មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​

ចែករំលែក៖

​ខេត្តកណ្តាល៖​ មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១០​ និង​១០​នាទី​ ថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​សិ​ត្បូ​ ឃុំ​សិ​ត្បូ​ ស្រុក​ស្អាង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​

20151206193124 (1)

​អធិការ​នគរបាល​ស្រុក​ស្អាង​លោក​វរសេនីយ៍ទោ​ សេង​ សុ​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ ប្រតិបត្តិការ​ចាប់ខ្លួន​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ​ធ្វើ​ឡើង​ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៥២៥​ ចុះ​ថ្ងៃ​ទី​២១​ ខែ​ក​ក្ត​ដា​ ឆ្នាំ​២០១៥​ របស់​លោក​ គឹ​ម​ ម៉េ​ង​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល​ចោទប្រកាន់​ពី​បទ​ “​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​”​ ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​សិ​ត្បូ​ ឃុំ​សិ​ត្បូ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​

​លោក​វរសេនីយ៍ទោ​ សេង​ សុ​ជាតិ​ បាន​បន្ត​ថា​ ជន​ត្រូវ​ចោទ​ខាងលើ​នេះ​មាន​ណាំ​ សាត​ ហៅ​ប៊ី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជន​ជ​តិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​សិ​ត្បូ​ ឃុំ​សិ​ត្បូ​ ស្រុក​ស្អាង​ ។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ លោក​ គឹ​ម​ ម៉េ​ង​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បាន​បញ្ជាក់​នៅ​ក្នុង​ដីកា​ថា​ បទ​ “​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​”​ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ និង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញា​ត្តិ​មាត្រា​៤០​ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ។​ យោង​តាម​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ ត្រង់​មាត្រា​៤០​បាន​ចែង​ថា​ កា​រក្សា​ទុក​ ដឹក​ជញ្ជូន​ ឫ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដែល​ស្ថិត​នៅ​ក្នុង​តារាង​ទី​១​ និង​ទី​២​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​ ។​ ក្រៅពី​ទោស​ដាក់​ពន្ធនាគារ​ ជនល្មើស​នឹង​អាច​ត្រូវ​ទទួល​បន្ថែម​នូវ​ទោសពិន័យ​ជា​ប្រាក់​ ពី​៤​លាន​រៀល​ទៅ​ដល់​១០​លាន​រៀល​ ៕

...

ដោយ៖ ​ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print