ខេត្តរតនគីរី ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញសាកសពនៅក្នុងទឹកស្រះក្រោយពីផឹកស្រាស្រវឹងជោគជាំរួចមកហើយដើរក្បែរនោះក៏ធ្លាក់ចូលគ្មានអ្នកដឹងសាច់ញ្ញាតិបាត់ខ្លួនតាមរកឃើញស្លាប់ទៅហើយ។
ហេតុការណដ៍គួឱ្យមានការភ្ញាក់ផ្អើលមួយនេះត្របានប្រទះឃើញឰនៅវេលាម៉ោង ២១, ៤០នាទីថ្ងៃអាទិត្យ ៧ រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចស្រះទឹកលោកភារម្យ ស្ថិតនៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ថន ផលិត( ហៅអៀវ) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី ។
ប្រភពបន្តទៀតថា មូលហេតុនៃការស្លាប់ដោយសារជនរងគ្រោះស្រវឹងស្រាហេីយបានដេីរក្បែស្រះទឹកក៏រអិលជេីងធ្លាក់ចូលស្រះទឹកនោះបណ្តាលឱ្យលង់ទឹកស្លាប់តែម្តង។
ក្រោយកើតហេតុ កម្លាំងជំនាញ អធិការ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបាតាង បានចុះដល់កន្លែងកេីតហេតុ ធ្វើការពិនិត្យសាកសព ហើយបានសន្និដ្ឋានថា ករណីនេះពិតជាលង់ទឹកបណ្ដាលឱ្យស្លាប់ពិតប្រាកដមែន។
ក្រោយធ្វើកោសលវិច្ឆ័យរួចរាល់សាកសពត្រូវបានប្រគល់ឱ្យសាច់ញាតិក្រុមគ្រួសារដធ្វេីបុណ្យតាមប្រពៃណីផងដែរ ៕ ដោយ ជីវន្ត័