ម្ចាស់មិននៅផ្ទះ ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ១ខ្នង ខូចខាតទ្រព្យសម្បត្តិទាំងស្រុង នៅស្រុកអូរជ្រៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ១ខ្នងធ្វើអំពីឈើប្រក់ស័ង្កសីទំហំ១០ម៉ែត្រគុណ៨ម៉ែត្រ បានរងនូវភ្លើងឆាបឆេះខូច​ខាតទាំងស្រុងខណៈដែលម្ចាស់ផ្ទះចាក់សោចោលនាំគ្នាទៅធ្វើការ ងារអស់។ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានពីនាយប៉ុស្ថិ៍នគរបាលរដ្ឋបាល ឃុំចង្ហា ប្រាប់ឱ្យដឹង ថា  មុនពេលកើតហេតុម្ចាស់ផ្ទះទាំង​២នាក់ប្តីប្រពន្ធនាំគ្នាចេញទៅធ្វើការងារប្រកបមុខរបរខាងក្រៅដោយផ្ទះចាក់សោចោល។បន្ទាប់មកមិនដឹងមូលហេតុគេឃើញភ្លើងចាប់ផ្តើមឆេះចេញពីក្នុងផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋនៅក្នុងភូមិនាំគ្នាឈូឆរ រត់បាញ់ និងជះទឹកពន្លត់ភ្លើង។ប៉ុន្តែការជួយអន្តរាគមន៍នោះមិនអាចទប់ស្កាត់ឥទ្ធិពលអណ្តាតភ្លើងដែលមានឆាប​ឆេះយ៉ាងសន្ធៅសន្ធៅនោះបានទេ គ្រាន់តែទប់ស្កាត់បានមិនឱ្យភ្លើងរាលដាល់ទៅឆេះផ្ទះមួយខ្នងទៀតនៅក្បែរនោះបានឡើយ ។ផ្ទះមួយខ្នងខាងលើត្រូវភ្លើងឆេះក្នុងរយៈពេលប្រហែលកន្លះម៉ោងអស់ទាំងស្រុង។អគ្គិសភ័យនោះមិនបង្កឱ្យប៉ះពាល់រងរបួស ប្រជាពលរដ្ឋណាម្នាក់នោះឡើយ។

បើតាមប្រភពព័ត៌មានពីនាយប៉ុស្ថិ៍ននគរបាលរដ្ឋបាលឃុំចង្ហា ប្រាប់ឱ្យដឹង ទៀតថា ម្ចាស់ផ្ទះរងគ្រោះ ប្តីមានឈ្មោះ ពត ឃួន អាយុ៥៩ឆ្នាំ ប្រពន្ធឈ្មោះ ឈួន សៀវ​អាយុ៦៤ឆ្នាំ សម្ភារៈរងការខូចខាតបាត់បង់រួមមានៈប្រាក់ថៃ៦០០០ បាត, ខ្សែកមាស៦ជី, អង្ករ២ការ៉ុង,ទូរទស្សន៍២គ្រឿង, ស្រូវ២០បាវ និងសម្ភារៈសម្លៀកបំពាក់របស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ។

ជុំវិញអគ្គិសភ័យខាងលើ សមត្ថកិច្ចស្រាវជ្រាវនិងសន្និដ្ឋានថា បង្កឡើងដោយទុស្សេខ្សែភ្លើង៕សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print