សម្តេច​តេ​ជោ​ ក្រើនរំឭក​អាជ្ញាធរ​ ត្រូវ​អន្តរាគមន៍​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​ពលរដ្ឋ​ ខណៈ​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ចេញ​សារ​ក្រើនរំលឹក​មួយ​ចំនួន​ ដល់​អាជ្ញាធរ​ដើម្បី​អន្តរាគមន៍​ ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ មន្ត្រីរាជការ​ ត្រូវ​ចុះ​ជួយ​កាត់​ប្រមូល​ផល​ស្រូវ​របស់​កសិករ​ ខណៈ​កសិកម្ម​ឆ្នាំ​នេះ​ពិសេស​ដំណាំ​ស្រូវ​ទាំង​ស្រូវ​វស្សា​ ទាំង​ស្រូវប្រាំង​បាន​ និង​កំពុង​ប្រឈម​និង​ការ​ខ្វះខាត​ទឹក​។​

abcd

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បង្ហាញ​សារ​ក្រើនរំឭក​នៅ​លើ​ Facebook​ ផ្លូវការ​របស់​សម្តេច​នា​ព្រឹក​ថ្ងៃនេះ​ថា​ “​កសិកម្ម​ឆ្នាំ​នេះ​ពិសេស​ដំណាំ​ស្រូវ​ទាំង​ស្រូវ​វស្សា​ ទាំង​ស្រូវប្រាំង​បាន​ និង​កំពុង​ប្រឈម​និង​ការ​ខ្វះខាត​ទឹក​។​ ក្នុង​សភាពការណ៍​បែប​នេះ​ ជាមួយ​និង​វិធានការ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​រួច​មក​ហើយ​នោះ​ ៖

​ខ្ញុំ​សូម​រំលឹក​លើ​ចំណុច​ខ្លះៗ​៖

១.​ត្រូវ​អន្តរាគមន៍​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ ដោយ​មិន​ត្រូវ​ទុក​ឲ្យ​ស្រូវ​ខូច​នៅ​តំបន់​ដែល​មាន​ប្រភព​ទឹក​នោះ​ឡើយ​។​

២.​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ មន្ត្រីរាជការ​ ត្រូវ​ចាត់តាំង​កម្លាំង​ចុះ​ជួយ​ច្រូតកាត់​ប្រមូល​ផល​សំរាប់​គ្រួសារ​ដែល​ខ្វះ​កម្លាំង​ពលកម្ម​ (​ចាស់ជរា​ ស្ត្រី​មេម៉ាយ​ជន​ពិការ​ គ្រួសារ​យុទ្ធ​ជន​)​។​

៣.​ស្ថាប័ន​កសិកម្ម​ត្រូវ​ផ្ដល់​ពូជ​ដំណាំ​ដល់​ប្រជា​កសិករ​ដែល​មិន​អាច​ធ្វើស្រែ​ប្រាំង​បាន​ ជំរុញ​ឲ្យ​ពួក​គាត់​ដាំ​ដុះ​ដំណាំ​រួម​ផ្សំ​វិញ​។​

៤.​ត្រៀម​អន្តរាគមន៍​កំចាត់​សត្វ​បំផ្លាញ​ដំណាំ​ និង​ទប់​សា្ក​ត់​ជំងឺ​សត្វ​គ្រប់​ប្រភេទ​។​

៥.​ស្ថាប័នហិរញ្ញវត្ថុ​ និង​ធនាគារ​ត្រូវ​ធ្វើការ​ជាមួយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ ដើម្បី​រក​វិធី​អនុគ្រោះ​មួយ​ចំនួន​ជូន​ប្រជាជន​ដែល​រង​គ្រោះ​ ដូច​ជា​ពន្យារពេល​សង​ ឬ​ពន្យារពេល​សង​ដោយ​មិន​យកការប្រាក់​ ឬ​បន្ថយ​ការ​ប្រាក់​ ទប់ស្កាត់​ការ​ឆ្លៀតឱកាស​រឹបអូស​ដីធ្លី​ ផ្ទះសម្បែង​ ទ្រព្យសម្បត្តិ​។​ល​។​ ពី​សំណាក់​ម្ចាស់បំណុល​ ចំពោះ​កូនបំណុល​ដែល​កំពុង​ជួប​ការ​លំបាក​ដោយសារ​គ្រោះ​ធម្មជាតិ​”៕

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print