ខេត្តកំពង់ចាម៖ ករណីកុមារាម្នាក់បានស្លាប់ ហើយជាជំហ៊ានដំបូងត្រូវបានសមត្ថកិច្ចស្និដ្ឋានជាអំពើអត្តឃាត ចងក សម្លាប់ខ្លួនឯង ហើយជនរងគ្រោះជាក្មេង(គរថ្លង់)នោះបានមានតម្រុយហើយ គឺជាអំពើឃាតកម្ម ប្រព្រឹត្តដោយកុមារ៉ា អាយុ ១១ឆ្នាំ ដើមហេតុដោយសារខ្លួនខឹង កុមារអាយុ ៧ឆ្នាំ នោះយកដុំថ្មមកគប់ចំជើង បណ្តាលអោយឈឺ ទើបនាំយកទៅចងរឹតកសម្លាប់។
គួរំលឹកថា៖នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២នឹង០០នាទី សមត្ថកិច្ចនគរបាលបានទទួលព័ត៍មាន និងបណ្ដឹងពីឈ្មោះ ជឹម សាវឿន អាយុ៤៩ ឆ្នាំ ភេទស្រី រស់នៅភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបានរៀបរាប់អោយដឹងថា៖ ឈ្មោះ ស៊ាក ម៉េងហ៊ាង អាយុ៧ ឆ្នាំ ភេទប្រុស ជា(ក្មេងសគថ្លង់) ដែលត្រូវជាចៅរបស់គាត់បានចងក សម្លាប់ខ្លួននៅព្រៃខាងក្រោយផ្ទះកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១១និង០០ បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្ដឹងភ្លាមកម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយកំលាំងប៉ុស្តិនគរបាលទ្រាន និងខាងកម្លាំង នគរបាលការិ យាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ព្រមជាមួយនិងកម្លាំងនគរបាលការិយា ល័យបច្ចេកទេសកោសល្សវិច្ច័យនឹងធ្វេីការស្រាវ ជ្រាវសាកសព។
ការស្រាវជ្រាវបានរកឃេីញថា ករណីនេះជាអំពើឃាតកម្ម បន្ទាប់ពីសមត្ថកិច្ចចុះធ្វេីការស្រាវជ្រាវរហូតមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ដោយបានកំណត់មុខសញ្ញា ជនសង្ស័យជាកុមារា ម្នាក់ឈ្មោះ ថុង វណ្ណធាង អាយុ១១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគ្រៀល ឃុំទ្រាន ស្រុកកំពង់ សៀម ខេត្តកំពង់ចាម នឹងហៅមកសួរនាំនៅចំពោះមុខអាណាព្យាបាល(ម្ដាយ) គេជាជនសង្ស័យបានសារភាពថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង១១និង០០បានជិះកង់ចេញពីចំការរបស់ខ្លួននៅចំនុចខាងលេីទំនប់ត្រួយចេកឆ្ពោះមកផ្ទះរបស់ខ្លួននៅជាប់របងវត្តទ្រានក៏បានជួបជាមួួយឈ្មោះ ស៊ាក ម៉េងហ៊ាង អាយុ៧ ឆ្នាំ ភេទប្រុស ជា(ក្មេងគថ្លង់ស្វិតជេីងទាំងពីដេីរដោយកងរុញ) ។
កុមារជាជនសង្ស័យក៏បានឈប់កង់ ហេីយបានធ្វេីសកម្មភាពលេីកបីឈ្មោះ ស៊ាក ម៉េងហ៊ាង កាត់ព្រៃចុះទៅដល់ចំនុចកេីតហេតុ ក៏យកខ្សែបំពងទឹកត្នោតពណ៍ខ្មៅសរសៃតូចយកទៅចងរុំកជនរងគ្រោះហេីយអូសទៅចំនុចព្រៃក្រោមដេីមសង្កែ ហេីយធ្វេីសកម្មភាពកាន់កន្ទុយខ្សែហេីយឡេីង លេីដេីមសង្កែ និងរឹតកជនរងគ្រោះប្រកាច់ស្លាប់ភ្លាមៗតែម្ដង ។ មិនតែប៉ុណ្ណោះបានចាប់ស្រាតខោ អាវជនរងគ្រោះចេញពីខ្លួនអស់ ។ ដើមហេតុដោយសារខឹងកុមាររងគ្រោះយកដុំគប់ត្រូវជើង។
សមត្ថកិច្ចបានអោយដឹងថា៖ តាមបញ្ជាលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានអនុញ្ញាតអោយជនសង្ស័យត្រឡប់ទៅមូលដ្ឋានវីញ បញ្ជាក់ មូលហេតុជនសង្ស័យមានគំនុំខឹងជនរងគ្រោះគប់ដុំថ្មចំខ្មងជេីងរបស់ខ្លួនកាលពី០៤ថ្ងៃមុន…៕ ដោយ៖វណ្ណះ