ជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ដល់អនុព័ន្្ធយោធាប្រទេសទាំងពីរ   

ចែករំលែក៖

ភ្នំពេញ: គណៈប្រតិភូអគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួ ងការពារជាតិ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ស៊ុំ សំ ណាង អគ្គនាយក និងសហការី អព្ជេីាញជូនពរជ័យដល់អនុព័ ន្ធយោធា ចិន-វៀតណាម នៅស្ថានទូត និវេសនដ្ឋាន របស់អនុ ព័ន្ធយោធាប្រទេសទាំងពីរ ។

ការអព្ជេីាញចុះសួរសុខទុក្ខ និងជូនពរជ័យសេរីមង្គលដល់អនុ ព័ន្ធយោធាប្រទេសទាំងពីរនេះ ប្រព្រឹត្តទៅកាលពីថ្ងៃ អង្គារ ៩ រោច ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវថ្ងៃទី ២៩ ខែ កុម្ភះ ឆ្នាំ ២០១៩។

លោកនាយឧត្តមសេនីយ៍ អគ្គនាយក អគ្គនាយដ្ឋាន ភស្តុ ភារ- ហិរញ្ញវត្ថុ ក្រសួងកាពារជាតិ ថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល ប្រជាជនចិន-វៀតណាម ពិសេសកងទ័ពប្រទេសទាំងពីរ  ជានិច្ចកាលតែងតែជួយឧបត្ថម្ភ មធ្យោបាយ សម្ភារសព្វបែបយ៉ាង ចំពោះកងយោធពលខេមរភូមិន្ទ (ខ.ភ.ម)។ ដូចជាជួយសាងសង់មន្ទីរពេទ្យ  វិទ្យាស្ថានហ្វឹកហ្វឺន សាលាហ្វឹកហ្វឺនតាមយោធភូមិភាគ ខេត្តរាជធានី ទទួលកម្មសិក្សាការីទៅបណ្តុះបណ្តាល រយះពេលវែង-ខ្លី​ ឧបត្ថម្ភ ហេដ្ឋារចនា សម្ព័ ន្ធដទៃទៀតជាច្រេីន ធ្វេីឱយ(ខ.ភ.ម) កាន់តែមានឋាមពល សម្រេចភារកិច្ច ប្រសេីរទ្វេឡេីងថែមួយកម្រិតទៀត ក្នុងកិច្ចកាពារបូរណភាពទឹកដី ក៏ដូចជាពូនជ្រំចំណង សាមគ្គីភាព មិត្តភា ព កិច្ចសហប្រតិបត្តិការ កាន់តែរឹងមាំយូរអង្វែង ។

លោកវរសេនីយ៍ឯក Nguyen thanh chanh ប្រធានអនុ ព័ន្ធយោធាវៀតណាមនិងលោកលោកវរសេនីយ៍ឯក Li Ning ya ប្រធានអនុព័ន្ធយោធាចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍ ចំពោះភាគីមិត្តកម្ពុជា ព្រមទាំងជូនពរដល់កងយោធ ពលខេមរភូមិន្ទកាន់តែរីកចម្រេីនធំធាត់បន្តទៀត មានកម្លាំងខ្លាំងក្លារឹងមាំ រក្សាការពារបូរណភាពទឹកដីស្ថិតស្ថេរគង់ វង្សជាយូរអង្វែងតរៀងទៅ ។

បន្ទាប់មកលោកនាយឧត្តមសេនីយ៍ ស៊ុំ សំណាងនិងសហការីជូនកន្ទ្រកផ្កា និងវត្តុអនុស្សាវរីយដល់ភាគីមិត្តប្រកបដោយក្តីសោមនស្សរីករាយផងដែរ ៕  សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print