អាវុធហត្ថ​ក្រុង​ ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​កន្លែង​លក់​គ្រឿងបន្លាស់​ម៉ូតូ​ពាក់ព័ន្ធ​នឹង​ករណី​ចោរកម្ម​

ចែករំលែក៖

​ភ្នំពេញ​៖​ ទីតាំង​លក់​គ្រឿងបន្លាស់​ម៉ូតូ​នៅ​ម្ដុំ​ឃ្លាំង​ម៉ូតូ​ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ចោរកម្ម​ ត្រូវ​កម្លាំង​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​សហការ​ជាមួយ​ កម្លាំង​កងរាជអាវុធហត្ថ​ ខណ្ឌទួលគោក​ ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​កន្លែង​លក់​គ្រឿងបន្លាស់​ម៉ូតូ​ជា​លិទ្ធ​ផល​ដកហូត​វត្ថុ​តាង​និង​ ឃាត់ខ្លួន​ម្ចាស់​តូប​ ០២​ កន្លែង​ផង​ដែរ​ ។​

IMG-20151207-WA0023

​ករណី​ចុះ​បង្ក្រាប​ខាង​លើនេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំនុច​ តូប​ជួល​ ផ្លូវ​២៤៧​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​តូប​ដែល​ឃាត់ខ្លួន​យក​មក​សួរនាំ​នោះ​ទី​១​ ឈ្មោះ​ ម៉ឺន​ ដា​វី​ អាយុ​២៥​ឆ្នាំ​ ភេទ​ស្រី​ មុខរបរ​ លក់​គ្រឿង​ម៉ូតូ​ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ ;​ទី​២​ ឈ្មោះ​ ញឹក​ គឹ​ម​ឡេ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ស្នាក់​ នៅផ្ទះ​ជួល​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ (​អ្នក​ទាំង​ពីរ​ជា​ប្តី​ប្រពន្ធ​)​។​

​ចំណែកឯ​វត្ថុ​តាង​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ ដកហូត​យក​រួម​មាន​៖​ បូម​មុខ​ ៣០,​ បូម​ក្រោយ​១០,​ បេន​ម៉ូតូ​២១,​ កា​បាំង​០៧,​ កុង​ទ័​រ​ម៉ូតូ​៣០,​ ក្បាល​មុខ​០២,​ អាវ​ម៉ូតូ​០២​ និង​ស៊ី​ម៉ាំង​០៨​ ។​

​ក្រោយ​កើតហេតុ​ម្ចាស់​តូប​២​នាក់​និង​ សម្ភារៈ​គ្រឿង​ម៉ូតូ​ដែល​ដកហូត​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ កងរាជអាវុធហត្ថ​ក្រុង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​

IMG-20151207-WA0024

IMG-20151207-WA0021

IMG-20151207-WA0022

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print