សង្ស័យ​ស្រវឹង​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​ សន្លប់​ក្អួត​ឈាម​តាម​មាត់

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ បុរស​ម្នាក់​រង​របួស​ ធ្ងន់​ដោយ​គេ​សង្ស័យ​ស្រវឹងស្រា​ជិះ​ម៉ូតូ​ ដួល​ខ្លួនឯង​កាលពី​វេលា​ម៉ោង​៧​និង​៤០​ នាទី​យប់​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩១-១៩២​ តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​នៅ​ភូមិ​ អូរ​តា​សេក​ ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃ​ នប់​ ខេត្ដ​ព្រះ​សីហ​នុ​ ។​

FB_IMG_1449451759760

​នគរបាល​មូលដ្ឋាន​ឱ្យ​ដឹង​ថា​ ជន​រង​ គ្រោះ​ឈ្មោះ​ ម៉ែ​ន​ ជី​ម​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជា​កសិករ​ មាន​ទីលំនៅ​ភូមិ​បឹង​ ជុំ​ ឃុំ​បឹង​តា​ព្រហ្ម​ ស្រុក​ព្រៃ​នប់​ ខេត្ដ​ព្រះ​ សីហ​នុ​ ។​ ជន​រង​គ្រោះ​ធ្វើ​ដំណើរ​តាម​ ម៉ូតូ​ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​ លេខ​ព្រះ​សីហ​នុ​1D-7226​ ។​

​តាម​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា​ ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ ជិះ​ម៉ូតូ​រេ​ចង្កូត​រួច​ក៏​ដួល​បណ្ដាល​ឱ្យ​របួស​ ធ្ងន់​និង​មាន​ក្អួត​ឈាម​ចេញពី​មាត់​ទៀត​ ផង​ ។​ សាក្សី​ខាងលើ​បាន​បញ្ជាក់​ថា​ ជន​ រង​គ្រោះ​ត្រូវ​បាន​អ្នក​ភូមិ​បញ្ជូន​ភ្លាមៗ​ ទៅ​កាន់​គ្លីនិក​ឯកជន​មួយ​នៅ​វាល​រេញ​ ដើម្បី​សង្គ្រោះ​បឋម​ ។​ ដោយឡែក​ម៉ូតូ​ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ យក​ទៅ​រក្សា​ទុក​ ។​

​តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​ សមត្ថកិច្ច​ថា​ ករណី​គ្រោះថ្នាក់​ដួល​ម៉ូតូ​ ដោយ​ខ្លួនឯង​នេះ​សង្ស័យ​ជន​រង​គ្រោះ​ បើក​គេច​ពី​អ្វីមួយ​ ខណៈ​ជន​រង​គ្រោះ​ បើកបរ​ហូប​គ្រឿង​ស្រវឹង​ផង​ ៕​

FB_IMG_1449451737663

FB_IMG_1449451750292

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print