បាញ់ប្រហារទៀតហើយនៅអាមេរិក ៗមិនអាចទប់ស្កាត់ការបាញ់ប្រហារនៅក្នុងប្រទេសបានឡើយ

ចែករំលែក៖

សហរដ្ឋអាមេរិក៖ នៅពេលនេះប៉ូលិសអាមេរិក​៥នាក់រងការបាញ់ប្រហារ ជាសញ្ញាអាក្រក់មួយសម្រាប់អាមេរិក ដោយការបាញ់ប្រហារកន្លងមក ទៅលើប្រជាពលរដ្ឋ តែពេលនេះបានបាញ់ទាំងកម្លាំងសន្តិសុខទៀត ។

ការបាញ់ប្រហារកើតឡើងស្ទើតែរាល់ថ្ងៃនៅអាមេរិក ដោយការបាញ់ប្រហារនាពេលកន្លងមក គឺសម្តៅទៅលើពលរដ្ឋនៅតាមទីសាធារណៈ សាលារៀន ប៉ុណ្ណោះ ។ ប៉ុន្តែការបាញ់ប្រហារនៅពេលនេះគឺសម្តៅទៅលើកម្លាំងប៉ូលិសតែម្តង បានបណ្តាលឲ្យប៉ូលិស​៥នាក់រងរបួសធ្ងន់ ។

កាលពីថ្ងៃទី​២៦ខែមករា ក៏បានការបាញ់ប្រហារបណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់និងរបួសជាច្រើន នៅរដ្ឋ​ Louisiana ​ ហើយខ្មាន់កាំភ្លើងបានរត់គេចខ្លួន​​។

នៅថ្ងៃទី​២៣ខែមករា ក៏មានការបាញ់ប្រហារនៅក្នុងទីក្រុង​ Sebring ​រដ្ឋ​Florida ​សម្លាប់មនុស្ស ៥នាក់និងរងរបួសជាច្រើន ផងដែរ ។ការបាញ់ប្រហារនោះធ្វើឡើងដោយបុរសវ័យ​២១ឆ្នាំ នៅក្នុងធនាគា ក្នុងទីក្រុង​ Sebring ។

នៅថ្ងៃទី​២៨ខែមរានេះ ប៉ូលិសអាមេរិក​៥នាក់ រងការបាញ់ប្រហារ ពីខ្មាន់កាំភ្លើងនៅតំបន់ភាគខាងត្បូង​ ទីក្រុង Houston ​កាលពីយប់ថ្ងៃទី​២៨ខែមករា​។​អភិបាលរដ្ឋបានចាត់ទុកការបាញ់ប្រហារខាងលើគឺជារឿងដ៏រន្ធត់ មិនអាចទទួលយកបាន ។

ប៉ូលិស​៥នាក់ដែលរងការបាញ់ប្រហារនោះបានបញ្ជូនទៅកាន់មន្ទីពេទ្យ​ Memorial Hermann ​សង្គ្រោះ​ ហើយពេលនេះប៉ូលិស​៣នាក់មានស្ថានភាពល្អប្រសើឡើងវិញហើយ​ ចំណែកពីរនាក់ទៀតស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់។ ចំណែកជនដៃដល់ដែលបាញ់ប្រហារទៅលើកម្លាំងប៉ូលិសនោះ​ត្រូវបានបាញ់សម្លាប់នៅនឹងកន្លែង ។
សារព័ត៌មាន​ ABC Action News ​បានដកស្រង់សម្តីសាក្សីនៅនឹងកន្លែងកើតហេតុលោកស្រី​ Jasmine Castro បានឲ្យដឹងថា ៖បានឮសូរសម្លេងកាំភ្លើងផ្ទុះ ប្រមាណ
១៥គ្រាប់ ពេលនោះក៏ឃើញប៉ូលិស ដួលទៅលើដី​។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក​បានឲ្យដឹងថា៖ ប៉ូលិសទាំង​៥នាក់ខាងលើ​ស្លៀកពាក់ស៊ីវិល អនុវត្តច្បាប់ តាមដានលើមុខសញ្ញា។ ការបាញ់ប្រហារខាងលើ ធ្វើឲ្យកម្លាំងប៉ូលិស ច្រើនបំផុតរងរបួស ចាប់តាំង ពីការវាយប្រហារភេរវកម្ម​ ថ្ងៃទី​១១ខែកញ្ញា ឆ្នាំ​២០០១ មកទល់ពេលនេះ ។ កន្លងមកមានការបាញ់ប្រហារសម្លាប់មនុស្សជាច្រើន ប៉ុន្តែសម្តៅទៅលើប្រជាពលរដ្ឋ ប៉ុណ្ណោះ មិនសម្តៅទៅលើកម្លាំងប៉ូលិសនោះឡើយ​។
នៅព្រឹកថ្ងៃទី២៩ខែមករា អភិបាលរដ្ឋតិចសាសលោក Greg Abbott បានចេញសេចក្តីប្រកាសថា «ការវាយប្រហារ​ទៅលើកម្លាំងប៉ូលិសនៅយប់ថ្ងៃទី​២៨ខែមករា គឺជាការរំលឹកដល់យើងទាំងអស់គ្នាថា ការខិតខំរបស់កម្លាំងសន្តិសុខ ដើម្បីការពារសុវត្ថិភាពរបស់យើងរាល់គ្នា គឺបានលះបង់ យ៉ាងធំធេង »៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print