តើមានមូលហេតុអ្វីបានគណបញ្ជាការឯកភាពស្រុករវៀងចុះត្រួតពិនិត្យទីតាំងរ៉ែមាសតម្រូវឲ្យរុះរើ និងកន្លែងខ្លះមិនរុះរើ??

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ប្រភពពីប្រជាពលរដ្ឋនៅស្រុករវៀង ក៏ដូចប្រជាពលរដ្ឋដែលដឹងរឿងពីសកម្មភាពរបស់ឈ្មួញជីក យករករ៉ែមាសខុសច្បាប់ នៅតំបន់ភ្នំអន្លង់ និងភ្នំបុសតាថោង បានលើឡើងទាំងចម្ងល់ថា តើមូលហេតុអ្វីបាន គណៈបញ្ជាការឯកភាពស្រុករវៀងចុះត្រួតពិនិត្យទីតាំងរ៉ែមាសឲ្យរុះរើ ហើយកន្លែងខ្លះទៀតមិនរុះរើ?

ពួកគាត់បានអោយដឹងថា ទីកន្លែងដែលពួកគាត់ឆ្ងល់មិនរុះរេីនោះ មានទីតាំងនៅក្នុងភូមិត្រពាំងទឹម ឃុំរមទម ដែលមាន៤ទីតាំងគឺ កន្លែងយករ៉ែមាសតាខៀវ កន្លែងយករ៉ែមាសភ្នំបាក់ កន្លែងយករ៉ែមាសប្រឡាយបុស កន្លែងយករ៉ែមាសប្រឡាយឡែង និងកន្លែងយករ៉ែមាសបុសតាថោងទល់អនុវិទ្យាល័យភ្នំដែក ក្នុងភូមិភ្នំដែក ឃុំរមមនីយ ស្រុករវៀង ។

ទាក់ទងនិងភាពមិនប្រកតីនេះដែរភ្ងាក់ងារយេីងបានសុំការបកស្រាយពីលោកគណះអភិបាលស្រុករវៀង ហោ ប៊ុនហួរ លោកបានអោយដឹងថា លោកអត់មានបក្សពួកខ្សែរសាច់ឈាមបងប្អនអីនៅក្នុងហ្នឹងទេ (ពួកអ្នកជីកយក រ៉ែមាសខុសច្បាប់) លោកបន្តថា ទីមួយអ្នកទេីបនិងមក(អ្នកមកជីកមាសថ្មី)យេីងអត់ដែលអោយធ្វេីកិច្ចសន្យា យេីងនិងអោយធ្វេីកិច្ចសន្យាមានលេីកទី១ទី២ទី៣ អ្នកដែលធ្លាប់មានកិច្ចសន្យាហេីយនៅតែប្រព្រឹត្តខុស ច្បាប់ទៀតយេីងត្រូវបង្ខំអោយរុះរេីខ្លួនគាត់ លោកថាយេីងមិនត្រូវធ្វេីថ្នាក់ដឹកនាំប៉ះដៃយកដៃបះជេីងយក ជេីងនោះទេវាមានដំណាក់កាលរបស់វា ។

ភ្នាក់យកព័ត៌មាន «នគរដ្រេហ្គន» បានសុំពន្យល់បកស្រាយបន្ថែមទាក់ទងនិងកន្លែង យករ៉ែមាសទាំង៥នេះថា វាមិនមែនជាកន្លែងថ្មីទេហេីយអាជ្ញាបន័មិនដឹងមានសុពលភាពឬអត់ទេ ហេីយបេីមានអាជ្ញាបន័សុំធ្វេីអាជីវកម្មមែនក៏ខុសច្បាប់ដែរជាពិសេស កន្លែងយករ៉ែមាសបុសតាថោងទល់អនុវិទ្យាល័យភ្នំដែក ក្នុងភូមិភ្នំដែក ឃុំរមមនីយ ព្រោះអ្នកទាំងនោះប្រេីគ្រឿងផ្ទុះនិងគ្រឿងចក្រជាលក្ខណះក្រុមហ៊ុន ? លោក ហោ ប៊ុនហួរ បានអោយដឹងថា រឿងប្រេីគ្រឿងផ្ទុះនិងគ្រឿងចក្រអេស្កាវេទ័ហ្នឹងលោកអត់ដឹងទេក្រែងលោពេលមុនលោកចុះទៅជាមួយជំនាញហ្នឹងគេយកលាក់អស់លោកអត់ឃេីញលោកថាលោកនិងខំព្យាយាមបន្តទៅទៀត ។

