ភ្នំពេញ ៖ ទីតាំងសណ្ឋាគារយីហោ«ណាណា» ដែលស្ថិតនៅក្បែរផ្សារហ្គេាលដេនសូរិយាម៉ល ដែលល្បីខាងសមត្ថកិច្ចតែងតែចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនជាញឹកញាប់និងមនុស្សស្លាប់ច្រើនជាងគេទាំងអស់ក្នុងចំណោមសណ្ឋាគារនិងផ្ទះសំណាក់ផ្សេងទៀតក្នុងរាជធានីភ្នំពេញ ។
ជាក់ស្តែងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចជាន់ទី៣ នៃសណ្ឋាគារយីហោ«ណាណា» ស្ថិតតាមបណ្ដោយផ្លូវលេខ ១៥៤ ផ្ទះលេខ១បេ ២បេ និង៤២ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មានករណីបុរសជនជាតិអ៊ីតាលីម្នាក់ បានដេកស្លាប់ក្នុងសណ្ឋាគារខាងលើនេះ ឋិតក្នុងភាពអថ៍កបាំង ព្រោះម្ចាស់ទីតាំងឲ្យដឹកសពចេញតាមទ្វារក្រោយដោយមិនដឹងមូលហេតុ ។
សពមានឈ្មោះ PIETRO ZENTI ជនជាតិអ៊ីតាលី ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លង ដែនលេខ YA 5031746។
តាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មានករណីបុរសជនជាតិអ៊ីតាលីម្នាក់ បានដេកស្លាប់នៅជាន់ ទី៣ នៃសណ្ឋាគារយីហោ«ណាណា» ភ្លាមនោះសមត្ថកិច្ច បានចុះមកដល់សណ្ឋាគារ និងទំនាក់ទំនងទៅសមត្ថ កិច្ចជំនាញមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យយ៉ាងប្រញាប់ដូចមានការលាក់បាំងពីក្រុមអ្នកសារព័ត៌មាន ក្រោយពីធ្វើកោសល្យវិច័យរួច ក៏ប្រញាប់បើករថយន្តសាមុយមកយកសពបុរសជាជនជាតិអ៊ីតាលីនោះ ចេញតាមផ្លូវក្រោយទាំងប្រញាប់ប្រញាល់តែម្តង ។
បើតាមប្រភពពីកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា នឹងការិយាល័យបច្ចេកទេសវិឡាសាស្រ្ត នឹងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យអន្តោប្រវេសន៍ ដើម្បីបង្កើតគណៈកម្មាធិការធ្វើកោសល្យវិឆ្ច័យ ពិនិត្យសព។ ជាលទ្ធផល តាមការពិនិត្យការិយាល័យជំនាញបច្ចេកទេស បានបញ្ជាក់ថា សពជនរងគ្រោះស្លាប់ដោយគាំងបេះដូងជាលទ្ធផល តាមការពិនិត្យការិយាល័យជំនាញបច្ចេកទេស បានបញ្ជាក់ថា សពជនរងគ្រោះស្លាប់ដោយគាំងបេះដូង ។
ចំណែកសម្ភារៈនៅជាប់ខ្លួនមានដូចជា៖ ទី១-ប៉ាស្ពរ័មួយក្បាល, ទី២-លុយអ៊ឺរ៉ូ ចំនួន៦០០, ទី៣-លុយដុល្លារ ចំនួន១៣២$, ទី៤-កាតចំនួន៤, ទី៥-ទូស័ព្ទដៃ ម៉ាកសាំមស៊ុងS4 ពណ៌ស ១គ្រឿង, ទី៦-នាទ្បិកាចំនួន ១, ទី៧-ចិញ្ជៀនលោហៈធាតុ ពណ៌សស្រេក ដាំត្បូងខៀវ, ទី៨-វ៉ាលី ពណ៌ខ្មៅ ចំនួន១ និងខោអាវមួយចំនួនទៀត។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានដឹកយកទៅតម្កល់នៅសាលតម្កល់ពស នៅពេទ្យរុស្ស៊ី ៕ ស តារា
...