អាមេរិក រុស្ស៊ី​ ស៊ីសងគ្នាភ្លាមៗនៅដែនអាកាសតំបន់ព្រំដែន

ចែករំលែក៖

កន្លងមកយន្តហោះពីរគ្រឿង ប្រភេទF-22 និងCF-18 របស់អាមេរិកនិងកាណាដា  បានប្រដេញយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររបស់រុស្ស៊ីពីរគ្រឿង ប្រភេទ Tu-160 Blackjack ដែលអាមេរិកចាត់ទុកថាជាយន្តហោះសម្រាប់ដាក់តាំងសារមន្ទី បានហោះហើរឆ្ពោះមកកាន់ដែនអាកាសនៅលើឆ្នេរសមុទ្រអាមេរិកខាងជើង។

នៅពេលនេះរុស្ស៊ី ក៏បានតបតវិញភ្លាមៗ ដោយបញ្ជូនយន្តហោះចម្បាំង ទំនើប​Su-27 ​ទៅបណ្តេញយន្តហោះ​យាមល្បាត់​ P-8A ​របស់អាមេរិក នៅដែនអាកាសជិតព្រំដែនរុស្ស៊ីនោសមុទ្រខ្មៅឲ្យងាក់ក្បាលចេញពីតំបន់នោះផងដែរ។

សារព័ត៌មាន​ RT ​បានដកស្រង់សម្តី​រដ្ឋមន្ត្រីការពារជាតិ រុស្ស៊ីបានបញ្ជាក់ថា យន្តហោះចម្បាំង  Su-27 ​​បានទៅរារាំងយន្តហោះយាមល្បាត់អាមេរិក​ពេលដែល ចូលមកគៀកព្រំដែនរុស្ស៊ីស្ថិតនៅលើដែនអាកាសសមុទ្រខ្មៅ។

តាមការលើកឡើងរបស់ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា​ រ៉ាដា​តាមដាន គោលដៅនៅលើអាកាសរបស់រុស្ស៊ី​ចាប់បានយន្តហោះយាមល្បាតរបស់អាមេរិក​កំពុងតែចូលមកគៀកព្រំដែនអាកាសរបស់រុស្ស៊ី​។ ភ្លាមៗនោះយន្ត ហោះចម្បាំង​ Su-27 ​ក៏បានធ្វើសកម្មភាព ទៅរារាំងយន្តហោះអាមេរិក ។ ក្រុមអាកាសយានិករុស្ស៊ី បានចូលទៅ គៀកយន្តហោះអាមេរិក ហើយមើលឃើញថានោះជាយន្តហោះ​P-8A ​ ។ ក្រោយមានការហោះហើរទៅស្ទាក់របស់យន្តហោះចម្បាំងរុស្ស៊ី យន្តហោះអាមេរិក ក៏បានបង្ខំចិត បង្វែងទិសដៅ​វិញ។

សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើង ក្រោយមួយថ្ងៃដែល ក្រុមយន្តហោះចម្បាំងអាមេរិក និងកាណាដា បានទៅស្ទាក់យន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ី បង្ខំឲ្យបង្វែទិសដៅឆ្ពោះទៅកាន់ប៉ូលខាងជើង វិញ ។

សកម្មភាពរបស់រុស្ស៊ីគឺមិនខុសទៅនឹងសកម្មភាពរបស់ អាមេរិកនិងកាណាដា បានសម្រេចបញ្ជូនយន្តហោះចម្បាំងពីរគ្រឿងទៅស្ទាក់ បណ្តេញយន្តហោះរុស្ស៊ី ឲ្យងាក់ក្បាលចេញទៅកាន់តំបន់ ប៉ូលខាងជើងវិញ។ សកម្មភាពបណ្តេញយន្តហោះរុស្ស៊ីកើតឡើងក្រោយពេលដែលទីបញ្ជាការដែនអាកាស អាមេរិកខាងជើង NORAD បានប្រទះឃើញ ហើយបញ្ជូនយន្តហោះចម្បាំងពីរគ្រឿងទៅស្ទាក់ មុនពេលចូលដល់ដែនអាកាសរដ្ឋ Alaska អាមេរិក ។ យន្តហោះទម្លាក់គ្រាប់រុស្ស៊ី Tu-160 Blackjack ត្រូវបានផលិតឡើងសម្រាប់នាំគ្រាប់បែកបរមាណូទៅវាយប្រហារនៅក្នុងគោលដៅឆ្ងាយៗ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print