំងឺ និងសង្គ្រោះបឋមដល់ប្រជាពលរដ្ឋយើង ។

លោកឃួង ស្រេង បានបញ្ជាក់ថា៖  ប្រទេសជាតិមួយខ្លាំង គឺខ្លាំងដោយសារកងទព័ហើយកងទ័ពសម័យ នេះ​មិន​ខុសពីកងទ័ពសម័យមុនទេគឺក្នុងតួនាទីភារកិច្ច និងកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហា ក្សត្រ,ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ការពារទឹកដី និងថែរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជន។

លោកបន្តថា ទោះបីកម្ពុជាជាប្រទេសតូច ប្រជាជនតិច ប៉ុន្តែជាភព្វ័សំណាងខ្ពស់ណាស់ដែលយើងមានកងទ័ពដ៏ស្មោះត្រង់ មានស្មារតីឆន្ទះស្នេហាជាតិ និងមានអគ្គមគ្គុទេសដឹកនាំដ៏ឆ្នើមគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រមុខ។ជាមួយគ្នានេះ ទោះបីសង្គមជាតិយើងនាពេលបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ ជម្លោះ ដែនអធិបតេយ្យមានសភាពស្ងប់ស្ងាត់ តំបន់ព្រំដែនមានការអភិវឌ្ឍន៏ និងជីវភាពប្រជាពលរដ្ឋមានការលើកកំពស់ ប៉ុន្តែយើងមិនអាចស្កប់ស្កល់នោះទេ យើងចាំបាច់ត្រូវតែបន្តរួមគ្នាថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍន៏សង្គមដូចសព្វថ្ងៃនេះ ហើយពិតណាស់យើងមិនអាចខ្វះបានឡើយនូវវត្តមានកងទ័ពដែលជាតួអង្គប្រតិបត្តិករដ៏សំខាន់បំផុតដូច្នេះ បញ្ហាជីវភាពសុខទុក្ខកងទព័ និងសុខភាពគ្រួសារកងទ័ពគឺជាកត្តាដែលត្រូវយកចិត្តទុកដាក់ជាអាទិភាព។

លោកអភិបាលរាជធានីបានបញ្ជាក់ទៀតថា៖កងទ័ពទាំងត្រូវប្ដូរផ្ដាច់ការពារបូរណះភាពទឹកដីនិងការពារសម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិព្រឹទ្ធបណ្ឌិតនិងរាជរដ្ឋាភិបាលស្របច្បាប់។នេះជាលើកទី២ហើយដែលប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបានមកសួរសុខទុក្ខកងទ័ពនៅអង្គភាព១២៨ក្រោយពីបានចង  សម្ពន្ធ័មេត្រីភាពជាមួយរាជធានីភ្នំពេញកាលពីថ្ងៃទី១៥កញ្ញា ឆ្នាំ២០១៧ ហើយក៏ស្របគ្នានឹងដំណើរសួរសុក្ខទុក្ខវីរះកងទ័ពជួរមុខនៅបញ្ជាការដ្ឋានកងពលធំអន្តរាគមន៏លេខ៣,កងពលតូចអន្តរាគមន៏លេខ៩ និងវរះនគរបាលការពារព្រំដែនលេខ៧៩៣ ខេត្តព្រះវិហារផងដែរ។

គិលានដ្ឋាននេះចាប់សាងសង់កាលពីថ្ងៃទី២កុម្ភះ ឆ្នាំ២០១៨មានបណ្តោយ៣០ម៉ែត្រ ទទឹង៧ម៉ែត្រ
មានក្លោងទ្វា របងដែលចំណាយថវិកាសាងសង់ប្រមាណ៧ម៉ឺនដុល្លាអាមេរិកដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតតាម រយៈរដ្ឋបាលរាជធានីភ្នំពេញ ។

លោកឃួង ស្រេង និងលោកស្រី បានផ្តល់ជូនអំណោយរបស់សម្តេចតេជោរួមមានថវិកា,មី,ទឹកស៊ីអ៊ីវ, ទឹកត្រី, ស្រាបៀរ,ប្រេងម៉ាស៊ូត, ប្រេងសាំង,អង្ករ,សង្ក័សី,ដែកគោលចំរុះ,រួមទាំងថ្នាំពេទ្យជាច្រើនមុខទៀតផងដែរ។

សូមបញ្ជាក់ថា៖  ក្នុងឱកាសនោះដែរ ឆ្លើយតបតាមការស្នើសុំរបស់លោកឧត្តមសេនីទោ មៀច សាមុត លើការសុំ សាងអគារចិត្តសាស្ត្រមួយខ្នង និងបង្គន់អនាម័យមួយខ្នងដែលមានតំលៃជាង៨ម៉ឺនដុល្លារបន្ថែមទៀតនោះ លោកឃួង ស្រេង បានឯកភាពសម្រេចប្រគល់ជូនតាមសំណើរ ដែលអគារនេះ ក៏ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធ បណ្ឌិតជូនអង្គភាពកងពលតូចអន្តរាគមន៏លេខ១២៨ឈរជើងនៅតំបន់អូអាល័យ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕  ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print