ខេត្តបន្ទាយមានជ័យ ៖ ឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង នៅស្រុកអូរជ្រៅ នៅចំណុចភូមិឈូក ឃុំចង្ហា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សង្ស័យថាមកពីឆ្លងចរន្តអគ្គីសនី ។ ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង១១និង២០នាទី នៅថ្ងៃទី២៨ខែមករាឆ្នាំ២០១៩ ។
យោងតាមរបាយការណ៍ពី លោកវរសេនីយ៍ សែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ អោយដឹងថា នៅថ្ងៃទី២៨ ខែមករា ថា : ផ្ទះជនរងគ្រោះមានបណ្តោយ ១០ម៉ែត ទទឹង ៨ម៉ែតដំបូលប្រកសង្កសី ជញ្ជាំងឈើមានម្ចាសផ្ទះ ឈ្មោះ ពត ឃួន ភេទអាយុ៥៩ ឆ្នាំ ។
តាមប្រភពព័ត៌មានបន្តពី មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំនិងម្ចាស់ផ្ទះរងគ្រោះដែលនិយាយថា មូលហេតុនៃការឆេះនេះមកពីឆ្លងចរន្តអគ្គីសនី។ សំភារៈ ទ្រព្យសម្បត្តិមួយចំនួនឆេះអស់ទាំងស្រុង។
ករណីនេះ មន្ត្រីសមត្ថកិច្ច អាជ្ញាធរ និង ប្រជាពលរដ្ឋបានខិតខំជួយអន្តរាគមន៍ពន្លត់ផងដែរ ៕ ដោយ ៖ ស សម