បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ពាក់​ ព័ន្ធ​រក្សា​ទុក​ថ្នាំ​ញៀន​

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ នគរបាល​ប្រឆាំង​ គ្រឿងញៀន​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​ តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ ពាក់ព័ន្ធ​រក្សា​ទុក​ថ្នាំ​ញៀន​បន្ទាប់​ពី​ឃាត់​ ខ្លួន​នៅ​ថ្ងៃ​ទី​៥​ ខែធ្នូ​ វេលា​ម៉ោង​៨​យប់​ នៅ​ចំណុច​ផ្លូវ​អូរ​១​ ស្ថិត​នៅ​ភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​

20151207_085728_resized

​នគរបាល​ឱ្យ​ដឹង​ថា​ ជន​ដែល​ត្រូវ​ បញ្ជូន​ទៅ​តុលាការ​ឈ្មោះ​ ចាន់​ ថុ​ល​ ហៅ​**​ វិ​រៈ​ អាយុ​២៣​ឆ្នាំ​ មានស្រុក​កំណើត​ នៅ​ខេត្ដកំពត​ បច្ចុប្បន្ន​ស្នាក់​នៅ​និង​មុខ​ របរ​មិន​ពិតប្រាកដ​ ។​ ជាមួយ​និង​ការ​ ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ដែរ​ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំ​ញៀន​មេ​តំ​ ហ្វេ​តា​មីន​១​កញ្ចប់​ ទម្ងន់​០,១១​ក្រាម​ ម៉ូតូ​១​គ្រឿង​ និង​ទូរស័ព្ទ​ដៃ​២​គ្រឿង​ ។​

​តាម​របាយការណ៍​នគរបាល​បាន​ បង្ហាញ​ថា​ ជនសង្ស័យ​ខាងលើ​នេះ​ត្រូវ​ បាន​ឃាត់ខ្លួន​ដោយ​កម្លាំង​នគរបាល​កា​រិ​ យា​ល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ ជាមួយ​នគរបាល​ក្រុងព្រះសីហនុ​នៅ​ផ្លូវ​ អូរ​១​ ស្ថិត​ក្នុងភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​

​ប្រភព​ពី​មន្ដ្រី​នគរបាល​មួយ​រូប​បាន​ បង្ហើប​ថា​ ជនសង្ស័យ​ខាងលើ​នេះ​ជា​មុខ​ សញ្ញា​លក់​និង​ជក់​ថ្នាំ​ញៀន​ ហើយ​កន្លង​ ទៅ​សមត្ថកិច្ច​បាន​តាមដាន​ចាប់ខ្លួន​ជា​ យូរ​មក​ហើយ​ដែរ​ ប៉ុន្ដែ​ដោយ​កន្លង​ទៅ​ មិន​មាន​ភស្ដុ​តាង​ដាក់បន្ទុក​ ។​ ផ្អែក​ តាម​ភស្ដុ​តាង​ដែល​ដកហូត​បាន​ពី​ជន​ សង្ស័យ​នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែធ្នូ​ សមត្ថកិច្ច​ បាន​សម្រេច​កសាង​សំណុំរឿង​បញ្ជូន​ជន​ សង្ស័យ​ខាងលើ​នេះ​ទៅ​តុលាការ​ដើម្បី​ ចាត់​តាម​ច្បាប់​ ៕​

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print