លោក យូ ចិន្តាយុត្តិ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារភ្ងាក់ងារយេីមិអាចសុំការបកស្រាយបានទេដោយពុំមានលេខទូរសព្ទ ប៉ុន្តែកន្លងមកលោកធ្លាប់ប្រាប់អ្នកសារពត៌ត៍មានថា កាលពីថ្ងៃទី ១៥ ខែមករា លោក និងលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងបានដឹកនាំកម្លាំងចុះត្រួតពិនិត្យ តាមទីតាំងរ៉ែមាសជាង ១២ កន្លែង ក្នុងនោះមាន ២ កន្លែង បាននិងកំពុងធ្វើអាជីវកម្មគ្មានអាជ្ញាប័ណ្ណ និងច្បាប់អនុញ្ញាត។

សូមបញ្ជាក់ដែរថា​ ច្បាប់រុកករ៉ែមាសបេីលក្ខណះអាជីវកម្មខ្នាតតូចត្រូវមានច្បាប់ឬអាជ្ញាបន័ត្រឹមមន្ទីររ៉ែនិងថាមពលរួមនិងអាជ្ញាធរត្រឹមខេត្ត​ ប៉ុន្តែបេីជាលក្ខណះក្រុមហ៊ុនទល់តែមានច្បាប់ពីក្រសួងពក់ពន្ធ័

ភាពស្រពិចស្រពិលនិងភាពមិនប្រកតីរបស់អជ្ញាធររួមទាំងមន្រ្តីជំនាញរ៉ែនិងថាមពលខេត្តព្រះវិហារទៅលេីក្រុមឈ្មួញជីកយករ៉ែមាសខុសច្បាប់ទាំងនេះត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋរិះគន់និងចោទប្រកាន់ថាជាចេតនាកន្ទេលធំបន្លំដេកសង្ស័យបង្កប់នូវភាពពុករលួយជាលក្ខណៈប្រព័ន្ធ ។
ចំពោះក្រុមហ៊ុនជីកយករ៉ែមាសទាំងនោះត្រូវបានគេប្រាប់បង្ហាញឈ្មោះ និងឈ្មោះមេការ អ្នករត់ការអស់ហេីយយេីងខ្ញុំនិងលេីកយកឈ្មោះអ្នកទាំងនោះមកផ្សាយនៅពេលក្រោយ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀងនិងជាប្រធាន គណ:បញ្ជាការឯកភាពស្រុករវៀងបានដឹកនាំកំលាំងប្រដាប់អាវុធទាំង៣ប្រភេទចុះត្រួតពិនិត្យទីតាំងរ៉ែខុសច្បាប់ជាច្រើនកន្លែងនិងឲរុះរើព្រមទាំងធ្វើកិច្ចសន្យាបញ្ឈប់ការប្រកបអាជីវកម្មរ៉ែខុសច្បាប់នៅតំបន់ភ្នំអន្លង់និងភ្នំបុសតាថោង ស្ថិតនៅក្នងស្រុករវៀង ។
លោក ហោ ប៊ុនហួរ បានប្រាប់ឲដឹងថា ការចុះនែនាំដល់ប្រជាពលរដ្ឋនិងក្រុមអាជីវកម្មរ៉ែមាសខុសច្បាប់ បានធ្វើកិច្ចសន្យាដល់ពួកគាត់ឲរុះរើម៉ាស៊ីន និងសម្ភារ:ប្រកបអាជីវកម្មរ៉ែមាស ឲរួចក្នុងកំឡុងថ្ងែដែលកង កំលាំងចុះមកនៅថ្ងៃនេះ បើមិនដូចច្នោះទេនិងមានវិធានការក្ដៅ ដោយយកកំលាំងចុះរុះរើនិងដកហូត សម្ភារ:ទាំងនោះទុកជាសម្បត្តិរដ្ឋ។

ក្នុងពេលចុះមកអនុវត្តន៍នៅថ្ងៃនេះដែលកងកំលាំងបានចុះរុះរើកន្លែងធ្វើអាជីកម្មវ៉ែមាសបានចំនួន៦កន្លែងនិងឲ្យរុះរើដោយខ្លួនឯងបានចំនួន៨កន្លែងព្រមទាំងឲគ្រឿងចក្រ« អេស្កា» ២គ្រឿងនិងរថយន្ដដឹកដីចំនួន៥គ្រឿង ឲ្យដកចេញពីតំបន់រ៉ែមាសខាងលើនោះជាបន្ទាន់ ៕ អ្នកចាំចំការ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print