នគរបាល​ម្នាក់​នៅ​ខណ្ឌមានជ័យ​ពាក់ព័ន្ធ​បើក​សង្វៀនមាន់​ និង​បើក​ល្បែង​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ

ចែករំលែក៖

​ភ្នំពេញ៖ទីតាំង​សង្វៀនមាន់​នឹង​បង្កប់​ជាមួយ​ល្បែងស៊ីសង​អាប៉ោង​បៀរ​ ដែល​ឋិត​នៅ​ ចំណុច​ផ្ទះ​លេខ​១១៨​ផ្លូវលំ​ ភូមិ​ភ្នា​ត​ ក្រុម​ទី​២​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​មាន​ រាជធានី​ភ្នំពេញ​ កំពុង​បន្ត​បើក​យ៉ាង​គឃ្លើន​នឹង​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ខណ្ឌ​ ខណៈ​មាន​អ្នក​កាង​ការពារ​ពី​មន្ត្រី​នគរបាល​ម្នាក់​ឈ្មោះ​ ជា​វាសនា​ ហៅ​ឆើត​ មាន​តួនាទី​ ខាង​ផ្នែក​ម៉ូតូ​ប្រដេញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ ចេញ​មុខការ​ពារ​ជា​យូរ​មក​នោះ​។​

​អាជ្ញាធរ​មូលដ្ឋាន​បង្ហើប​ថាៈ​ កន្លង​ទៅ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ម្តង​រួច​មក​ហើយ​ តែ​មន្ត្រី​នគរបាល​រូប​បន្ត​ដំណើរការ​ដដែល​ រំខាន​ដល់​ការ​រស់នៅ​ប្រជាពលរដ្ឋ​ ពិសេស​បទល្មើស​អាច​កើត​មាន​ឬ​ផ្តើម​ចេញពី​ប្រភព​បន​ល្បែង​ទាំងនេះ​ ។​

​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​អាជ្ញាធរ​ មាន​វិធាន​បង្ក្រាប​ស្រប​តាម​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​ ៕​

IMG-20151207-WA0035

IMG-20151207-WA0034

...

ដោយ៖ សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print